ការជក់បារីត្រូវបានគេដឹងថាអាចប៉ះពាល់ដល់សុខភាព និងសួតយ៉ាងធ្ងន់ធ្ងរដូចជាក្អករ៉ាំរ៉ៃ ជាពិសេសអាចបណ្តាលឱ្យមានគ្រោះថ្នាក់ផ្សេងៗជាច្រើន ប៉ុន្តែនៅតែមានមួយមនុស្សចំនួនធំនៅតែមិនអាចកាត់ផ្តាច់វាបាន។  យកល្អប្រសិនជាអាចផ្តាច់បានទើបជាការប្រសើរ តែក្នុងករណីអ្នកពិបាកនឹងកាត់ផ្តាច់  ឬព្យាយាមផ្តាច់បារីហើយនៅតែមិនអាចធ្វើបាននោះ អ្នកគួរតែរកវិធីថែទាំ   និងបណ្តេញជាតិពុលមួយចំនួនចេញពីរាងកាយទើបជាការល្អ។ ថ្ងៃនេះយើងនឹងលើកយកការធ្វើភេសជ្ជៈមួយប្រភេទដែលអាចជួយលាងសម្អាតជាតិពុលពីក្នុងរាងកាយ និងសួតបានយ៉ាងមានប្រសិទ្ធភាព។

តោះ! មកតាមដានវិធីធ្វើទាំងអស់គ្នាដូចតទៅ៖ 

# វិធីធ្វើភេសជ្ជៈបន្សាបជាតិពុលពីក្នុងខ្លួន និងសួត

គ្រឿងផ្សំ

- ខ្ទឹមបារាំង ១គីឡូក្រាម

- ខ្ញី ១មើម

- ទឹកឃ្មុំ ៤០០ក្រាម

- ម្សៅរមៀត ២ស្លាបព្រា (១ចិប/ ១ទូកដៃ)

- ទឹកស្អាត ១លីត្រ 

គ្រឿងផ្សំធ្វើភេសជ្ជៈបន្សាបជាតិពុលពីក្នុងខ្លួន និងសួត

ការអនុវត្ត៖

- ហាន់ ឬចិតខ្ញី និងខ្ទឹមបារាំងជាចំណិតតូចៗល្មម

- ដាំទឹកស្អាតជាមួយទឹកឃ្មុំឱ្យពុះ រួចដាក់ខ្ទឹមបារាំង និងខ្ញីដែលហាន់រួចចូល រំងាស់ឱ្យបាន២ ទៅ៣នាទីសឹមបន្ថែមម្សៅរមៀតចូលរួចទុកឱ្យត្រជាក់។

- បន្ទាប់មកអ្នកអាចយកទៅច្រកដាក់កែវបិទមាត់ឱ្យជិត រួចទុកក្នុងទូទឹកកកសម្រាប់ទទួលទាននៅពេលក្រោយបាន។

ដាំទឹកស្អាតជាមួយទឹកឃ្មុំឱ្យពុះ រួចដាក់ខ្ទឹមបារាំង និងខ្ញីដែលហាន់រួចចូល រំងាស់ឱ្យបាន ២ ទៅ ៣នាទីសឹមបន្ថែមម្សៅរមៀតចូល រួចទុកឱ្យត្រជាក់

ចំណាំ៖ 

អ្នកអាចទទួលទានភេសជ្ជមួយនេះ ២ដងក្នុងមួយថ្ងៃ និងម្តង១ស្លាបព្រា ។ ពេលព្រឹកពោះទទេរម្តង និងពេលល្ងាចមុនពេលចូលគេង ២ម៉ោងម្តងទៀត។

អ្នកអាចទទួលទានភេសជ្ជមួយនេះ ២ដង ក្នុងមួយថ្ងៃ និង ១ដង ១ស្លាបព្រា ។ ពេលព្រឹកពោះទទេរ ១ដង និងពេលល្ងាចមុនពេលចូលគេង ២ម៉ោង ១ដងទៀត។

# គុណសម្បត្តិ

ខ្ញី៖ ជួយបំបាត់ស្លេស បណ្តេញមេរោគបាក់តេរី និងជាតិពុលផ្សេងៗចេញពីក្នុងសួត និងរាងកាយ។

ខ្ទឹមបារាំង៖ ជួយកាពារ និងបណ្តេញជាតិពុលដែលឆ្លងមេរោគទៅកាន់ផ្លូវដង្ហើម។

រមៀត៖ រមៀតសម្បូរវីតាមីន, រ៉ែ និងអាស៊ីតអូមេហ្គា៣ ដែលមានប្រយោជន៍ក្នុងការទប់ស្កាត់វីរុសផ្សេងៗ និងជំងឺផ្តាសាយ។ ជាពិសេសរឹតតែមានប្រសិទ្ធភាពនៅពេលដែលផ្សំជាមួយទឹកឃ្មុំ ដែលអាចជួយបង្ការមេរោគ  សំអាតជាតិខ្លាញ់   និងជាតិពុលមិនល្អចេញពីសួតបានយ៉ាងល្អ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]