រាជធានី​ភ្នំពេញ ៖ ក្នុង​ពិធី​បុណ្យខួប​គម្រប់​៧​ថ្ងៃ​របស់​តារាចម្រៀង​សាន ស្រី​ឡៃ ដែល​រៀប​ចំ​ឡើង​នៅ​វត្ត​ទួល​ទំពូង​កាលពី​ល្ងាច​ថ្ងៃ​ទី​២១ តុលា ឆ្នាំ​២០១៧ ម្តាយ​របស់​នាង​បាន​បញ្ជាក់​ពី​បញ្ហា​មួយ​ចំនួន​ដែល​បន្សល់​ទុក ។

អ្នកស្រី​ជា​ម្តាយ​ឲ្យ​ដឹង​ថា​ គាត់ និង​សាន ស្រី​ឡៃ កន្លង​មក​រស់នៅ​ផ្ទះ​ខ្លួនឯង តែ​ស្ថិត​នៅ​លើ​​ដី​សហគមន៍​ក្នុងភូមិ​១ សង្កាត់​សែន​សុខ​មិនដឹង​ថា​ពេល​ណា​គេ​ឱ្យ​រើ​ចេញ​ទេ ។ សាន ស្រី​ឡៃ បាន​ទិញ​រថយន្ត​មួយ​គ្រឿង​បង់​រំលស់​ក្នុង​មួយ​ខែ​ជាង​៤០០​ដុល្លារ ។ រឿង​នេះ​ស្ត្រី​ជា​ម្តាយ​មិនដឹង​ដោះស្រាយ​បែប​ណា​ទេ​ព្រោះ​ស្រី​ឡៃ បាត់បង់​ជីវិត​ទៅ​ហើយ ។ អ្វី​ដែល​គួរ​លៃលក​គឺ​មាន​តែ​ផ្ទេរ​ឱ្យ​កូនស្រី​ប្អូន ហើយ​សុំ​សង​គេ​ក្នុង​១​ខែ​ជាង​១០០​ដុល្លារ។

ចំពោះ​សុខភាព​អ្នកស្រី​ជា​ម្តាយ​សាន ស្រី​ឡៃ នៅ​មិន​ទាន់​ប្រសើរ​ឡើយ គឺ​នៅ​ឈឺក្បាល​ម្តងម្កាល​កន្លែង​អតីត​ប្តី​កាប់​ចំ​ថ្ងាស និង​ដៃ​ពិការ​នៅ​ឈឺ​ព្រោះ​ដែក​មិន​ទាន់​វះ​យក​ចេញ​វិញ ។ បើ​វះ​គាត់​ត្រូវ​សម្រាក​មួយ​ខែ​ទៅ​ពីរ​ខែ ដូច្នេះ​ហើយ​មិន​អាច​រកស៊ី​បាន ។

ម្តាយ​សា ស្រី​ឡៃ ស្ទើរតែ​មិន​ជឿ​ថា​គ្រួសារ​គាត់​ជួប​ប្រទះ​មហាទុក្ខ​បែប​នេះ ។ គាត់​រំឭក​ថា ផ្ទះ​នៅ​ប៉ោយ​ប៉ែ​ត​លក់​អស់ហើយ​។ ចំណែក​សាន ស្រី​ឡៃ មាន​ហាង​អ៊ុតសក់​នោះ គឺ​ជា​ហាង​ជួល​គេ​ប៉ុណ្ណោះ ។ នៅ​ប៉ោយ​ប៉ែ​ត​ស្រី​ឡៃ ធ្លាប់​ខ្ចី​លុយ​ធនាគារ​ទិញ​ដី​ធ្វើ​ផ្ទះ តែ​សម្រេចចិត្ត​លក់​ផ្ទះ​នោះ​វិញ​យក​បង់​ធនាគារ​អស់ហើយ ។

ពាក់​ព័​ន្ឋ​នឹង​ការ​លើក​ឡើង​ថា សាន ស្រី​ឡៃ​ត្រូវ​ប្តី​ដែល​សម្លាប់​នោះ​ជួយ​ឧបត្ថម្ភ​ទ្រព្យ​សម្បត្តិ​និង​លុយកាក់​ច្រើន តែ​អ្នកស្រី​ជា​ម្តាយ​ថា​មិន​ពិត​ទេ ។ «​សម្រាប់​ខ្ញុំ​ជា​ម្តាយ ពាក្យ​ណា​និយាយ​ពិត​គឺ​ពិត មិន​ពន្លើស​អ្នក​ណា​ទេ ។ នៅ​ប៉ោយ​ប៉ែ​ត​ស្រី​ឡៃ ចង់​បើក​កន្លែង​អ៊ុតសក់ ខ្ញុំ​ជា​ម្តាយ​យក​ប្លង់​ដី​ដាក់​អង្គការ​យក​លុយ​បើកហាង​អស់​៥០០០​ដុល្លារ ។ ពេល​មាន​កូនចៅ ប្តីស្រី​ឡៃ​ជួយ​ចិញ្ចឹម​ធម្មតា ហើយ​បាន​ទាំង​ទិញ​ដី​នៅ​ប៉ោយ​ប៉ែ​ត​ចែក​ឱ្យ​កូន​ប្រុស​ទាំង​២​បាន​ម្នាក់​មួយ​ឡូត៍ តែ​ដល់​ពេល​ប្តីស្រី​ឡៃ​ថា​អត់​លុយ​ក៏​សម្រេចចិត្ត​លក់​ដី​ដែល​ចែក​ឱ្យ​កូន​នោះ​អស់ទាំង​២​ឡូត៍​វិញ ។ គេ​ថា​ស្រី​ឡៃ​បាន​ប្តី​មន្ត្រី​គយ​ពិតជា​ធូរធារ អ្នក​និយាយ​បាន​តែ​និយាយ គេ​មិនដឹង​ច្បាស់​ជាង​ក្រុម​គ្រួសារ​ខ្ញុំ​ទេ ។

កូន​ខ្ញុំ​តាំងពី​បាន​ប្តី​មក​គ្នា​ទ្រាំ ហើយ​ចេះ​តែ​ថ្ងូរ​ប្រាប់​ខ្ញុំ​ថា ​ពិបាក​ណាស់​ម៉ាក់​អើយ​! មិនដឹង​គិត​យ៉ាងណា​នោះ​ទេ លែង​ក៏​ទារ​សម្លាប់ ​មិន​លែង​ក៏​រស់នៅ​វេទនា ។ មិនដឹង​ធ្វើ​បែប​ណា​ជួយ​កូន​បាន​បើ​ខ្ញុំ​ពិការ​ទៀត ក្តី​ប្រច័ណ្ឌ​នោះ ខ្លាំង​ៗ​ទាល់តែ​អស់​កូនស្រី​ជា​បង្គោល​គ្រួសារ​​របស់ខ្ញុំ​ផុត​ពី​លោក​នេះ ។

តាំងពី​ទាក់ទង​ជាមួយ​ស្រី​ឡៃ​មក​ប្រ​ព​ន្ឋ​ដើម​មិន​និយាយ​អ្វី​ទាំងអស់ ហើយ​ប្តីស្រី​ឡៃ​ក៏​លាក់​ស្រី​ឡៃ​ថា អត់​មាន​ប្រ​ព​ន្ឋ ទាល់តែ​ស្រី​ឡៃ​មាន​ទម្ងន់​បាន​ប្រាប់ តែ​មាន​ប្រ​ព​ន្ឋ និង​កូន​៤​នាក់ ។

សរុប​ទៅ​ការ​សម្លាប់​ស្រី​ឡៃ ព្រោះតែ​ការ​បែងចែក​ទ្រព្យសម្បត្តិ​ជា​រឿង​មិន​ពិត​នោះ​ទេ ។ ទ្រព្យ​មាន​ពី​ប្តី គឺ​ដី​ឡូត៍​ចែក​កូន​បាន​ម្នាក់​១​ក្បាល​៤​បណ្តោយ​២០​ម៉ែត្រ ស្រី​ឡៃ​អរ​រំភើប តែ​​លក់​វិញ ពោល​គឺ​អស់ហើយ ។ កាល​នៅ​ជា​ប្តី​ប្រ​ព​ន្ឋ​ដំបូង​ស្រី​ឡៃ​បាន​ប្តី​ឱ្យ​មួយ​ថ្ងៃ​បួន​ដប់​ម៉ឺន​ចាត់ចែង​តម្រូវការ ហើយ​កូន​គ្នា​អរ​ព្រោះថា គ្នា​បាន​ប្តី​ចិញ្ចឹម​ប៉ុណ្ណឹង​ច្រើន ។ ពី​មុន​អត់​ទើប​គ្នា​គិត​ថា​ប្តី​នេះ​ជា​បង្គោល​សំខាន់ ។ យ៉ាងណា​ពេល​នេះ​គ្នា​ទៅ​បាត់​គ្មាន​វិល​ទេ»។

អ្នកស្រី​ជា​ម្តាយ​របស់​សាន ស្រី​ឡៃ ចង់រក​កន្លែង​មាន​មនុស្ស​ច្រើន​ដើម្បី​លក់​បបរ និង​បាយ​​គុយទាវ​ព្រោះ​សព្វថ្ងៃ​លក់​នៅ​ទីតាំង​សហគមន៍ ។

ការ​ជួយ​របស់​ពេជ្រ សោភា និង​ផលិតកម្ម​ហង្ស​មាស អ្នកស្រី​ជា​ម្តាយ​សាន ស្រី​ឡៃ ចាត់​ទុកជា​មហា​គុណ​សម្រាប់​ក្រុម​គ្រួសារ​អ្នកស្រី​គ្រា​មានទុក្ខ​លំបាក ។ ចំពោះ​បច្ច័យ​បុណ្យ​ដែល​សេសសល់​អ្នកស្រី​ជា​ម្តាយ​នឹង​យក​ទុក​នៅ​ធនាគារ​ដើម្បី​ដោះស្រាយ​គម្រោង​ជា​ច្រើន​ទៀត ៕

ក្នុង​ពិធី​បុណ្យខួប​គម្រប់​៧​ថ្ងៃ​របស់​តារាចម្រៀង​សាន ស្រី​ឡៃ ដែល​រៀប​ចំ​ឡើង​នៅ​វត្ត​ទួល​ទំពូង​កាលពី​ល្ងាច​ថ្ងៃ​ទី​២១ តុលា ឆ្នាំ​២០១៧ ម្តាយ​របស់​នាង​បាន​បញ្ជាក់​ពី​បញ្ហា​មួយ​ចំនួន​ដែល​បន្សល់​ទុក
អ្នកស្រី​ជា​ម្តាយ​ឲ្យ​ដឹង​ថា​ គាត់ និង​សាន ស្រី​ឡៃ កន្លង​មក​រស់នៅ​ផ្ទះ​ខ្លួនឯង តែ​ស្ថិត​នៅ​លើ​​ដី​សហគមន៍​ក្នុងភូមិ​១ សង្កាត់​សែន​សុខ​មិនដឹង​ថា​ពេល​ណា​គេ​ឱ្យ​រើ​ចេញ​ទេ
សាន ស្រី​ឡៃ បាន​ទិញ​រថយន្ត​មួយ​គ្រឿង​បង់​រំលស់​ក្នុង​មួយ​ខែ​ជាង​៤០០​ដុល្លារ
រឿង​នេះ​ស្ត្រី​ជា​ម្តាយ​មិនដឹង​ដោះស្រាយ​បែប​ណា​ទេ​ព្រោះ​ស្រី​ឡៃ បាត់បង់​ជីវិត​ទៅ​ហើយ
អ្វី​ដែល​គួរ​លៃលក​គឺ​មាន​តែ​ផ្ទេរ​ឱ្យ​កូនស្រី​ប្អូន ហើយ​សុំ​សង​គេ​ក្នុង​១​ខែ​ជាង​១០០​ដុល្លារ
ចំពោះ​បច្ច័យ​បុណ្យ​ដែល​សេសសល់​អ្នកស្រី​ជា​ម្តាយ​នឹង​យក​ទុក​នៅ​ធនាគារ​ដើម្បី​ដោះស្រាយ​គម្រោង​ជា​ច្រើន​ទៀត
ចំពោះ​បច្ច័យ​បុណ្យ​ដែល​សេសសល់​អ្នកស្រី​ជា​ម្តាយ​នឹង​យក​ទុក​នៅ​ធនាគារ​ដើម្បី​ដោះស្រាយ​គម្រោង​ជា​ច្រើន​ទៀត
ចំពោះ​បច្ច័យ​បុណ្យ​ដែល​សេសសល់​អ្នកស្រី​ជា​ម្តាយ​នឹង​យក​ទុក​នៅ​ធនាគារ​ដើម្បី​ដោះស្រាយ​គម្រោង​ជា​ច្រើន​ទៀត

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ស្រីឡៃ