ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា កាលពីយប់មិញនេះ គឺជាវគ្គផ្តាច់ព្រ័ត្រនៅក្នុងការប្រកួត Miss Grand International ក៏ប៉ុន្តែ Miss Grand កម្ពុជា មិនបានជាប់ទៅកំពូល២០រូបចុងក្រោយនោះទេ។

ជាការពិតណាស់ ក្រោយពីការធ្លាក់ របស់ Miss Grandកម្ពុជា កញ្ញា ខ្លឹម ស្រីគា មានអ្នកគាំទ្រមួយចំនួនគិតថា ដោយសារតែ ស្រីគា មិនសូវចេះនិយាយ ភាសាអង់គ្លេសឲ្យបានល្អ ទើបមិនទទួលបានពិន្ទុបន្ថែម ទៅលើការនិយាយ នេះជាហេតុនាំឲ្យ ស្រីគា មិនបានជាប់ទៅកំពូល២០រូបចុងក្រោយ។

មិនបានប៉ុន្មានផង គណៈគ្រប់គ្រងកម្មវិធីប្រកួត Miss Grand Cambodia ក៏ចេញមុខ បញ្ចេញសារ ដ៏វែងមួយ ដោយបានលើកឡើងថា ការប្រកួតMiss Grand International មិនបានគិតទៅលើ ការដែលចេះភាសាអង់គ្លេស ឫក៏អត់នោះទេ។

សម្រាប់លក្ខខណ្ឌនៃកម្មវិធីប្រកួត ពុំមានតម្រូវថាបេក្ខភាពមកពី បណ្តាប្រទេសនានាចាំបាច់ត្រូវចេះនោះទេ នៅក្នុងនោះ កញ្ញា ខ្លឹម ស្រីគា ការមានការរៀបចំបកប្រែរួចរាល់ហើយដែរ៕

យ៉ាងណាមិញ Miss Grand កម្ពុជា ក៏ទទួលបាននូវពានរង្វាន់ ដែលទទូលបានប្រជាប្រិយភាព នៅក្នុងបណ្ដាញសង្គមផងដែរ ទោះបីជាមិនបានទទួលមកុដ ជូនប្រជាជនកម្ពុជា ឬក៏អាចកាន់ពានរង្វាន់ ឈុតប្រពៃណីជាតិស្អាតបំផុតក៏ប្រជាជន នៅតែផ្តល់នៅកម្លាំងចិត្តទៅឲ្យនាងដែរ៕

សូមទស្សនារូបភាពខាងក្រោម និងផ្តល់កម្លាំងចិត្តទៅឲ្យ Miss Grand កម្ពុជា កញ្ញា ខ្លឹម ស្រីគា ទាំងអស់គ្នា៖ 

Miss Grand​ កម្ពុជា កញ្ញា ខ្លឹម ស្រីគា ដែលជាបេក្ខភាពតំណាងប្រទេសកម្ពុជា
Miss Grand​ កម្ពុជា កញ្ញា ខ្លឹម ស្រីគា ដែលជាបេក្ខភាពតំណាងប្រទេសកម្ពុជា
Miss Grand​ កម្ពុជា កញ្ញា ខ្លឹម ស្រីគា ដែលជាបេក្ខភាពតំណាងប្រទេសកម្ពុជា
Miss Grand​ កម្ពុជា កញ្ញា ខ្លឹម ស្រីគា ដែលជាបេក្ខភាពតំណាងប្រទេសកម្ពុជា
Miss Grand​ កម្ពុជា កញ្ញា ខ្លឹម ស្រីគា ដែលជាបេក្ខភាពតំណាងប្រទេសកម្ពុជា
ពានរង្វាន់ប្រជាប្រិយភាពដែល Miss Grand កម្ពុជា កញ្ញា ខ្លឹម ស្រីគា ទទួលបាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខ្លឹម ស្រីគា