(ភ្នំពេញ)៖ កាលពីល្ងាចថ្ងៃទី ២៣ តុលា ឆ្នាំ២០១៧ ម្សិលមិញនេះ ជាថ្ងៃដែលប្រារព្ធពិធីឡើងគេហដ្ឋានថ្មី និងខួបកំណើតកូនប្រុសរបស់អតីតពិធីករ លោក អ៊ិត សេដ្ឋា ដោយមានការចូលរួម ពីសំណាក់មិត្តសិល្បករ-សិល្បការិនី យ៉ាងច្រើនកុះករ ទោះបីជាអាកាសធាតុ មិនអំណោយផល ពោលគឺមានភ្លៀងធ្លាក់ខ្លាំង ក៏ដោយ នៅតែមានភ្ញៀវកិត្តិយស មកចូលរួមដល់គេហដ្ឋានថ្មីតែម្ដង។ អ្វីដែលពិសេសនោះ ដោយសារតែការអាណិតស្រឡាញ់រាប់អាន ទោះបីជាគ្មានវត្តមានលោក អ៊ិត សេដ្ឋា ក៏មហាជនសង្កេតឃើញថា មានភ្ញៀវដែលជាអ្នកសិល្បៈចូលរួមជាច្រើន ទាំងនេះបង្ហាញពីទឹកចិត្តដ៏ល្អអ្នកសិល្បៈ ដែលពុំអាចកាត់ថ្លៃបាន។
បើតាមការទម្លាយឲ្យដឹងពីអ្នកសិល្បៈ ដែលមកចូលរួមពិធីឡើងគេហដ្ឋានរបស់កូនៗ លោក អ៊ិត សេដ្ឋា បាននិយាយថា ការអញ្ជើញមកនេះ គឺមិនបានទទួលលិខិតអញ្ជើញ ពីម្ចាស់ពិធីនោះទេ ពោលគឺអ្នកនាង យុគ ចិន្ដា ដែលជាតំណាងក្រុមគ្រួសារលោក អ៊ិត សេដ្ឋា បានផ្ញើសារអញ្ជើញតាមហ្វេសប៊ុក និងទូរស័ព្ទដៃ។ ទោះបីជាយ៉ាងណាក្ដី ភ្ញៀវកិត្តិយស ដែលភាគច្រើនសុទ្ធសឹងតែជាតារា មិនបានប្រកាន់ទោសអូសដំណើរអ្វីឡើយ គឺបានមកចូលរួមយ៉ាងច្រើនកុះករ និងធ្វើឲ្យកម្មវិធីទាំងមូលមានភាពអធឹមអធ័ម ភាពសប្បាយរីករាយ ទៀតផង។
គួរបញ្ជាក់ថា កម្មវិធី ឡើងគេហដ្ឋានថ្មី និងខួបកំណើតរបស់កូនៗលោក អ៊ិត សេដ្ឋា កាលពីល្ងាចម្សិលមិញ ដែលមានទីតាំងម្ដុំឫស្សីកែវនោះ ត្រូវបានចាត់ចែងដោយ អ្នកនាង យុគ ចិន្ដា លោកតា វ៊ិចទ័រ និង គណគ្រប់គ្រងរបស់ស្ថានីយទូរទស្សន៍ CTN៕
ប្រភព៖ Khmertalking
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]