មានរឿងគួរអោយតក់ស្លុតមួយ បានកើតឡើង កាលពីថ្ងៃទី ៣០ ខែតុលា ២០១២ នៅសហរដ្ឋអាមេរិក ដោយសារតែមានអំពើឃាតកម្មមួយ ដែលម្តាយ បានចាក់សម្លាប់ កូនបង្កើតរបស់ខ្លួន ២នាក់។

ស្រ្តីដែលបានសំលាប់កូនរបស់ខ្លួននោះ ឈ្មោះ Elzbieta Plackowska អាយុ ៤០ឆ្នាំ ដែលជា ជនអន្តោប្រវេសន៍មកពី ប្រទេសប៉ូឡូញ។ ស្រ្តីរូបនេះ ត្រូវបានចោទប្រកាន់ថា បានសម្លាប់ កូនប្រុស អាយុ ៧ឆ្នាំ និង កូនស្រីអាយុ ៥ឆ្នាំ របស់នាង។ យោងតាមការបកស្រាយ ពីប៉ូលីសម្នាក់ បានអោយដឹងថា ករណីឃាតកម្មនេះ គឺជាករណីដែលមានភាព គួរអោយខ្ពើមរអើមបំផុត ក្នុងចំណោមករណីដែលគាត់ធ្លាប់បានជួបប្រទះ ក្នុងរយះ ៣ទសវត្សរ៍នេះ ដែលគាត់បំរើការងារជាប៉ូលីស។

មានការបញ្ជាក់បន្ថែមទៀតថា មូលហេតុដែលបណ្តាលអោយស្រ្តីរូបនេះដាច់ចិត្តសម្លាប់ កូនទាំងពីរនាក់របស់ខ្លួន ព្រោះតែនាងមានការអន់ចិត្ត និងខឹងប្តីរបស់នាង ដែលឧស្សាហ៍បាត់ ពីផ្ទះ ហើយមិនសូវរវីរវល់នឹងនាង។ ស្រ្តីជនល្មើសរូបនេះ ត្រូវបានប៉ូលីសចាត់ចំណាត់ថ្នាក់ ជាឃាតករ កំរិតគ្រោះថ្នាក់បំផុត ព្រោះនាងបានចាក់សម្លាប់បំបិតមាត់ កូនស្រីអាយុ ៥ឆ្នាំ  ដែលកំពុងតែអង្គុយលេងលើកៅអីរបស់នាង ចំនួន ១០០កំបិត ព្រោះតែនាង បានមើលឃើញ នូវហេតុការណ៍ ដែលម្តាយចាក់សម្លាប់បងប្រុស អាយុ ៧ឆ្នាំរបស់នាង។

តើប្រិយមិត្ត យល់យ៉ាងណាដែរចំពោះករណីនេះ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]