រាជធានីភ្នំពេញ ៖ បន្ទាប់ពីបានធ្វើឱ្យមហាជនចាប់អារម្មណ៍ជុំវិញរឿងបណ្តើរគ្នារវាងកញ្ញាតូតា និងលោកប៉ុល វិបូ ថៅកែផលិតកម្មល្បីឈ្មោះមក ពេលនេះនាងបានសារភាពថាវាជារឿងស្នេហ៍ ។
គេមិននឹកស្មានថា តូតា ប៉ះស្នេហ៍ជាមួយមេកើយរបស់ខ្លួនសោះ ។ រឹតតែគួរឱ្យចាប់អារម្មណ៍ដោយសារនាងមានបុរសច្រើនទាក់ទងសុំស្នេហ៍ហើយខ្លះចរចាសុំចូលចែចូវដល់ចាស់ទុំ តែនាងច្រានចោលមិនទទួលទេ ។ច។
ម៉ាក សែនសូនីតា ហៅតូតា និយាយថា ចំណងស្នេហ៍របស់នាង និងលោកប៉ុល វិបូ ដែលជាអ្នកគ្រប់គ្រងទូទៅទូរទស្សន៍ថោន មិនបានធ្វើឱ្យប៉ះពាល់ដល់ទីផ្សារសិល្បៈរបស់នាងទេ តែមានតែធ្វើឱ្យប្រសើរឡើងទៅវិញ ពីមួយថ្ងៃទៅមួយថ្ងៃ ។ កញ្ញាតូតាអះអាងដូច្នេះ ខណៈដែលនាង និងលោកប៉ុល វិបូ បានបង្ហាញជាសាធារណៈថាពួកគេស្រឡាញ់គ្នា ដោយមិនលាក់បាំងដូចមុនទេ ។
តូតាបញ្ជាក់ថា«រឿងខ្ញុំ និងគាត់ដូចដឹងស្រាប់ហើយ ដូចជាគ្មានអ្វីត្រូវលាក់បាំងទៀតទេ ហើយរវាងខ្ញុំ និងគាត់ដូចជាមិនមានអ្វីធ្វើឱ្យប៉ះពាល់ប្រជាប្រិយភាពសិល្បៈផង ។ ខ្ញុំនៅតែមានទីផ្សារខ្ពស់ដូចមុនអុីចឹងទាំងដើរម៉ូដ និងថតរឿង» ។
តូតាមិនទាន់គិតគូររឿងចូលរោងការនៅឡើយទេជាមួយគូស្នេហ៍លោកប៉ុល វិបូ ។ នាងនិយាយថា«រឿងនៅវែងឆ្ងាយទៀត ដូច្នេះខ្ញុំមិនចង់បរិយាយអ្វីច្រើនទេ ។ ខ្ញុំផ្តោតអារម្មណ៍ តែលើសិល្បៈមួយមុខប៉ុណ្ណោះ ដោយមិនខ្វល់ចំពោះមតិមហាជន ឬមិត្តសិល្បៈដែលតែងនិយាយពីនាងខ្ញុំពីក្រោយខ្នងឡើយ ។ ការផ្ដោតលើសិល្បៈអាចឱ្យខ្ញុំឈរនឹងលើវិថីមួយនេះ ដែលពោរពេញទៅដោយភាពឈ្នានីស និងការប្រកួតប្រជែង»។
ស្នេហារវាងកញ្ញាម៉ាក សែនសូនីតា និងលោកប៉ុល វិបូ ដែលជាអ្នកចាត់ការទូទៅទូរទស្សន៍ថោន កើតឡើងអំឡុងពេលតូតាសម្ដែងក្នុងរឿង«ចន្ទ្រា»ឱ្យផលិតកម្ម Angkor Picture របស់លោកប៉ុល វិបូ ។ ចំណងស្នេហារបស់អ្នកទាំងពីរទើបតែបង្ហាញជាសាធារណៈនាពេល ថ្មីៗនេះប៉ុណ្ណោះ ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]