កម្សាន្ត៖ ដូចប្រិយមិត្តបានជ្រាបច្បាស់មកហើយថាការប្រកួតប្រជែង Miss Grand International កំពុងតែមានដំណើរការប្រព្រឹត្តទៅយ៉ាងរលូន ក្រោមការគ្រប់គ្រងរបស់អ្នករៀបចំកម្មវិធីនេះទាំងមូល។

ប៉ុន្តែបើងាកទៅមើលការដើរបង្ហាញម៉ូតនៅលើឆាកម្តងៗវិញ Miss Grand ទាំងអស់ដែលមកពីប្រទេសផ្សេងៗជាច្រើន ពិតជាបានឆ្លងកាត់នូវការលំបាកច្រើនរាប់មិនអស់នោះទេនៅចំពោះមុខរបស់ខ្លួន។

ជាក់ស្តែង Miss Grand ទាំងនោះបានដើរខុសបច្ចេកទេសនៅលើឆាក ដែលបណ្តាលមកពីស្បែកជើងកែងចោទខ្ពស់ និងរ៉ូបរបស់ពួកគេ ពេលស្លៀកឡើងបង្ហាញម៉ូតមានម៉ូតច្រើនខ្លាំងពេក។

ប៉ុន្តែពួកគេពិតជាមានភាពឆ្លាតវៃ ចេះកែប្រែទៅតាមស្ថានការណ៍យ៉ាងល្អ នៅក្នុងនោះក៏មាន Miss Grand Cambodia យើងដែរ។

មើលវីដេអូនេះហើយទើបដឹងថា ពេលដើរលើឆាកបង្ហាញម៉ូតម្តងៗ Miss Grand ម្នាក់ៗពិតជាមានការលំបាកខ្លាំងណាស់ ស្ទើរតែដួលផ្កាប់មុខ នៅលើឆាកក៏មានដែរ៕

ទស្សនាវីដេអូខាងក្រោម៖

កញ្ញា ខ្លឹម ស្រីគា ដើរបង្ហាញម៉ូតនៅលើឆាក
សកម្មភាពដើរបង្ហាញម៉ូត ខុសបច្ចេកទេសរបស់ Miss Grand ក្រឡាច់ស្បែកជើង
សកម្មភាពដើរបង្ហាញម៉ូត ខុសបច្ចេកទេសរបស់ Miss Grand ដោយធ្ងន់ស្បែកជើង
សកម្មភាពដើរបង្ហាញម៉ូត ខុសបច្ចេកទេសរបស់ Miss Grand ទាក់ជាមួយមេក្រូនៅខាងក្រោយ
សកម្មភាពដើរបង្ហាញម៉ូត ខុសបច្ចេកទេសរបស់ Miss Grand ទាក់ជាមួយមេក្រូនៅខាងក្រោយ
សកម្មភាពដើរបង្ហាញម៉ូត ខុសបច្ចេកទេសរបស់ Miss Grand ទាក់ជាមួយមេក្រូនៅខាងក្រោយ
សកម្មភាពដើរបង្ហាញម៉ូត ខុសបច្ចេកទេសរបស់ Miss Grand ដួលនៅលើឆាកស្តែងៗ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខ្លឹម ស្រីគា