ភ្នំពេញ៖ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) មានកិត្តិយសជម្រាបជូនអាណាព្យាបាលសិស្ស សិស្ស ដែលបានប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកាលពីថ្ងៃទី ២១-២២ ខែ សីហា ឆ្នាំ ២០១៧ កន្លងទៅនេះ ។

បវេសនកាលឆ្នាំសិក្សា ២០១៧-២០១៨ នៅ PPIU សម្រាប់និស្សិតថ្មីថ្នាក់បរិញ្ញាបត្រ និង បរិញ្ញាបត្ររង នឹងចាប់ផ្តើមពីថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០១៧ នេះ ! សូមអញ្ជើញចុះឈ្មោះចូលរៀនចាប់ពីពេលនេះតទៅ!

PPIU មានកម្មវិធីសិក្សាថ្មីលើគ្រប់ជំនាញស្របតាមការរីកចម្រើននៃសេដ្ឋកិច្ច និងទីផ្សារការងារក្នុងប្រទេស សហគមន៍ អាស៊ាន និងពិភពលោក ។ PPIU មានដៃគូរសហប្រត្តិបត្តិការជាមួយសាកលវិទ្យាល័យក្នុងសហគមន៍អាស៊ាន និង ពិភពលោក ដើម្បីបង្កលក្ខណៈឱ្យនិស្សិតបានផ្លាស់ប្តូរបទពិសោធន៍រវាងគ្នាតាមរយៈទស្សនកិច្ចសិក្សា (Study Visit) ឬ ផ្លាស់ប្តូរការសិក្សា (Exchange Program) ។

លើសពីនេះទៀត PPIU បានដឹកនាំនិស្សិតឱ្យចូលរួមកម្មវិធីប្រកួតថ្នាក់ជាតិ អន្តរជាតិ ដូចជា ៖ សំនួនវោហាស័ព្ទ (Debate) ការការពារបរិស្ថាន កាតព្វកិច្ចកាកបាទក្រហម ឬ ព្រឹត្តិការណ៍ផ្សេងៗ ដែលធ្វើឱ្យនិស្សិតទទួលបានចំណេះដឹងថ្មីៗ ជាពិសេសគឺបំណិនជីវិត (Soft Skills) ។ល។

PPIU មានបណ្ណាល័យធំទូលាយ មានផាសុកភាព មានឯកសារថ្មីៗ សម្បូរបែបស្របតាមកម្មវិធីសិក្សា និងបំពេញតម្រូវការស្រាវជ្រាវរបស់និស្សិត លើសពីនេះទៀតមានភ្ជាប់ E-Library ទៅបណ្ណាល័យលើពិភពលោកដើម្បីបង្ក លក្ខណៈងាយស្រួលដល់ការសិក្សា ស្រាវជ្រាវរបស់និស្សិត ។

PPIU មានសាស្រ្តាចារ្យមានគុណវុឌ្ឍិខ្ពស់ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងមានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រជាន់ខ្ពស់ទៅ ដែលបានបញ្ចប់មកពីសាកលវិទ្យាល័យល្បីៗក្នុងប្រទេស និងក្រៅប្រទេស ។ PPIU មានចំណតកង់ ម៉ូតូ (អាចចតបាន ៥,០០០ គ្រឿងក្នុងពេលតែមួយ) យានយន្តធំទូលាយ (អាចចតបាន ២០០ គ្រឿងក្នុងពេលតែមួយ) ប្រកបដោយសុវត្ថិភាព ។

ព័ត៌មានលម្អិតសូមទំនាក់ទំនងតាមទូរស័ព្ទលេខ 023 999 908, 016 596 013, 071 333 6777 , 095 981 550 ឬមកទស្សនា PPIU តាមអសយដ្ឋាន អាគារលេខ ៣៦ ផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ខណ្ឌ ៧ មករា ក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា (ទល់មុខវិទ្យាល័យបាក់ទូក) ឬ តាមគេហទំព័រ www.ppiu.edu.kh ឬ ទំព័រ Facebook ផ្លូវការ Facebook.com/ppiu.edu.kh.ppiucam ៕ 

សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU)
សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU)
សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU)
សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU)
សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU)
សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU)
សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU)
សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU)
សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU)
សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]