ភ្នំពេញ៖ ការប្រកួត Miss Grand International នឹងឈានទៅវគ្គផ្តាច់ព្រ័ត្រឆាប់ៗនេះ ជាការពិតណាស់ កាលពីយប់មិញនេះ Miss Grand កម្ពុជា គឺកញ្ញាខ្លឹម ស្រីគា និងបេក្ខភាពផ្សេងទៀត គឺត្រូវបានកម្មវិធី តម្រូវឲ្យប្រកួតចំនួនពីឈុត គឺឈុតរ៉ូប និងឈុតហែលទឹក ដើម្បីយកពិន្ទុដ៏សំខាន់ទៅកាន់វគ្គផ្ដាច់ព្រ័ត្រ២០ រូបចុងក្រោយ។

នៅក្នុងនោះផងដែរ កញ្ញាខ្លឹម ស្រីគា ពិតជាមានភាពជឿជាក់នៅក្នុងយប់នោះមែនទែន ដោយបង្ហាញឈុតរ៉ូប យ៉ាងស្រស់ស្អាត និងឈុតហែលទឹក ពោរពេញទៅដោយភាពក្លាហាននៅក្នុងខ្លួន ក៏ប៉ុន្តែ ក៏មានការមិនពេញចិត្តជាមួយនឹង ឈុតរាត្រីមួយនោះ ដែល កញ្ញាខ្លឹម ស្រីគា បានបង្ហាញនោះដែរ។ 

ដោយសារតែ ម៉ូតរ៉ូបនីមួយៗ នៅក្នុងចំណោមកញ្ញាឯកផ្សេងៗ សុទ្ធតែម៉ូតបញ្ចេញរាង តែបើក្រឡេកទៅមើល Miss Grand កម្ពុជាវិញ នៅក្នុងឈុតនោះ មិនបានបញ្ចេញរាងនោះទេ។

យ៉ាងណាមិញ ផេក MISS Cambodia Beauty Pageant ក៏បានបញ្ចេញនូវសាររិះគន់ ក្នុងន័យស្ថាបនា ទៅកាន់ហាងកាត់ដេរសម្លៀកបំពាក់ ដែលស្រីគាពាក់យប់មិញ ដោយក្នុងនោះ បានលើកឡើងថា៖

តែទោះជាយ៉ាងណាក្តី ប្រជាជននៅក្នុងប្រទេសយើងនៅតែបន្តការគាំទ្រ និងបោះឆ្នោត ផ្តល់កម្លាំងចិត្តទៅដល់ Miss Grand កម្ពុជា យើងដដែល៕

សូមទស្សនា វីដេអូ ក៏ដូចជាឈុតរ៉ូប របស់កញ្ញាឯកផ្សេងទៀតខាងក្រោមនេះទាំងអស់គ្នា៖

ំិMiss Grand Indonesia
Miss Grand Laos
Miss Grand Myanmar
Miss Grand Vietnam
Miss Grand Malaysia
Miss Grand Thailand
Miss Grand Philippines
ំMiss Grand កម្ពុជា
ំMiss Grand កម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខ្លឹម ស្រីគា