សម្រស់ផ្ទៃមុខជារឿងសំខាន់ ប៉ុន្តែមានមនុស្សមួយចំនួនមើលរំលងពីបញ្ហាស្បែកដងខ្លួន ជាពិសេសដៃ និងជើងរហូតត្រូវបានមិត្តភក្តិ និងអ្នកជុំវិញបង្អាប់ថាមុខស-កខ្មៅជាដើម។ មនុស្សដែលស្អាតពិតប្រាកដ ត្រូវតែមានស្បែកស្អាត រលោងស្រស់ថ្លាពីក្បាលដល់ចុងជើង។ ចុះបើសិនជាសម្បុរស្បែកដៃនិងជើងខ្មៅមិនស៊ីនឹងធ្វើផ្ទៃមុខគួរធ្វើយ៉ាងណា? កុំបារម្ភ វិធីធម្មជាតិមួយនេះអាចជួយបាន។

តោះ! មកទស្សនារូបមន្តធម្មជាតិងាយៗដែលជួយធ្វើឱ្យស្បែករបស់អ្នកប្រែជាសស្រស់ថ្លាដូចខាងក្រោមនេះ៖  

សម្រស់ផ្ទៃមុខជារឿងសំខាន់ ប៉ុន្តែមានមនុស្សមួយចំនួនមើលរំលងពីបញ្ហាស្បែកដងខ្លួន ជាពិសេសដៃ និងជើងរហូតត្រូវបានមិត្តភក្តិ និងអ្នកជុំវិញបង្អាប់ថាមុខស-កខ្មៅជាដើម

# វិធីធ្វើម៉ាស់ជំនួយឱ្យស្បែកដៃ ជើង និងដងខ្លួន សទន់ស្រស់ថ្លា

គ្រឿងផ្សំ

- ទឹកឃ្មុំ ១ ស្លាបព្រា

- ទឹកដោះគោជូរធម្មជាតិ ១ស្លាបព្រា

(ទឹកដោះគោជូរគ្មានជាតិស្ករ គ្មានខ្លាញ់ និងគ្មានពណ៌ដែលអាចរកបាននៅផ្សារទំនើប)

- ទឹកក្រូចឆ្មារ ១ស្លាបព្រា

ងាយៗដោយគ្រាន់តែយកគ្រឿងផ្សំខាងលើដូចជា ទឹកឃ្មុំ ទឹកដោះគោជូរ និងទឹកក្រូចឆ្មារលាយបញ្ចូលគ្នាឱ្យសព្វជាការស្រេច

ការអនុវត្ត៖

- ងាយៗដោយគ្រាន់តែយកគ្រឿងផ្សំខាងលើដូចជា ទឹកឃ្មុំ ទឹកដោះគោជូរ និងទឹកក្រូចឆ្មារលាយបញ្ចូលគ្នាឱ្យសព្វ។

- រួចយកមកលាបឱ្យសព្វលើដៃ ជើង និងស្បែកដងខ្លួនកន្លែងណាដែលចង់ឱ្យឆាប់ស ហើយទុកចោល ១៥នាទី សឹមលាងទឹកចេញជាការស្រេច។

គួរតែអនុវត្តមួយសប្តាហ៍ឱ្យបាន ២ ទៅ៣ដងដើម្បីឱ្យកាន់តែមានប្រសិទ្ធភាព។ ដោយរូបមន្តនេះមិនត្រឹមតែធ្វើឱ្យស្បែកសស្អាត សាកសមនឹងផ្ទៃមុខប៉ុណ្ណោះទេ តែថែមទាំងធ្វើឱ្យស្បែក ភ្លឺ ទន់រលោងស្រស់ថ្លាថែមទៀតផងដោយអនុវត្តត្រឹមតែរយៈពេល៧ថ្ងៃ ។

រូបមន្តនេះមិនត្រឹមតែធ្វើឱ្យស្បែកសស្អាត សាកសមនឹងផ្ទៃមុខប៉ុណ្ណោះទេ តែថែមទាំងធ្វើឱ្យស្បែក ភ្លឺ ទន់រលោងស្រស់ថ្លាថែមទៀតផងដោយអនុវត្តត្រឹមតែរយៈពេល៧ថ្ងៃ

ចំណាំ៖ រាល់ពេលអ្នកអនុវត្តរូបមន្តនេះរួច មុនពេលចេញទៅក្រៅផ្ទះអ្នកគួរតែប្រើផលិតផលការពារកំដៅថ្ងៃ និងស្លៀកសំលៀកបំពាក់ជិតៗផង ព្រោះទឹកក្រូចឆ្មារអាចមានប្រតិកម្មជាមួយកំដៅថ្ងៃ ដែលធ្វើឱ្យស្បែករលាក ក្រហាយ និងធ្វើឱ្យរូបមន្តថែរក្សាសម្រស់មួយនេះបាត់បង់ប្រសិទ្ធភាពផងដែរ៕

រាល់ពេលអ្នកអនុវត្តរូបមន្តនេះរួច មុនពេលចេញទៅក្រៅផ្ទះអ្នកគួរតែប្រើផលិតផលការពារកំដៅថ្ងៃ និងស្លៀកសំលៀកបំពាក់ជិតៗផង ព្រោះទឹកក្រូចឆ្មារអាចមានប្រតិកម្មជាមួយកំដៅថ្ងៃ ដែលធ្វើឱ្យស្បែករលាក ក្រហាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]