ព្រោះតែចង់បានសុខភាពល្អ សម្រស់ស្រស់ស្អាតជាពិសេសរូបរាងគួរជាទីទាក់ទាញ មានមនុស្សជាច្រើនតែងតែចៀសវាងរាល់អាហារដែលយល់ថាធ្វើឱ្យធាត់ និងប៉ះពាល់ដល់សុខភាពរាងកាយ។ 

តាមរយៈវេជ្ជបណ្ឌិត និងអ្នកជំនាញចំណីអាហារបានបង្ហាញប្រាប់ថា ការពិតចំណីអាហារដែលយើងធ្លាប់ដឹងថាធ្វើឱ្យប៉ះពាល់ដល់សុខភាព និងរាងកាយមួយចំនួនមិនបានអាក្រក់ដូចអ្វីដែលយើងគិតឡើយ ប្រសិនជាយើងទទួលទានវាក្នុងបរិមាណសមល្មម ហើយផ្ទុយមកវិញវាថែមទាំងផ្តល់គុណសម្បត្តិដល់សុខភាពវិញទៀត។

តោះ! មកមើលទាំងអស់គ្នាថាមានអាហារអ្វីខ្លះដែលយើងយល់ថាមិនល្អចំពោះសុខភាព តែបែរជាមានគុណប្រយោជន៍ទៅវិញដូចខាងក្រោមនេះ៖

# ដំឡូងបារាំងបំពង

ដំឡូងបារាំងបំពងត្រូវបានគេរាប់ជាអាហារដែលគ្រោះថ្នាក់ចំពោះសុខភាពមួយនៅក្នុងចំណោមអាហារផ្សេងៗជាច្រើនទៀត។ ប៉ុន្តែការពិតទៅប្រសិនជាអ្នកទទួលទានវាយូរៗម្តង ឬក្នុងបរិមាណតិចតួចវាបែរជាមានគុណប្រយោជន៍ចំពោះសុខភាពទៅវិញ ព្រោះនៅក្នុងដំឡូងបារាំងត្រូវបានគេដឹងថាសម្បូរទៅដោយ ជាតិអ៊ីយ៉ូដ, វីតាមីនB , ផូស្វ័រ (Phosphorus) , វីតាមីនC , អាស៊ីតហ្វូលិក ( Folic Acid) ដែលជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ និងធ្វើឱ្យប្រព័ន្ធភាពស៉ាំក្នុងរាងកាយរឹងមាំ។

ដំឡូងបារាំងត្រូវបានគេដឹងថាសម្បូរទៅដោយ ជាតិអ៊ីយ៉ូដ, វីតាមីនB , ផូស្វ័រ (Phosphorus) , វីតាមីនC , អាស៊ីតហ្វូលិក ( Folic Acid) ដែលជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ និងធ្វើឱ្យប្រព័ន្ធភាពស៉ាំក្នុងរាងកាយរឹងមាំ

# ការ៉េម

ជាតិកាល់ស្យូម វីតាមីន និងជាតិរ៉ែនៅក្នុងការ៉េមទឹកដោះគោអាចជួយដុតបំផ្លាញជាតិខ្លាញ់ ធ្វើឱ្យធ្មេញរឹងមាំ ជាពិសេសល្អសម្រាប់សុខភាពស្ត្រីដែលកំពុងតែមានផ្ទៃពោះ និងស្ត្រីដែលកំពុងបំបៅដោះកូន។ ប៉ុន្តែដើម្បីចៀសវាងផលប៉ះពាល់ផ្សេងៗ អ្នកគួរតែទទទួលទានការ៉េមដែលធ្វើចេញពីទឹកដោះគោសុទ្ធ ឬការ៉េមដែលធ្វើដោយខ្លួនឯងបានហើយ។ 

ជាតិកាល់ស្យូម វីតាមីន និងជាតិរ៉ែនៅក្នុងការ៉េមទឹកដោះគោអាចជួយដុតបំផ្លាញជាតិខ្លាញ់ ធ្វើឱ្យធ្មេញរឹងមាំ ជាពិសេសល្អសម្រាប់សុខភាពស្ត្រីដែលកំពុងតែមានផ្ទៃពោះ និងស្ត្រីដែលកំពុងបំបៅដោះកូន

# ពោតលីង (Popcorn)

ពោតលីងត្រូវបានគេដឹងថាអាចជួយធ្វើឱ្យបរិមាណជាតិស្ករនៅក្នុងឈាមថេរ កាត់បន្ថយអរម៉ូនអាំងស៊ុយលីនដែលកើនលើសកំណត់ធ្វើឱ្យធាត់ និងមានសារធាតុប្រឆាំងអុកស៊ីតកម្មការពារពីជំងឺមហារីកបាន។

ពោតលីងត្រូវបានគេដឹងថាអាចជួយធ្វើឱ្យបរិមាណជាតិស្ករនៅក្នុងឈាមថេរ កាត់បន្ថយអរម៉ូនអាំងស៊ុយលីនដែលកើនលើសកំណត់ធ្វើឱ្យធាត់ និងមានសារធាតុប្រឆាំងអុកស៊ីតកម្មការពារពីជំងឺមហារីកបាន

# សូកូឡា

ស្បែកមានបញ្ហាព្រោះតែការទទួលទានសូកូឡាមិនមែនជារឿងពិតនោះទេ។ នៅក្នុងសូកូឡាមានសារធាតុ Polyphemols ដែលជួយឱ្យសសៃឈាមដំណើរការល្អ និងធ្វើឱ្យស្បែកតឹងណែន រលោងស្រស់ថ្លា។ ម្យ៉ាងទៀតការទទួលទានសូកូឡាមួយបន្ទះ អាចជំនួសកាហ្វេមួយពែងបានផងដែរ។

សូកូឡាមានសារធាតុ Polyphemols ដែលជួយឱ្យសសៃឈាមដំណើរការល្អ និងធ្វើឱ្យស្បែកតឹងណែន រលោងស្រស់ថ្លា

# បឺម៉ាយ៉ូណេស (Mayonnaise)

ការទទួលសាឡាត់ជាមួយបឺម៉ាយ៉ូណេសឱ្យបាន ២ ទៅ៣ដងក្នុងមួយសប្តាហ៍ត្រូវបានគេដឹងថា អាចជួយការពារសុខភាពបេះដូង ជាពិសេសវីតាមីន E និង F អាចជួយឱ្យអ្នកចៀសផុតពីបញ្ហាសុខភាពផ្សេងៗ និងធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អផងដែរ។

ការទទួលសាឡាត់ជាមួយបឺម៉ាយ៉ូណេសឱ្យបាន ២ ទៅ៣ដងក្នុងមួយសប្តាហ៍ត្រូវបានគេដឹងថា អាចជួយការពារសុខភាពបេះដូង ជាពិសេសវីតាមីន E និង F អាចជួយឱ្យអ្នកចៀសផុតពីបញ្ហាសុខភាពផ្សេងៗ និងធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អផងដែរ

# បៀរ

ស្រាបៀរសម្បូរទៅដោយអាស៊ីតដែលមានប្រយោជន៍ចំពោះសុខភាព ដូចជា Citric Acid ជួយការពារគ្រួសក្នុងចម្រងនោម  វីតាមីន C និង អាស៊ីតហ្វូតលិក( Folic Acid) ជួយឱ្យប្រព័ន្ធភាពស៉ាំរឹងមាំ។ ដូច្នេះដើម្បីទទួលបានអត្ថប្រយោជន៍ទាំងនេះ អ្នកអាចទទួលទានស្រាបៀរម្តងក្នុងមួយសប្តាហ៍បានហើយ ចៀសវាងការទទួលទានច្រើនពេកលើសកំណត់ បែរជាខូចសុខភាពវិញ។

ស្រាបៀរសម្បូរទៅដោយអាស៊ីតដែលមានប្រយោជន៍ចំពោះសុខភាព ដូចជា Citric Acid ជូយការពារគ្រួសក្នុងចម្រងនោម វីតាមីន C និង អាស៊ីតហ្វូតលិក( Folic Acid) ជួយឱ្យប្រព័ន្ធភាពស៉ាំរឹងមាំ

# មីផាសស្តា (Pasta)

ជាតិម្សៅ វីតាមីន B និងសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងមីផាសស្តាអាចជួយធ្វើឱ្យធ្វើឱ្យអ្នកក្មេងជាងវ័យ និងពន្យារភាពចាស់បានយ៉ាងល្អប្រសើរ។  

ជាតិម្សៅ វីតាមីន B និងសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងមីផាសស្តាអាចជួយធ្វើឱ្យធ្វើឱ្យអ្នកក្មេងជាងវ័យ និងពន្យារភាពចាស់បានយ៉ាងល្អប្រសើរ

# ស្ករ

ទោះការទទួលទានស្ករច្រើនពេកធ្វើឱ្យប៉ះពាល់ដល់សុខភាពក៏ពិតមែន តែការរស់នៅប្រចាំថ្ងៃមិនអាចខ្វះជាតិស្ករបាននោះទេ។ ជាតិស្ករត្រូវបានគេដឹងថាអាចជួយដល់សុខភាពខួរក្បាល និងថ្លើមឱ្យដំណើរការល្អ។ កង្វះជាតិស្ករអាចធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពសុខភាពខួរក្បាលបាន។

ជាតិស្ករត្រូវបានគេដឹងថាអាចជួយដល់សុខភាពខួរក្បាល និងថ្លើមឱ្យដំណើរការល្អ។ កង្វះជាតិស្ករអាចធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពសុខភាពខួរក្បាលបាន

# ស្រាដែលមានកម្រិតខ្លាំង

ស្រាដែលមានកម្រិតអាល់កុលខ្លាំងត្រឹមតែមួយកែវតូចមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពនោះទេ តែផ្ទុយទៅវិញបែរជាអាចជួយកាត់បន្ថយអាការឈឺក្បាល ធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អជាប្រក្រតី និងអាចជួយកាត់បន្ថយជាតិខ្លាញ់កូឡេស្តឺរ៉លអាក្រក់បានផងដែរ។ ម្យ៉ាងវិញទៀតស្រាខ្លាំងមួយកូនកែវតូចនេះ ថែមទាំងអាចជួយបំបាត់អាការស្ត្រេស ធុញថប់ និងជួយព្យាបាលជំងឺផ្តាសាយយ៉ាងមានប្រសិទ្ធភាព។ 

ស្រាដែលមានកម្រិតអាល់កុលខ្លាំងត្រឹមតែមួយកែវតូចមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពនោះទេ តែផ្ទុយទៅវិញបែរជាអាចជួយកាត់បន្ថយអាការឈឺក្បាល ធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អជាប្រក្រតី និងអាចជួយកាត់បន្ថយជាតិខ្លាញ់កូឡេស្តឺរ៉លអាក្រក់បានផងដែរ

ទោះជាចំណីអាហារដែលបានលើកឡើងខាងលើអាចផ្តល់គុណប្រយោជន៍ជាច្រើនក៏ពិតមែន តែចូរចាំថាអ្នកគួរតែទទួលទានបន្តិចបន្តួចបានហើយ ចៀសវាងការទទួលទានច្រើនលើសកំណត់ដែលអាចផ្តល់ផលប៉ះពាល់អាក្រក់ៗបានទៅវិញ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]