ភ្នំពេញ៖ កាលពីម្សិលមិញនេះ តារាចម្រៀងប្រុសរូបសង្ហា លោក នីកូ ទើបតែបញ្ចេញនូវ MV វីដេអូបទចម្រៀងដ៏ថ្មីរបស់ខ្លួនចំណងជើងថា «ស្រមោល»។

យ៉ាងណាមិញ ចំពោះ MVចម្រៀងមួយបទនេះ អាចនិយាយបានថាជាចំណីអារម្មណ៍ប្លែកភ្នែកមួយ សម្រាប់អ្នកគាំទ្រ ព្រោះថាជាទូទៅ ប្រិយមិត្តធ្លាប់តែទស្សនាវីដេអូ បទចម្រៀង ជាលក្ខណៈបែបសម្តែងសាច់រឿង កម្សត់ ទៅតាមអត្ថន័យនៃបទចម្រៀងជាដើម។

ដោយឡែក សម្រាប់MV បទចម្រៀងថ្មី«ស្រមោល» របស់លោក នីកូមួយបទនេះវិញ គឺប្លែកត្រង់ថា ទាំងការដឹកនាំសម្តែង ទាំងការថត គឺមើលទៅមានភាពទាក់ទាញភ្នែក ដូចជាទស្សនាវីដេអូបទចម្រៀងបរទេសដូច្នោះដែរ។

ប៉ុន្តែអ្វីដែលកាន់តែពិសេស ទាក់ទាញអ្នកគាំទ្រខ្លាំងបំផុតនោះ គឺឈុតត្រង់តារាប្រុស នីកូ ឈរច្រៀងបញ្ចេញសាច់ដុំពោះតែម្តង៕

កុំឲ្យខាតពេលយូរ តោះមកតាមដានទាំងអស់គ្នា៖

MV ចម្រៀងថ្មីរបស់ លោក នីកូ
MV ចម្រៀងថ្មីរបស់ លោក នីកូ
MV ចម្រៀងថ្មីរបស់ លោក នីកូ
MV ចម្រៀងថ្មីរបស់ លោក នីកូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ