ភ្នំពេញ៖ តារាចម្រៀងស្រីជួរមុខ ដែលមានសម្លេងស្រទន់ និងមានសម្រស់ស្រស់ស្អាត ប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខពិសី កំពុងតែទទួលបានការ គាំទ្រខ្លាំងជាមួយបទចម្រៀង របស់នាង ដែលទើបតែចេញនាពេលថ្មីៗនេះ។

ប្រិយមិត្តបានជ្រាបច្បាស់ហើយថា កញ្ញា សុខ ពិសី គឺជាតារាចម្រៀងមួយរូប ដែលតែងតែទទួល បានការគាំទ្រខ្លាំង នៅពេលដែលនាងចេញ បទចម្រៀងលក់ នៅលើទីផ្សាម្តងៗ។ ហេតុនេះហើយ ទើបធ្វើឲ្យប្រជាប្រិយភាព របស់នាងមិនដែលស្រុតចុះនោះទេ។

ដោយឡែក យើងធ្លាប់តែស្តាប់ ពិសី ច្រៀងបទចម្រៀងសម័យ បែបយុវវ័យ ប៉ុន្តែនាពេលម្សិលមិញនេះ នាងបានធ្វើឲ្យ អ្នកគាំទ្ររបស់នាង ស្លុងអារម្មណ៍ជាមួយបទពីដើមដែល នាងCoverដោយ គ្រាន់តែមានភ្លេងហ្គីតាតែប៉ុណ្ណោះ ។

បទចម្រៀងដែល នាងច្រៀងCoverមួយនេះផងដែរ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន សរសើរថា សម្លេងនាងនៅតែពិរោះ បើទោះបីជានាងច្រៀងបទពីដើម និងគ្មានជំនួយសម្លេងក៏ដោយ៕  

តោះកុំឲ្យខាតពេលយូ ទៅស្តាប់កញ្ញា សុខ ពិសីCoverទាំងអស់គ្នា៖

កញ្ញា សុខ ពិសី
កញ្ញា សុខ ពិសី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ពិសី