ភ្នំពេញ៖ ប្រិយមិត្តអ្នកគាំទ្រ ប្រហែលជាបានជ្រាបហើយថា នៅក្នុងទ្រនំហង្សមាស សម្បូរដោយតារាជើងខ្លាំងជាច្រើន ដែលប្រមូលផ្ដុំគ្នានៅទីនោះ មិនថាតារាចម្រៀងស្រីឬប្រុសនោះទេ។

ជាក់ស្ដែងថ្មីៗនេះ កំពូលតារាចម្រៀងប្រុសរាងខ្ពស់សង្ហា លោក ខេមរៈ សិរីមន្ត ក៏បានផ្លាស់ខ្លួនចូលទ្រនំធំមួយនេះផងដែរ។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ បើទោះជាលោក ទើបចូលហង្សមាសមែនពិត ប៉ុន្តែ ខេមរៈ សិរីមន្ត មានបទថ្មីចេញជាហូរហែរ មិនចាញ់តារាផ្សេងៗនោះទេ ។

ជាងនេះទៅទៀត មិនប៉ុន្មានម៉ោងមុននេះ ផេកផ្លូវការរបស់ផលិតកម្មហង្សមាស ក៏បានបង្ហោះ បទថ្មី របស់ សិរីមន្ត «ទ្រាំៗធ្វើម៉េចយើងស្រលាញ់គេ» ក្នុងបណ្ដាញសង្គមថែមទៀតផង។

គួរបញ្ជាក់ថា តាំងពីចូលផលិតកម្មនេះមក លោក ខេមរៈ សិរីមន្ត បានចេញចម្រៀងជាច្រើនបទ ក្នុងនោះមានទាំងបទមនោសញ្ចេតនា និងបទញាក់កន្ទ្រាក់អារម្មណ៍ សម្រាប់បំពេញតម្រូវការ ទស្សិកជនដែលជាអ្នកគាំទ្រលោកកន្លងមក៕

ចង់ដឹងបទថ្មីរបស់តារាប្រុសរូបនេះ ពិរោះយ៉ាងណា? តោះស្ដាប់ទាំងអស់គ្នា! 

បទថ្មី របស់ សិរីមន្ត «ទ្រាំៗធ្វើម៉េចយើងស្រលាញ់គេ»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត