ភ្នំពេញ៖ បន្ទាប់ពីតារាចម្រៀងអ្នកនាង ពេជ្រ សោភា បានបង្ហោះនៅលើហ្វេសប៊ុកខ្លួនអំពាវនាវឱ្យលោកឧកញ៉ា ហុង ពីង ទទួលទិញយករថយន្តរបស់ សាន ស្រីឡៃ ដែលបានបង់រំលោះវិញ ព្រោះគ្រួសារស្រីឡៃគ្មានលទ្ធភាពបង់រំលោះបន្ត តែស្រាប់មានរឿងហេតុមួយ។

ថ្មីៗនេះ ប្អូនស្រីជីដូនមួយរបស់តារាកំប្លែងអ្នកនាង ស៊ុន ណារីម៉ូនីកា នៅជ្រោយចង្វារក៏បានយល់សប្តិឃើញព្រលឹង សាន ស្រីឡៃ មកពន្យល់សប្តិថា ព្រលឹងនាងបាន មកយំ រករថយន្តរបស់ខ្លួនវិញ ដោយបានសួរថា តើនរណាយករថយន្តខ្ញុំទៅណា?

ក្រោយកើតមានរឿងដូច្នេះតារាកំប្លែង ស៊ុន ណារីម៉ូនីកា បានប្រាប់ទាំងភ្ញាក់ផ្អើលថា ប្អូនជីដូនមួយខ្លួន និងសាន ស្រីឡៃ មិនដែលស្គាល់គ្នានោះទេ ប៉ុន្តែព្រលឹងស្រីឡៃបែរជាមកពន្យល់សប្តិ ទាររកឡានជាទីស្រលាញ់របស់ខ្លួនដូច្នេះទៅវិញ។

ហើយគ្រាន់តែស្តាប់ប្អូនជីដូនមួយ និយាយចប់ភ្លាម ស្រាប់តែអ្នកនាង ស៊ុន ណារី ម៉ូនីកា ដើរមករកបើកភ្លើងក៏ឃើញមុខសាន ស្រីឡៃ ស្ទើរតែនៅនឹងមុខដូចមក មែនទែន។

គួរឱ្យដឹងផងដែរថា ព្រលឹងអ្នកនាង សាន ស្រីឡៃ ដែលបានស្លាប់ទៅហើយចេះតែមកបង្ហាញខ្លួនក្នុងយល់សប្តិឱ្យលោក បញ្ញាសិទ្ធិ អ្នកនាង លី ម៉ារីណា និងម្តាយរបស់ខ្លួនបានឃើញ ហាក់ដូចជាមិនអស់ចិត្តសោះ។ 

ស្របជាមួយគ្នានេះតារាកំប្លែងអ្នកនាង ស៊ុន ណារីម៉ូនីកា ក៏មានបំណងចង់ឱ្យម្តាយ សាន ស្រីឡៃ ដុតឡាននោះឱ្យកូនស្រីផងដែរ ដើម្បីឱ្យព្រលឹង នាងទៅដោយបានស្ងប់សុខ៕ 

អ្នកនាង ស៊ុន ណារីម៉ូនីកា ពេលទៅចូលរួមបុណ្យ៧ថ្ងៃរបស់ សាន ស្រីឡៃ
ម្តាយ សាន ស្រីឡៃ
រថយន្ត របស់ សាន ស្រីឡៃ
អ្នកនាង សាន ស្រីឡៃ ជិះក្នុងឡាន កាលនៅរស់
អ្នកនាង សាន ស្រីឡៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]