ផ្លែត្រប់វែងត្រូវបានគេដឹងថាមានគុណប្រយោជន៍ជាច្រើនចំពោះសុខភាពរាងកាយ។ តែការពិតទៅការទទួលទានទឹកធ្វើចេញពីផ្លែត្រប់ក៏មានគុណសម្បត្តិជាច្រើនដែរ។

តោះមកមើលពីគុណសម្បត្តិ និងរបៀបធ្វើទឹកផ្លែត្រប់ទាំងអស់គ្នា៖ 

ផ្លែត្រប់វែងត្រូវបានគេដឹងថាមានគុណប្រយោជន៍ជាច្រើនចំពោះសុខភាពរាងកាយ

# គុណសម្បត្តិទឹកផ្លែត្រប់វែង

- ទឹកផ្លែត្រប់សម្បូរទៅដោយជាតិទឹក ជាតិកាកសសៃហ្វៃបឺ(Fiber) សារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុរ៉ែសំខាន់ៗដែលល្អចំពោះសុខភាពរាងកាយ

- សម្បូរទៅដោយសារធាតុចិញ្ចឹមល្អៗជាច្រើន តែមានជាតិកាឡូរីតិចដែលមិនធ្វើឱ្យធាត់

- ជាថ្នាំបញ្ចុះទឹកនោមយ៉ាងមានប្រសិទ្ធភាព ជាពិសេសបំបាត់អាការហើមតាមរាងកាយ

- អាចជួយបំបាត់ខ្លាញ់ក្បាលពោះ និងធ្វើឱ្យស្រកទម្ងន់តាមសេចក្តីប្រាថ្នាដោយគ្រាន់តែផឹកទឹកផ្លែត្រប់មួយកែវជារៀងរាល់ថ្ងៃ (ត្រឹមតែ៧ថ្ងៃ)  ហើយទទួលទានរបបអាហារដែលមានប្រយោជន៍ និងហាត់ប្រាណមួយថ្ងៃឱ្យបានកន្លះម៉ោងបន្ថែម

- ជួយបណ្តេញ និងបន្សាបជាតិពុលនៅក្នុងខ្លួន ជាពិសេសកាត់ជាតិខ្លាញ់អាក្រក់ កូឡេស្តឺរ៉ល់ និងកាឡូរីពីរាងកាយ

- ជួយឱ្យពោះវៀនដំណើរការល្អ ប្រឆាំងនឹងការទល់លាមក

- មានសារធាតុប្រឆាំង និងការពារពីជំងឺផ្សេងៗដូចជាជំងឺមហារីក និងជំងឺបេះដូង

- មានជាតិប៉ូតាស្យូម និងសូដ្យូមដែលជំនួយប្រព័ន្ធសសៃប្រសាទ និងសសៃឈាមបេះដូង

- ជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម ដែលមានប្រយោជន៍សម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម

- មានជាតិអាស៊ីតហ្វូលិក ដែលល្អសម្រាប់សុខភាពឆ្អឹង

- ជួយដល់សុខភាពថ្លើម និងការពារពីជំងឺថ្លើម

- សម្បូរទៅដោយជាតិម៉ាញ៉េស្យូម និងជាតិដែក ដែលអាចជួយការពារពីភាពស្លេកស្លាំង និងធ្វើឱ្យប្រព័ន្ធភាពស៉ាំក្នុងរាងកាយកាន់តែរឹងមាំ។  

ផ្លែត្រប់វែងត្រូវបានគេដឹងថាមានគុណប្រយោជន៍ជាច្រើនចំពោះសុខភាពរាងកាយ

# វិធីធ្វើទឹកផ្លែត្រប់វែង

វិធីទី១៖ 

ងាយៗដោយគ្រាន់តែយកផ្លែត្រប់វែង១ល្មម ចិតសម្បកចេញឱ្យបានស្អាត កាត់ជាចំណិតដុំល្មម រួចច្រកក្នុងកែវដែលបិទមាត់ជិតជាមួយនឹងទឹកស្អាតកន្លះលីត្រទុកចោលឱ្យបានមួយយប់សិន ទើបអាចយកមកប្រើការបាន។ ពេលព្រឹកឡើង និងថ្ងៃបន្ទាប់អ្នកអាចទទួលទានវាបានហើយ ដោយដាក់ក្រូចឆ្មារបន្ថែមក៏បាន។  

ងាយៗដោយគ្រាន់តែយកផ្លែត្រប់វែង១ល្មម ចិតសម្បកចេញឱ្យបានស្អាត កាត់ជាចំណិតដុំល្មម រួចច្រកក្នុងកែវដែលបិទមាត់ជិតជាមួយនឹងទឹកស្អាតកន្លះលីត្រទុកចោលឱ្យបានមួយយប់សិនទើបអាចយកមកប្រើការបាន

វិធីទី២៖

- ដោយគ្រាន់តែយកផ្លែត្រប់១ទំហំល្មម ចិតសម្បកចេញឱ្យបានស្អាត លាងទឹកចេញរួចចិតជាចំណិតស្តើងល្មម

- យកទឹក១លីត្រដាំឱ្យពុះ រួចដាក់ផ្លែត្រប់វែងដែលចិតរួចចូល រំងាស់ឱ្យបាន ២០ ទៅ ២៥នាទីរហូតដល់ផ្លែត្រប់ទន់រលួយ សឹមយកចេញទុកឱ្យត្រជាក់ឱ្យបាន ១ម៉ោង

- រួចច្រោះយកតែទឹកដាក់នៅក្នុងដបបិទមាត់ជិត ហើយច្របាច់ទឹកក្រូចឆ្មាកន្លះផ្លែបន្ថែមជាការស្រេច។  

ដោយគ្រាន់តែយកផ្លែត្រប់១ទំហំល្មម ចិតសម្បកចេញឱ្យបានស្អាត លាងទឹកចេញរួចចិត ជាចំណិតស្តើងល្មមយកទឹក១លីត្រដាំឱ្យពុះ រួចដាក់ផ្លែត្រប់វែងដែលចិតរួចចូល រំងាស់ឱ្យបាន ២០ ទៅ ២៥នាទីរហូតដល់ផ្លែត្រប់ទន់រលួយ សឹមយកចេញទុកឱ្យត្រជាក់ឱ្យបាន ១ម៉ោង

អ្នកគួរតែទទួលទានទឹកផ្លែត្រប់នេះជារៀងរាល់ថ្ងៃមុនពេលទទួលទានអាហារឱ្យបាន១សប្តាហ៍នោះអ្នកនឹងឃើញពីភាពខុសប្លែកដែលមិនគួរឱ្យជឿ។ បន្ទាប់មកអ្នកក៏អាចទទួលទានវារហូតដល់ពេញមួយខែក៏បានដែរ ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពចំពោះសុខភាពរាងកាយ និងការសម្រកទម្ងន់៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]