ភ្នំពេញ៖ យប់មិញនេះដែរ មានតារាជាច្រើនរូប បានចូលរួមអបអរពិធីឡើងគេហដ្ឋានថ្មីរបស់លោក អ៉ិត សេដ្ឋា ។

ក្នុងនោះ ក្រៅពីមានកម្មវិធីឡើងផ្ទះថ្មី ក្រុមអ្នកសិល្បៈ រួមទាំងអ្នកនាង យុគ ចិន្តា ក៏បានឆ្លៀតឱកាសនេះប្រារព្ធពិធីខួបកំណើត ជូនកូនប្រុសរបស់លោក អ៉ិត សេដ្ឋា តែម្ដង។

នេះបើតាមវីដេអូដែល គេបានចែកចាយលើបណ្ដាញសង្គម បានស្ដែងឲ្យយើងឃើញច្បាស់ថាអ្នកនាង យុគ ចិន្តា ព្រមទាំងថ្នាក់ដឹកនាំទាំងអស់ ពិតជាយកចិត្តទុកដាក់ ចំពោះក្រុមគ្រួសារមួយនេះខ្លាំងណាស់។

ជាក់ស្ដែង ចំពោះលោក អ៉ិត សេដ្ឋា ដែលបានស្លាប់ទៅនោះ ប្រាកដជាស្ងប់ចិត្តមិនខាន ពេលបានដឹងថា មានមនុស្សជាច្រើន អាណិត ស្រលាញ់រូបលោកជាខ្លាំង។ 

ហើយបើទោះជា ពេលនេះលែងមាន វត្តមានពិធីករម្នាក់នេះក្ដី ក៏ទស្សនិកជនប្រុសស្រី ជិតឆ្ងាយ ព្រមទាំងក្រុមអ្នកសិល្បៈទាំងអស់ នៅតែចងចាំរូបលោក ជាពិសេស ថែមទាំងមើលថែក្រុមគ្រួសារលោក បានយ៉ាងល្អទៀតផង៕

ខាងក្រោមនេះជាវីដេអូក្នុងពិធីកាត់នំខេក របស់កូនប្រុសលោក អ៉ិត សេដ្ឋា៖

ពិធីកាត់នំខេក របស់កូនប្រុសលោក អ៊ិត សេដ្ឋា
រូបភាព លោក អ៉ិត សេដ្ឋា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អុិត សេដ្ឋា