នៅក្នុងកំឡុងពេលពរពោះ៩ខែ ជារយៈពេលដែលត្រូវការថែទាំ និងយកចិត្តទុកដាក់ប្រុងប្រយ័ត្នបំផុតសម្រាប់សុខភាពម្តាយ និងកូនក្នុងផ្ទៃ មិនថាទាំងរបៀបរបបរស់នៅ មិនថាទាំងការទទួលទាន ដើរហើរទៅណាជាដើម។ ទោះជាពេលមានផ្ទៃពោះត្រូវការបំប៉នចំណីអាហារ និងការទទួលទានយ៉ាងណាក៏ដោយ អ្នកគួរតែប្រុងប្រយ័ត្នខ្ពស់ផងដែរ ព្រោះតែមានអាហារមួយចំនួនអាចនឹងប៉ះពាល់ដល់សមត្ថភាពរីកលូតលាស់របស់ទារកក្នុងផ្ទៃ និងធ្វើឱ្យមានគ្រោះថ្នាក់ដល់សុខភាពម្តាយ និងកូនជាដើម។

ដូច្នេះថ្ងៃនេះយើងនឹងលើកយកប្រភេតអាហារមួយចំនួនដែលអាចធ្វើឱ្យប៉ះពាល់ដល់ម្តាយ និងទារកក្នុងផ្ទៃដូចតទៅ៖  

# ប្រភេទត្រីមួយចំនួន

ទោះជាត្រីមានប្រយោជន៍ចំពោះសុខភាពយ៉ាងណាក៏ដោយ តែសម្រាប់ស្ត្រីដែលកំពុងតែពរពោះគួរតែចៀសវាងត្រីមួយចំនួន ត្រីដែលមានជាតិបារតខ្ពស់ដែលអាចប៉ះពាល់ដល់សមត្ថភាពលូតលាស់នៃខួរក្បាលទារកក្នុងផ្ទៃដូចជាត្រីដាវ, ត្រីឆ្លាម, ត្រី Tilefish, ត្រីធូណា(ភ្នែកធំ), ត្រី King Mackerel ជាដើម។ ម្យ៉ាងទៀតត្រូវចៀសវាងទទួលទានត្រីដែលនេសាទក្បែរទីតាំងដែលមានរោងចក្រសម្បូរជាតិគីមីនិងជាត់កខ្វក់ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពជាដើម។ 

ទោះជាត្រីមានប្រយោជន៍ចំពោះសុខភាពយ៉ាងណាក៏ដោយ តែសម្រាប់ស្ត្រីដែលកំពុងតែពរពោះគួរតែចៀសវាងត្រីមួយចំនួន ត្រីដែលមានជាតិបារតខ្ពស់ដែលអាចប៉ះពាល់ដល់សមត្ថភាពលូតលាស់នៃខួរក្បាលទារកក្នុងផ្ទៃ

# ឈីសទន់

ឈីសដែលមានសភាពទន់ៗត្រូវបានគេដឹងថាអាចមានផ្ទុកបាក់តេរី E.Coli ឬ Listeria ដែលបាក់តេរីទាំងនេះអាចធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពស្ត្រីមានផ្ទៃពោះ និងទារកក្នុងផ្ទៃបាន។ តែអ្នកអាចជ្រើសរើសឈីសរឹងមកជំនួសបាន ហើយប្រាកដថាឈីសទាំងនោះធ្វើចេញពីទឹកដោះគោដែលបានសម្លាប់មេរោគត្រឹមត្រូវ។  

ឈីសដែលមានសភាពទន់ៗត្រូវបានគេដឹងថាអាចមានផ្ទុកបាក់តេរី E.Coli ឬ Listeria ដែលបាក់តេរីទាំងនេះអាចធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពស្ត្រីមានផ្ទៃពោះ និងទារកក្នុងផ្ទៃបាន

# អាហារសមុទ្រឆៅ ( Smoked Seafood)

គ្រឿងសមុទ្រដែលទុកឱ្យកក ឬទុកក្នុងទូទឹកកកមិនមែនជាចំណីអាហារដែលមានសុវត្ថិភាពនោះទេ ព្រោះវាអាចផ្ទុកទៅដោយសារធាតុ Listeria monocytogenes ដែលជាបាក់តេរីបណ្តាលឱ្យកើតមានជំងឺ Listeriosis (ជំងឺដែលការឆ្លងមេរោគពីសត្វមកមនុស្ស) ដែលអាចធ្វើឱ្យមានគ្រោះថ្នាក់ដល់សុខភាពម្តាយ និងទារកក្នុងផ្ទៃ។ ដូច្នេះអាហារសមុទ្រទាំងនោះត្រូវតែចំអិននៅក្នុងសីតុណ្ហភាពយ៉ាងហោចណាស់ក៏ 165°F (ប្រហែលជា 74°C )ដែរ ដើម្បីធានាសុវត្ថិភាពចំណីអាហារ។  

គ្រឿងសមុទ្រដែលទុកឱ្យកក ឬទុកក្នុងទូទឹកកកមិនមែនជាចំណីអាហារដែលមានសុវត្ថិភាពនោះទេ ព្រោះវាអាចផ្ទុកទៅដោយសារធាតុ Listeria monocytogenes ដែលជាបាក់តេរីបណ្តាលឱ្យកើតមានជំងឺ

# ទទួលទានកាហ្វេអ៊ីនច្រើនពេក

ការទទួលទានជាតិកាហ្វេអ៊ីនច្រើនពេកអាចធ្វើឱ្យមានស្ត្រីសម្រាលកូនមុនកំណត់ ដែលហៅថាកូនកើតមិនគ្រប់ខែ ដែលពេលខ្លះអាចឈានទៅរកការរលូតកូនបានផងដែរ។ ការទទួលទានកាហ្វេ ឬតែត្រឹមតែមួយពែងមិនមែនជាបញ្ហានោះទេ តែត្រូវកំណត់ត្រឹមតែ ២០០ mg បានហើយ។ ម្យ៉ាងវិញទៀតមិនត្រឹមតែកាហ្វេអ៊ីនទេដែលធ្វើឱ្យអ្នកមានបញ្ហានោះ សូម្បីតែតែបៃតង ឬទឹកសូដាផ្សេងៗពេលដែលទទួលទានច្រើនពេកក៏អាចបណ្តាលឱ្យមានគ្រោះថ្នាក់ផងដែរ។ ដូច្នេះមានតែទឹកស្អាតធម្មតា និងទឹកផ្លែឈើស្រស់ៗទេទើបមានសុវត្ថិភាពបំផុតសម្រាប់ម្តាយ និងទារក។ 

ការទទួលទានជាតិកាហ្វេអ៊ីនច្រើនពេកអាចធ្វើឱ្យមានស្ត្រីសម្រាលកូនមុនកំណត់ ដែលហៅថាកូនកើតមិនគ្រប់ខែ ដែលពេលខ្លះអាចឈានទៅរកការរលូតកូនបានផងដែរ

# សាច់ដែលឆ្អិនស្រាប់

អ្នកគួរតែចៀសវាងអាហារ និងសាច់ចំអិនឆ្អិនស្រាប់ៗ ដែលមានដាក់លក់នៅតាមទីផ្សារ ព្រោះវាអាចផ្ទុកទៅដោយដោយបាក់តេរីមិនល្អធ្វើឱ្យមានបញ្ហាដល់សុខភាពដូចជា៖ សាច់ដែលឆ្អិនស្រាប់ទុកឱ្យកក, សាច់ក្នុងសាំងវ៉ិច, សាច់ដែលកាត់ជាកង់ៗស្រាប់ (Slided) និងហតដកជាដើម។ បើសិនជាអ្នកចង់ទទួលទាន អ្នកគ្រាន់តែយកសាច់ទាំងនោះយកមកចំអិនម្តងទៀតដើម្បីធានាសុវត្ថិភាពគ្មានមេរោគផ្សេងៗ។  

អ្នកគួរតែចៀសវាងអាហារ និងសាច់ចំអិនឆ្អិនស្រាប់ៗ ដែលមានដាក់លក់នៅតាមទីផ្សារ ព្រោះវាអាចផ្ទុកទៅដោយដោយបាក់តេរីមិនល្អធ្វើឱ្យមានបញ្ហាដល់សុខភាព

# តែ និងឱសថបុរាណ

តែផ្សំពីធម្មជាតិ និងឱសថបុរាណត្រូវបានគេដឹងពីគុណតម្លៃជាច្រើនចំពោះសុខភាព ប៉ុន្តែមានឱសថបុរាណ និងតែជាច្រើនត្រូវបានគេដឹងថាអាចមានផលប៉ះពាល់ និងមានលទ្ធភាពបញ្ឈប់ការមានគត៌ និងធ្វើឱ្យរលូតជាដើម។ ដូច្នេះដើម្បីសុវត្ថិភាព និងបង្ការពីបញ្ហាអស់ទាំងនោះដោយមិនបានដឹងខ្លួន អ្នកមិនគួរទទួលទានតែ និងឱសថបុរាណផ្តេសផ្តាសនោះទេ ជាពិសេសនៅរាល់ភោជនីយដ្ឋានដែលអ្នកចូលទៅទទួលទាន។ យកល្អគួរតែទទួលទានតែធម្មតាដូចជាតែខ្មៅ និងតែបៃតងបានហើយ។ 

តែផ្សំពីធម្មជាតិ និងឱសថបុរាណត្រូវបានគេដឹងពីគុណតម្លៃជាច្រើនចំពោះសុខភាព ប៉ុន្តែមានឱសថបុរាណ និងតែជាច្រើនត្រូវបានគេដឹងថាអាចមានផលប៉ះពាល់ និងមានលទ្ធភាពបញ្ឈប់ការមានគត៌ និងធ្វើឱ្យរលូតជាដើម

# គ្រឿងស្រវឹង

គ្រឿងស្រវឹង និងជាតិអាល់ត្រូវបានគេហាមប្រាមជាដាច់ខាតនៅក្នុងកំឡុងពេលមានផ្ទៃពោះ ព្រោះជាតិអាល់កុលទាំងនោះអាចធ្វើឱ្យប៉ះពាល់ដល់ការរីកលូតលាស់របស់ទារកក្នុងផ្ទៃ ធ្វើឱ្យទារកមិនអាចទទួលយកសារជាតិចិញ្ចឹម និងអុកស៊ីហ្សែនគ្រប់គ្រាន់ទៅចិញ្ចឹមខួរក្បាល និងរាងកាយទាំងមូលបាន។ ដូច្នេះត្រូវតែចៀសវាងជាដាច់ខាតការសេពគ្រឿងស្រវឹងក្នុងកំឡុងពេលមានផ្ទៃពោះ ទោះជាក្នុងបរិមាណតិចតួចក៏ដោយ៕  

គ្រឿងស្រវឹង និងជាតិអាល់ត្រូវបានគេហាមប្រាមជាដាច់ខាតនៅក្នុងកំឡុងពេលមានផ្ទៃពោះ ព្រោះជាតិអាល់កុលទាំងនោះអាចធ្វើឱ្យប៉ះពាល់ដល់ការរីកលូតលាស់របស់ទារកក្នុងផ្ទៃ ធ្វើឱ្យទារកមិនអាចទទួលយកសារជាតិចិញ្ចឹម និងអុកស៊ីហ្សែនគ្រប់គ្រាន់ទៅចិញ្ចឹមខួរក្បាល និងរាងកាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]