ភ្នំពេញ៖  ការស្លាប់របស់សាន ស្រីឡៃ ធ្វើឲ្យមហាជនទូទាំងប្រទេស មានការសោកស្តាយយ៉ាងខ្លាំង ដែលត្រូវទៅចាកឆ្ងាយ ពីកូនប្រុសទាំង២ និងម្តាយជាទីស្រលាញ់។ ប៉ុន្តែរហូតមកទល់ពេលនេះ ទាំងអ្នកម្តាយ និងប្អូនរបស់នាង ក៏បានធ្វើចិត្តបានបន្តិចបន្តួច ហើយព្យាយាមធ្វើខ្លួនឲ្យរឹងមាំ ដើម្បីខំរកលុយជួយគ្រួសារ បន្ទាប់ពីអស់ពីនាង។

ដោយឡែក នាពេលម្សិលមិញនេះ នៅក្នុងផេកហ្វេសប៊ុក របស់អ្នកនាង ពេជ្រ សោភាវិញ បានធ្វើការLiveវីដេអូ កុមារីម្នាក់ ឈ្មោះសាន្ត ម៉ីនាង ដែលត្រូវជាប្អូនបង្កើតរបស់ស្រីឡៃ។

នៅក្នុងវីដេអូLiveនោះ គេសង្កេតឃើញថា អត្តចរិតរបស់ម៉ីនាង ពិតជាដូចបងស្រីរបស់នាងមែនទែន ទាំងកាយវិការនិងការលេងសើចជាដើម។ ហើយកុមារីម្នាក់នេះ នាងបាននិយាយក្នុងវីដេអូLiveនោះ បន្ថែមទៀតថា នាងចង់ក្លាយជាតារាចម្រៀង និងតារាសម្តែង ព្រោះនាងចង់មានថវិកាខ្លះ ទោះជាបានតិចតួចក្តី ដើម្បីយកទៅជួយម្តាយនាង ។

យ៉ាងណាមិញ តាមរយៈការLiveនោះផងដែរ មានមហាជនជាច្រើន បានសរសើរអំពីអត្តចរិតរបស់ម៉ីនាង ហើយថែមទាំងបាននិយាយថា នាងគឺជាក្មេងឆ្លាត និងគួរឲ្យស្រលាញ់ថែមទៀតផង៕ 

ប្អូនស្រី របស់ស្រីឡៃ ឈ្មោះ សាន្ត ម៉ីនាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ស្រីឡៃ