ភ្នំពេញ៖ បន្ទាប់ពីចេញបទថ្មី«ទ្រាំៗទៅធ្វើម៉េចយើងស្រលាញ់គេ» របស់លោក ខេមរៈ សិរីមន្ត ភ្លាមឃើញថាសន្ទុះនៃការគាំទ្រក៏ស្ទុះឡើងគួរឲ្យភ្ញាក់ផ្អើល។

អ្វីដែលសំខាន់នោះ ទើបតែចេញបទនេះ មិនទាន់បានប៉ុន្មានផង ស្រាប់តែ ផេកផ្លូវការ របស់ហង្សមាស បានបង្ហោះចម្រៀងនេះសារជាថ្មីជាមួយនឹង Version ស្រីវិញម្ដង។

ជាក់ស្ដែងបទ«ទ្រាំៗទៅធ្វើម៉េចយើងស្រលាញ់គេ»Version ស្រីនេះ គឺជាការបកស្រាយ ដោយកញ្ញា វី ឌីណែត ដែលជាកូនស្រីសំណព្វចិត្ត របស់តារាជើងចាស់លោក ហួរ ឡាវី ទៀតផង។

គ្រាន់តែស្ដាប់បទនេះហើយ ទើបដឹងថាទឹកដមសម្លេងរបស់ ឌីណែត ក្នុងការច្រៀងបទនេះជាVersionស្រី ពិតជាពិរោះមិនចាញ់ Version បុរសនោះទេ៕

ចង់ជ្រាបច្បាស់ តោះស្ដាប់ទាំងអស់គ្នា! 

បទ«ទ្រាំៗទៅធ្វើម៉េចយើងស្រលាញ់គេ»Version ស្រីនេះ គឺជាការបកស្រាយ ដោយកញ្ញា វី ឌីណែត
បទថ្មី«ទ្រាំៗទៅធ្វើម៉េចយើងស្រលាញ់គេ» របស់លោក ខេមរៈ សិរីមន្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វី ឌីណែត