រាងកាយរបស់មនុស្សយើងត្រូវការជាតិស្ករជាចាំបាច់ដើម្បីចិញ្ចឹម និងផ្គត់ផ្គង់ថាមពេលរាងកាយ ហើយក៏មានមនុស្សភាគច្រើនដែរ ដែលចូលចិត្តរសជាតិផ្អែមអស់ទាំងនោះ។ តែគួរឱ្យស្តាយការទទួលទានជាតិស្ករដែលផ្អែមៗច្រើនពេកបែរជាធ្វើឱ្យប៉ះពាល់ដល់សុខភាពរាងកាយទាំងមូលទៅវិញ។ 

ដូច្នេះមកតាមដានទាំងអស់គ្នាថាតើនៅពេលនេះអ្នកកំពុងតែទទួលទានជាតិស្ករលើសដែរឬទេ? បើសិនជាមានរោគសញ្ញាអស់ទាំងនេះប្រហែលជាដល់ពេលដែលអ្នកត្រូវកាត់បន្ថយអាហារ ដែលមានជាតិផ្អែមហើយ។ រោគសញ្ញាទាំងអស់រួមមាន៖

# ចេះតែឃ្លានរបស់ផ្អែម

ប្រសិនជាអ្នកតែងតែចង់ទទួលទានរបស់ផ្អែមៗជានិច្ចជាកាលនោះ នេះអាចជារោគសញ្ញាបញ្ជាក់ថាអ្នកកំពុងតែញៀនជាតិស្ករផ្អែមៗហើយ។ ​គួរតែបញ្ឈប់ ​ឬចាប់ផ្តើមកាត់បន្ថយទើបជាល្អ។

ប្រសិនជាអ្នកតែងតែចង់ទទួលទានរបស់ផ្អែមៗជានិច្ចជាកាលនោះ នេះអាចជារោគសញ្ញាបញ្ជាក់ថាអ្នកកំពុងតែញៀនជាតិស្ករផ្អែមៗហើយ

# អស់កម្លាំងល្ហិតល្ហៃ

ក្នុងករណីអ្នកចេះតែអស់កម្លាំងហត់នឿយដោយគ្មានមូលហេតុ អ្នកប្រហែលជាទទួលទានជាតិស្ករច្រើនពេកហើយ។ ស្ករជាប្រភពដែលផ្តល់ថាមពលដល់រាងកាយ ដូច្នេះការទទួលទានជាតិស្ករកាន់តែច្រើនផ្តល់កម្លាំងដល់អ្នកកាន់តែខ្លាំងដូចគ្នា ប៉ុន្តែនៅពេលដែលជាតិស្ករត្រូវបានរលាយអស់វានឹងធ្វើឱ្យរាងកាយរបស់អ្នកថយថាមពលអស់កាន់តែច្រើន ដែលនេះជាហេតុបណ្តាលឱ្យរាងកាយរបស់អ្នកនឿយហត់ហេវហត់ពេញមួយថ្ងៃបាន។

ក្នុងករណីអ្នកចេះតែអស់កម្លាំងហត់នឿយដោយគ្មានមូលហេតុ អ្នកប្រហែលជាទទួលទានជាតិស្ករច្រើនពេកហើយ

# ឡើងទម្ងន់

នៅក្នុងស្ករមិនមានជាតិកាកសសៃហ្វៃបឺ (Fiber) និងប្រតេអ៊ីនឡើយដែលជាហេតុធ្វើឱ្យអ្នកទទួលទានស្ករច្រើនយ៉ាងណាក៏មិនឆ្អែត នៅតែឃ្លានហើយធ្វើឱ្យឡើងទម្ងន់មិនឈប់ឈរ។ ម្យ៉ាងវិញទៀតជាតិស្ករច្រើននឹងធ្វើឱ្យអរម៉ូនអាំងស៊ុយលីនកាន់តែកើនឡើងដើម្បីព្យាយាមធ្វើការស្រូបយកជាតិស្ករអស់ទាំងនោះទៅចិញ្ចឹមរាងកាយ។ ហើយនៅពេលដែលអរម៉ូនអាំងស៊ុយលីនកាន់តែកើនឡើងនឹងធ្វើឱ្យអ្នកកាន់តែធាត់ ជាពិសេសអាចប្រឈមមុខនឹងជំងឺទឹកនោមផ្អែមបានផងដែរ។ 

នៅក្នុងស្ករមិនមានជាតិកាកសសៃហ្វៃបឺ (Fiber) និងប្រតេអ៊ីនឡើយដែលជាហេតុធ្វើឱ្យអ្នកទទួលទានស្ករច្រើនយ៉ាងណាក៏មិនឆ្អែត នៅតែឃ្លានហើយធ្វើឱ្យឡើងទម្ងន់មិនឈប់ឈរ

# គ្រុន និងកើតជំងឺផ្តាសាយ

បរិមាណជាតិស្ករនៅក្នុងរាងកាយច្រើនពេក អាចបណ្តាលឱ្យប្រព័ន្ធភាពស៉ាំការពាររាងកាយធ្លាក់ចុះ ជាហេតុធ្វើឱ្យបាត់បង់សមត្ថភាពទប់ស្កាត់ និងការពារមេរោគផ្សេងៗដែលធ្វើឱ្យអ្នកឧស្សាហ៍កើតជំងឺគ្រុនក្តៅ ជំងឺផ្តាសាយ និងជំងឺរ៉ាំរ៉ៃជាច្រើនទៀត។  

បរិមាណជាតិស្ករនៅក្នុងរាងកាយច្រើនពេក អាចបណ្តាលឱ្យប្រព័ន្ធភាពស៉ាំការពាររាងកាយធ្លាក់ចុះ ដែលជាហេតុធ្វើឱ្យបាត់បង់សមត្ថភាពទប់ស្កាត់ និងការពារមេរោគផ្សេងៗដូចជាជំងឺគ្រុនក្តៅ ជំងឺផ្តាសាយ និងជំងឺរ៉ាំរ៉ៃ

# ចូលចិត្តរសជាតិកាន់តែផ្អែមជាងមុន

អ្នកស្រាវជ្រាវបានរកឃើញថា ពេលដែលអ្នកចូលចិត្តទទួលទានជាតិស្ករច្រើន រាងកាយរបស់អ្នកអាចនឹងស៉ាំរសជាតិផ្អែម ហើយតែងតែមានតម្រូវការផ្អែមកាន់តែខ្លាំងលើសមុនទៅទៀត។ ដូច្នេះត្រូវសង្កេតមើលថា តើរសជាតិផ្អែមដែលអ្នកធ្លាប់តែទទួលទានចាប់ផ្តើមលែងត្រូវនឹងចំណង់ចំណូលចិត្តអ្នកឬក៏អត់? បើធ្លាប់តែទទួលទានរសជាតិដដែលបែបនេះ តែអ្នកបែរជាគិតថាលែងផ្អែមគ្រប់គ្រាន់ដូចមុន វាប្រហែលជាដល់ពេលដែលអ្នកត្រូវតែកាត់បន្ថយអាហារផ្អែមៗអស់ទាំងនោះហើយ។  

អ្នកស្រាវជ្រាវបានរកឃើញថា ពេលដែលអ្នកចូលចិត្តទទួលទានជាតិស្ករច្រើន រាងកាយរបស់អ្នកអាចនឹងស៉ាំរសជាតិផ្អែម ហើយតែងតែមានតម្រូវការផ្អែមកាន់តែខ្លាំងលើសមុនទៅទៀត

# បាត់បង់សមត្ថភាពខួរក្បាល

នៅសុខៗស្រាប់តែអ្នកឧស្សាហ៍ភ្លេចភ្លាំង បាត់បង់សមត្ថភាពការគិត ជាពិសេសរាល់ពេលទទួលទានអាហាររួច វាអាចបណ្តាលមកពីជាតិស្ករធ្លាក់ចុះខ្លាំងពេក។ ដោយជាតិស្ករធ្លាក់ចុះគឺបណ្តាលមកពីអ្នកទទួលទានស្ករច្រើនពេក ហើយនៅពេលដែលស្ករត្រូវបានរលាយអស់ក្នុងរាងកាយយ៉ាងឆាប់រហ័ស វានឹងធ្វើឱ្យជាតិស្ករធ្លាក់ចុះខ្លាំងទៅតាមនោះផងដែរ។ អ្នកស្រាវជ្រាវបានបញ្ជាក់ឱ្យដឹងថា ពេលដែលអ្នកមិនអាចគ្រប់គ្រងជាតិស្ករនៅក្នុងខ្លួនឱ្យបានត្រឹមត្រូវដោយបណ្តោយឱ្យលើសពេក ឬខ្វះពេកនឹងធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពខួរក្បាល និងធ្វើឱ្យបង្កជាហានិភ័យផ្សេងៗជាច្រើនទៀត។  

អ្នកស្រាវជ្រាវបានបញ្ជាក់ឱ្យដឹងថា ពេលដែលអ្នកមិនអាចគ្រប់គ្រងជាតិស្ករនៅក្នុងខ្លួនឱ្យបានត្រឹមត្រូវដោយបណ្តោយឱ្យលើសពេក ឬខ្វះពេកនឹងធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពខួរក្បាល និងធ្វើឱ្យបង្កជាហានិភ័យផ្សេងៗជាច្រើនទៀត

# បញ្ហាស្បែក

ការទទួលទានកម្រិតជាតិស្ករច្រើននឹងធ្វើឱ្យរាងកាយរបស់អ្នករលាកហើយជួបបញ្ហាជាច្រើនលើស្បែកដូចជា ជំងឺសើស្បែក កើតមុន ជាំ ជ្រីវជ្រួញ ឡើងស្នាមកន្ទួលក្រហម ស្នាមខ្មៅក្រោមភ្នែក និងធ្វើឱ្យស្បែកឡើងស្ងួត ឬឡើងខ្លាញ់ខុសពីធម្មតាបានទៀតផង។ ម្យ៉ាងវិញទៀតថែមទាំងអាចធ្វើឱ្យកើតមានហានិភ័យជំងឺសន្លាក់ឆ្អឺង ឈឺកែងជើង និងឈឺបាតជើងជាដើម។ ការកាត់បន្ថយជាតិស្ករឱ្យស្ថិតនៅកម្រិតសមល្មមនឹងជួយធ្វើឱ្យស្បែករបស់អ្នកស្អាត ទន់រលោង បំបាត់អាការអស់កម្លាំង ចៀសវាងពីបញ្ហាស្បែក និងជំងឺផ្សេងៗបានយ៉ាងល្អប្រសើរ៕  

ការទទួលទានកម្រិតជាតិស្ករច្រើននឹងធ្វើឱ្យរាងកាយរបស់អ្នករលាកហើយជួបបញ្ហាជាច្រើនលើស្បែកដូចជា ជំងឺសើស្បែក កើតមុន ជាំ ជ្រីវជ្រួញ ឡើងស្នាមកន្ទួលក្រហម ស្នាមខ្មៅក្រោមភ្នែក និងធ្វើឱ្យស្បែកឡើងស្ងួត ឬឡើងខ្លាញ់ខុសពីធម្មតាបានទៀតផង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]