រឿងជំងឺ និងភាពមិនប្រក្រតី ដែលកើតមានឡើងនៅលើ «ប្រដាប់បន្តពូជ» គឺជារឿងមួយដែលធ្វើឱ្យយើងមានភាពអៀន នៅក្នុងការពិគ្រោះជាមួយក្រុមគ្រួសារ មិត្តភក្តិ និងគ្រូពេទ្យ។ 

តែសូមកុំបណ្តោយឱ្យសោះ ប្រសិនបើប្រដាប់បន្តពូជ ជាពិសេសបុរសៗ បានជួបនូវបញ្ហាខុសប្រក្រតីទាំងនេះ។ ដូច្នេះអ្នកគួរប្រញាប់កត់សម្គាល់មើល ព្រោះវាអាចបង្កទៅជាជំងឺធ្ងន់ធ្ងរបាន បើមិនឆាប់ទៅរកគ្រូពេទ្យពិគ្រោះគ្នា។

រោគសញ្ញាទាំងនេះ អាចបញ្ជាក់ថាអ្នកមានជំងឺដូចជា៖ 

១) ឈឺចុកចាប់ ឬហើមប្រដាប់បន្តពូជ៖ នេះជាសញ្ញាបង្ហាញថាអ្នកកំពុងប្រឈមមុខនឹងការកើតជំងឺស្វាយប្រមេះ។

២) ឡើងកូនកណ្តុរនៅលើពងស្វាស ហើម និងរលាក៖ នេះជាសញ្ញាបង្ហាញថាអ្នកកំពុងប្រឈមមុខនឹងការកើតជំងឺស្វាយប្រមេះ ឬពងបែកនៅលើប្រដាប់បន្តពូជ។

៣) មានពងបែក ហើយបែកទៅជាដំបៅធំៗ៖ នេះជាសញ្ញាបង្ហាញថាអ្នកកំពុងប្រឈមមុខនឹងការកើតជំងឺSyphilis ដែលបង្កមកពីបាក់តេរី។

៤) មានឡើងទឹកស ថ្លាៗ៖ នេះជាសញ្ញាបង្ហាញថាអ្នកកំពុងប្រឈមមុខនឹងការកើតជំងឺរើម។

៥) ឡើងពងបែកពណ៌សតូចៗ៖ នេះជាសញ្ញាបង្ហាញថាអ្នកកំពុងប្រឈមមុខនឹងការកើតជំងឺរលាកពងស្វាស។

៦) មានពងបែកក្រហម ទឹកថ្លាៗ មានក្លិន រមាស់នៅចុង ឬរបកស្បែក៖ ជាសញ្ញាបង្ហាញថាអ្នកកំពុងប្រឈមមុខនឹងការកើតជំងឺផ្សិត។

៧) មានកន្ទួលក្រហមនៅតំបន់រន្ធបង្ហូរនោម៖ ជាសញ្ញាបង្ហាញថាអ្នកកំពុងប្រឈមមុខនឹងការកើតជំងឺឆ្លងមេរោគ ហើយការឆ្លងនេះអាចជាមេរោគផ្សិតឬការឆ្លងមេរោគដែលអាចកើតមានជាមួយទឹករំអិលស្រោមអនាម័យ។

៨) ឡើងកន្ទួលដូចឡើងមុន រឹង មានក្លិន ឬច្របាច់ទៅមានហូរឈាម៖ ជាសញ្ញាបង្ហាញថាអ្នកកំពុងប្រឈមមុខនឹងការកើតជំងឺឡើងខ្ទុះ ឬអាប់សែ។

៩) ហូរឈាមចេញពីចុងលិង្គ៖ ជាសញ្ញាបង្ហាញថាអ្នកកំពុងប្រឈមមុខនឹងការកើតជំងឺដុំសាច់ ឬរលាកប្រដាប់បន្តពូជ។

១០) ឈឺអួលៗ ហើយច្របាច់ទៅមានដុំសាច់ តែមិនឈឺ៖ ជាសញ្ញាបង្ហាញថាអ្នកកំពុងប្រឈមមុខនឹងការកើតជំងឺមហារីកប្រដាប់បន្តពូជហើយ។ 

ទាំងនេះគ្រាន់តែជាការសន្និដ្ឋានបឋមប៉ុណ្ណោះ មិនអាចត្រូវបានមួយរយភាគរយនោះទេថាជាជំងឺនេះ។ ដូច្នេះបើអ្នកកើតមាននូវរោគសញ្ញាទាំងអស់នេះ ត្រូវទៅពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់ដើម្បីស្វែងរកការព្យាបាល៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]