អេស្ប៉ាញ៖ រឿងដ៏ធំមួយនៅក្នុងពិភពបច្ចេកវិទ្យាកាលពីឆ្នាំមុនដែលមនុស្សជាច្រើនស្ទើរតែមិនអាចបំភ្លេចបាននោះគឺ បញ្ហាថ្មដែលបានកើតឡើងនៅលើទូរស័ព្ទ Note 7 ។ បញ្ហាថ្មនេះបានធ្វើឲ្យមនុស្សជាច្រើនមានការភ័យខ្លាចក្នុងការប្រើប្រាស់ស្មាតហ្វូនមួយនេះខ្លាំងរហូតដល់ថ្នាក់ជើងយន្តហោះជាច្រើននៅលើពិភពលោកបានដាក់បម្រាមមិនឲ្យអ្នកដំណើរយកទូរស័ព្ទ Note 7 តាមខ្លួនពេលដែលគេធ្វើដំណើរតាមយន្តហោះទៀតផង។

ទូរស័ព្ទ Note 7 ដែលមានបញ្ហាថ្ម

យ៉ាងណាមិញ បន្ទាប់ពីក្រុមហ៊ុន Samsung បានដាក់លក់នូវទូរស័ព្ទ Note 8 ហើយមក មនុស្សភាគច្រើនហាក់បីដូចជាមានទំនុកចិត្តលើស្មាតហ្វូនម៉ាកនេះវិញ ដូច្នេះហើយបានជាក្រុមហ៊ុន Samsung បានចាត់ទុកថា Note 8 គឺជាភាពជោគជ័យធំបំផុតរបស់ខ្លួនតាំងពីដើមរហូតមកដល់ពេលនេះ។

កាលពីថ្មីៗនេះដែរ ក្រុមហ៊ុន Samsung នៅក្នុងប្រទេសអេស្ប៉ាញបានសហការជាមួយជើងយន្តហោះមួយដែលធ្វើដំណើរពីទីក្រុង Madrid ទៅកាន់ទីក្រុង A Coruña ដើម្បីធ្វើការចែកចាយទូរស័ព្ទ Note 8 ចំនួន ២០០គ្រឿងទៅដល់អ្នកដំណើរលើជើងយន្តហោះមួយនោះ។ នៅលើនោះគេបានសរសេរថា ឆ្នាំមុនយើងបានស្នើសុំឲ្យអ្នកបិទវាចោល ថ្ងៃនេះយើងសូមស្វាគមន៍អ្នកមកកាន់ជើងហោះហើរវិញ។ ការនិយាយបែបនេះហាក់បីដូចជាការរំលឹកដល់បញ្ហាពេលដែលទូរស័ព្ទ Note 7 ត្រូវបានហាមឃាត់មិនឲ្យយកតាមខ្លួនពេលហោះហើរដោយសារតែបញ្ហាថ្មកាលពីឆ្នាំមុននេះឯង។

ការចែកចាយបែបនេះគឺជាយុទ្ធសាស្ត្រមួយដើម្បីធ្វើឲ្យមនុស្សកាន់តែមានទំនុកចិត្តខ្លាំងជាងមុនជាមួយនឹងទូរស័ព្ទ Note 8 ហើយអ្នកដំណើរដែលបានទូរស័ព្ទដោយឥតគិតថ្លៃក៏មានអារម្មណ៍សប្បាយរីករាយផងដែរ៕

ការចែកចាយទូរស័ព្ទ Note 8 ដល់អ្នកដំណើរលើយន្តហោះ
ការចែកចាយទូរស័ព្ទ Note 8 ដល់អ្នកដំណើរលើយន្តហោះ
ទូរស័ព្ទ Note 8
ទូរស័ព្ទ Note 8
ទូរស័ព្ទ Note 8

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]