(ភ្នំពេញ)៖ បន្ទាប់ពីអ្នកនាង ទូច ស្រីលក្ខណ៍ ជួបគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងបានប៉ះទង្គិចនឹងបុរសម្នាក់ ដែលកំពុងជិះម៉ូតូ បញ្ច្រាសទិសជាមួយនឹងនាង បណ្ដាលឲ្យខាងភាគីម៉ូតូ ទទួលរងរបួសស្រាលរលាត់កែងដៃ និងត្រូវខ្ទេចខូចខាតម៉ូតូមួយចំណែកធំរួចមក អ្នកនាងទូច ស្រីលក្ខណ៍ ក៏បានទៅសួរសុខទុក្ខ ភាគីម៉ូតូដល់គេហដ្ឋាផ្ទាល់ ព្រមទាំងនាំយកថវិកា ជូនដល់ជនភាគីរងបួស ទៀតផង។

តារាសម្ដែង អ្នកនាង ទូច ស្រីលក្ខណ៍ បានសរសេរនៅក្នុងគណនីហ្វេសប៊ុក របស់ខ្លួនថា «ជំរាបសួរបងប្អូនទាំងអស់គ្នា ថ្ងៃនេះខ្ញុំបានទៅសួរសុខទុក្ខប្អូនប្រុស ដែលបានជួបបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ជាមួយខ្ញុំយប់មិញនេះ ឥឡូវខ្ញុំចង់ជំរាបប្រាប់បងប្អូនទាំងអស់គ្នា ដែលមានការព្រួយបារម្ភ អំពីសុវត្ថិភាពរបស់ខ្ញុំ ឥឡូវប្អូនប្រុសគាត់មិនអីទេ គ្រាន់តែរលាត់កែងដៃបន្តិចបន្តួច ហើយអ្វីដែលសំខាន់ គឺប្អូនប្រុសមានសុវត្ថិភាពល្អខ្ញុំសប្បាយចិត្ត ពេលឃើញប្អូនប្រុសមិនមានគ្រោះថ្នាក់ ដល់ជីវិត ហើយគាត់ព្រមទាំងក្រុមគ្រួសារសប្បាយចិត្ត ពេលដែលឃើញខ្ញុំ ទៅសួរសុខទុកដល់កន្លែងគាត់ និយាយឲ្យចំ គឺយើងទាំងពីរបើកនៅក្នុងល្បឿនយឺត. អរគុណបងប្អូនទាំងអស់គ្នា ដែលបានព្រួយបារម្ភ អំពីខ្ញុំ»

តាមរយៈសារខាងលើនេះ អ្នកនាង ទូច ស្រីលក្ខណ៍ ត្រូវបានគេដឹងថា អ្នកនាងពិតជាមានទំនួលខុសត្រូវខ្ពស់ ដោយសារតែពេលកំពុងមានបញ្ហានាយប់នោះ អ្នកនាង មិនបានបើកឡានរត់គេចឡើយ។ ផ្ទុយទៅវិញអ្នកនាង បានដោះស្រាយដោយសន្តិវិធី ដោយចេញថ្លៃខូចខាតឲ្យភាគីម្ខាងទៀត ហើយក្រោយពេលដោះស្រាយរួច អ្នកនាងបានទៅសួរសុខទុក្ខភាគីត្រូវរបួស ដល់ទីគេហដ្ឋាន ទៀតផង។

គួរបញ្ជាក់ថា អ្នកនាង ទូច ស្រីលក្ខណ៍ បានបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក BMW បុកម៉ូតូ Dream C125 អូសប្រហែលម៉ូតូប្រហែល ៣០០ម៉ែត្រ បណ្ដាលឲ្យបុរសម្នាក់រងរបួសស្រាល។ ហេតុការណ៍នេះកើតឡើង បានជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង ១៖៣០នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ២១៧ កែង និងផ្លូវវេងស្រេង ជិតកងរាជអាវុតហត្ថរាជធានីភ្នំពេញ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ៕

បន្ទាប់ពី​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ ទូច ស្រីលក្ខណ៍ ទៅ​សួរ​សុខទុក្ខ​ និង​​ផ្ដល់​ថវិកា​ ជូន​ដល់​ភាគី​រងរបួស​ដល់​គេហដ្ឋាន

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទូច ស្រីល័ក្ខ