ភ្នំពេញ៖ បន្ទាប់ពី Miss Grand កម្ពុជា កញ្ញា ខ្លឹម ស្រីគា បានបង្ហាញឈុតរ៉ូបមួយ នៅយប់ថ្ងៃប្រកួតរួចមក មហាជនដែលជាអ្នកនិយម លេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានរិះគន់ខ្លាំងៗទៅលើអ្នកច្នៃម៉ូតរបស់នាងថា រ៉ូបដែលនាងស្លៀកនេះគ្មានភាពលេចធ្លោ និងមើលមិនឃើញរាង របស់ស្រីគាទាល់តែសោះ ហើយវាអាចជាហេតុធ្វើឲ្យ ស្រីគានឹងបាត់បង់ពិន្ទុដ៏សំខាន់ សម្រាប់ទៅវគ្គផ្តាច់ព្រ័ត្រផងដែរ។

ដោយឡែក ក្រោយការរិះគន់ទៅលើ ឈុតរ៉ូប របស់ស្រីគារួចមក ម្ចាស់ផេក Miss Grand Cambodia ដែលជាអ្នកនាំស្រីគា ទៅកាន់ឆាកអន្តជាតិមួយនេះ បានចេញមុខ បកស្រាយភ្លាមៗ នៅលើផេកផ្លូវការរបស់ខ្លួន អំពីឈុតនេះថា៖ 

សារដែលចេញមុខបកស្រាយ

យ៉ាងណាមិញ នាពេលកន្លងមក រាល់ឈុតរបស់ ស្រីគាដែលនាងបានស្លៀកនៅក្នុង ការប្រកួត Miss Grand International គឺតែងតែទទួលរងការរិះគន់ជាច្រើន ពីមហាជន ប៉ុន្តែ លើកនេះ ទើបតែមានការបកស្រាយយ៉ាងជាក់លាក់មួយ ពីផេកផ្លូវការរបស់ Miss Grand Cambodia។

គួរបញ្ជាក់ផងដែរថា ថ្ងៃនេះគឺជាថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រ Miss Grand Internationalហើយ ដូច្នេះហើយសូមប្រិយមិត្តទាំងអស់ មេត្តាផ្តល់ជាកម្លាំងចិត្ត ដល់កញ្ញា ខ្លឹម ស្រគាឲ្យបានកាន់តែច្រើន ព្រោះថានាងបានខិតខំព្យាយាម ខ្លាំងមែនទែននៅក្នុង ការប្រកួតមួយនេះ៕ 

កញ្ញា ខ្លឹម ស្រីគា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខ្លឹម ស្រីគា