តើអ្នកធ្លាប់មានអាការសុខៗស្រាប់តែរាងកាយឡើងហើម ប៉ោង និងទម្ងន់ចេះតែឡើងខុសពីធម្មតាដែរឬទេ? ការពិតទៅអាការហើមតាមរាងកាយ ពេលខ្លះវាអាចបញ្ជាក់ថាអ្នកកំពុងតែមានជំងឺ ឬមានបញ្ហាសុខភាពត្រង់កន្លែងណាមួយហើយ តែអាការហើមពេលខ្លះវាជារឿងធម្មតាដែលមិនមានផលប៉ះពាល់អ្វីនោះទេ។

ដូច្នេះដើម្បីឱ្យកាន់តែជ្រាបច្បាស់ មកមើលពីមូលហេតុទាំង៨យ៉ាងខាងក្រោមដែលធ្វើឱ្យរាងកាយរបស់អ្នកហើម ឬប៉ោងទៅមើល៍ថាមានអ្វីខ្លះ៖  

# ទទួលទានប្រៃពេកច្រើនពេក

អាការហើមតាមរាងកាយអាចបណ្តាលមកពីអ្នកទទួលទានជាតិប្រៃច្រើនពេក។ ជាធម្មតាអ្នកគួរតែទទួលទានអំបិលត្រឹមតែ ៥ក្រាម ស្មើរនឹង ១ស្លាបព្រាក្នុងមួយថ្ងៃបានហើយ។ បើសិនជាអ្នកទទួលទានលើសពីនេះអាចធ្វើឱ្យសារធាតុរាវប្រមូលផ្តុំតាមរាងកាយ និងធ្វើឱ្យរាងកាយរបស់អ្នកឡើងហើមបាន។  

អាការហើមតាមរាងកាយអាចបណ្តាលមកពីអ្នកទទួលទានជាតិប្រៃច្រើនពេក។ ជាធម្មតាអ្នកគួរតែទទួលទានអំបិលត្រឹមតែ ៥ក្រាម ស្មើរនឹង ១ស្លាបព្រាក្នុងមួយថ្ងៃបានហើយ

# អាលែកហ្ស៊ីស្បែក

អាការដែលរាងកាយឡើងហើមប៉ោងព្រមជាមួយនឹងកន្ទួលរមាស់ ជាជំងឺទាក់ទងនឹងប្រតិកម្មអាលែកហ្ស៊ីដោយអ្នកអាចទទួលទានថ្នាំដើម្បីធ្វើការព្យាបាលបានតាមធម្មតា។ ប៉ុន្តែនៅពេលដែលអាការហើមនិងមានស្នាមកន្ទួលឡើងតាម ក និងផ្ទៃមុខកាន់តែច្រើនឡើងៗ អ្នកគួរតែប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់។  

អាការដែលរាងកាយឡើងហើមប៉ោងព្រមជាមួយនឹងកន្ទួលរមាស់ ជាជំងឺទាក់ទងនឹងប្រតិកម្មអាលែកហ្ស៊ីដោយអ្នកអាចទទួលទានថ្នាំដើម្បីធ្វើការព្យាបាលបានតាមធម្មតា

# បញ្ហាអរម៉ូន

អាការហើម និងប៉ោងតាមរាងកាយដូចជា ហើមពោះ ហើមដៃ ហើមជើង ឡើងទម្ងន់ វាអាចបណ្តាលមកពីបញ្ហាហើមអរម៉ូន។ ដូច្នេះអ្នកគួរតែផ្លាស់ប្តូរមក ទទួលទានអាហារដែលសម្បូរទៅដោយប្រូតេអ៊ីន និងកាត់បន្ថយបរិមាណជាតិផ្អែម, ហឹរ និងប្រៃក្នុងរបបអាហារប្រចាំថ្ងៃ។ ជាពិសេសទៅពិគ្រោះជាមួយគ្រូពេទ្យឯកទេសដើម្បីធ្វើការព្យាបាលឱ្យបានត្រឹមត្រូវ។ 

អាការហើម និងប៉ោងតាមរាងកាយដូចជា ហើមពោះ ហើមដៃ ហើមជើង ឡើងទម្ងន់ វាអាចបណ្តាលមកពីបញ្ហាហើមអរម៉ូន

# បញ្ហាតម្រងនោម

អាការផ្ទៃមុខឡើងហើមនៅពេលព្រឹក ឈឺខ្នង និងពណ៌ទឹកនោមប្តូរពណ៌ខុសពីធម្មតា ជាសញ្ញាអាចបញ្ជាក់ប្រាប់ថាអ្នកកំពុងតែមានបញ្ហាតម្រងនោមហើយ។ ដូច្នេះអ្នកគូរតែផ្លាស់ប្តូររបបចំណីអាហារ គេងដាក់ខ្លួនឱ្យត្រង់ ជាពិសេសត្រូវតែជួបជាមួយគ្រូពេទ្យជំនាញដើម្បីពិភាក្សា និងព្យាបាលឱ្យទាន់ពេលវេលា។  

អាការផ្ទៃមុខឡើងហើមនៅពេលព្រឹក ឈឺខ្នង និងពណ៌ទឹកនោមប្តូរពណ៌ខុសពីធម្មតា ជាសញ្ញាអាចបញ្ជាក់ប្រាប់ថាអ្នកកំពុងតែមានបញ្ហាតម្រងនោមហើយ

# ជំងឺបេះដូង

ការហើមជើង និងហើមពោះអាចទាក់ទងនឹងជំងឺបេះដូង ជាពិសេសបើសិនជាមានអាការចុកចាប់ដើមទ្រូង អស់កម្លាំង និងហេវហត់មកជាមួយ។ បើសិនជាអ្នកជួបអាការអស់ទាំងនេះអ្នកមិនអាចធ្វើការព្យាបាលដោយខ្លួនឯង ឬបណ្តាយទុកយូរនោះទេ សូមប្រញាប់ទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជាបន្ទាន់ដើម្បីធ្វើការព្យាបាល។ 

ការហើមជើង និងហើមពោះអាចទាក់ទងនឹងជំងឺបេះដូង ជាពិសេសបើសិនជាមានអាការចុកចាប់ដើមទ្រូង អស់កម្លាំង និងហេវហត់មកជាមួយ

# ប្រតិកម្មថ្នាំ

មានមនុស្សមួយចំនួនមានប្រតិកម្មជាមួយថ្នាំពេទ្យ និងថ្នាំចាក់ដូចជា ថ្នាំបំបាត់ការឈឺចាប់, ថ្នាំសះ និងថ្នាំពន្យាកំណើតជាដើម ដែលធ្វើឱ្យមានអាការហើមមុខ ហើមមាត់ និងហើមពេញខ្លួនជាដើម។ អ្នកត្រូវដឹងខ្លួនថាអ្នកមានប្រតិកម្មអាលែក្ស៊ីជាមួយប្រភេទថ្នាំមួយណាខ្លះដែរឬក៏អត់ ដើម្បីឱ្យគ្រូពេទ្យងាយធ្វើការព្យាបាល និងផ្លាស់ប្តូរថ្នាំឱ្យបានត្រឹមត្រូវ ។ 

មានមនុស្សមួយចំនួនមានប្រតិកម្មជាមួយថ្នាំពេទ្យ និងថ្នាំចាក់ដូចជា ថ្នាំបំបាត់ការឈឺចាប់, ថ្នាំសះ និងថ្នាំពន្យាកំណើតជាដើម ដែលធ្វើឱ្យមានអាការហើមមុខ ហើមមាត់ និងហើមពេញខ្លួនជាដើម

# ការរស់នៅប្រចាំថ្ងៃ

បើសិនជាអ្នកចំណាយពេលអង្គុយ ឬឈរច្រើនពេកនៅក្នុងមួយថ្ងៃ ក៏ជាហេតុផលធ្វើឱ្យជើងរបស់អ្នកឡើងហើម ឬប៉ោងបានដែរ។ ដូច្នេះដើម្បីកាត់បន្ថយអាការបែបនេះអ្នកគូរតែផ្លាស់ប្តូរឥរិយាបថ ឈរ ឬអង្គុយ ដោយធ្វើការសម្រាកបន្តិច និងធ្វើលំហាត់ប្រាណតិចៗខ្លះៗ។ ជាពិសេសត្រូវកាត់បន្ថយការអង្គុយគងអន្ទាក់ខ្លា ឧស្សាហ៍ម៉ាស្សាជើងដោយខ្លួនឯងក៏បាន ពាក់ស្បែកជើងដែលសមនឹងជើង និងអាចពាក់ស្រោមជើងការពារបន្ថែមក៏ជាការល្អដែរ។  

បើសិនជាអ្នកចំណាយពេលអង្គុយ ឬឈរច្រើនពេកនៅក្នុងមួយថ្ងៃ ក៏ជាហេតុផលធ្វើឱ្យជើងរបស់អ្នកឡើងហើម ឬប៉ោងបានដែរ

# ខ្វះជាតិទឹក

នៅពេលដែលរាងកាយខ្វះជាតិទឹក នឹងធ្វើឱ្យជាតិរាវនៅក្នុងខ្លួនប្រមូលផ្តុំមួយកន្លែង ហើយធ្វើឱ្យអ្នកជួបប្រទះអាការហើមដៃ ហើមជើង និងហើមពោះជាដើម។ អ្វីដែលអ្នកគួរធ្វើ គឺត្រូវទទួលទឹកឱ្យបានច្រើនយ៉ាងហោចណាស់ក៏បាន ១លីត្រកន្លះក្នុងមួយថ្ងៃដើម្បីបំពេញជាតិទឹកឱ្យរាងកាយ និងត្រូវចៀសវាងការទទួលទានកាហ្វេ គ្រឿងស្រវឹង និងភេសជ្ជៈដែលមានជាតិហ្គាសច្រើនពេក។

នៅពេលដែលរាងកាយខ្វះជាតិទឹក នឹងធ្វើឱ្យជាតិរាវនៅក្នុងខ្លួនប្រមូលផ្តុំមួយកន្លែង ហើយធ្វើឱ្យអ្នកជួបប្រទះអាការហើមដៃ ហើមជើង និងហើមពោះជាដើម

ត្រូវចងចាំថាពេលខ្លះអាការហើមតាមរាងកាយមិនមែនបណ្តាលមកពីអ្នកមានសុខភាពមិនល្អ ឬមានជំងឺឡើយ វាអាចបណ្តាលមកពីអ្នកខ្វះជាតិទឹកដោយសារអាកាសធាតុក្តៅ ពាក់ស្បែកខុសទំហំ ការទទួលទានអាហារប្រៃ និងអាហារដែលមានជាតិទឹក(រាវ)ច្រើនពេកជាដើម។ ដូច្នេះកុំមានការបារម្ភច្រើនពេក គ្រាន់តែកាត់បន្ថយអាហារដែលមិនល្អ និងធ្វើឱ្យប៉ះពាល់ចេញ ជាពិសេសដើម្បីឱ្យកាន់តែច្បាស់អ្នកអាចទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញបន្ថែម៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]