(ភ្នំពេញ)៖ បន្ទាប់ពីមានការប្រកួតប្រជែង ខាងសម្លៀកបំពាក់សម័យ ដើម្បីទាញ់បានប្រជាប្រិយភាព ពីទស្សនិកជននោះ គេសង្គេតឃើញថា តារាចម្រៀងប្រចាំផលិតកម្មហង្សមាស កញ្ញា សួស វីហ្សា កំពុងទទួលបានការគាំទ្រ ពីទស្សនិកជនក្មេងចាស់ប្រុសស្រី ជាច្រើន។ តារាស្រីរូបនេះ មិនត្រឹមតែមានសំនៀងពីរោះនោះទេ ថែមទាំងចេះតុបតែងខ្លួនបែបប្លែកៗ និងស្រស់ស្អាតមិនធម្មតា ខណៈឈុតប្លែកៗ ដែលនាងស្លៀកពេលឡើងកម្មវិធីចម្រៀងនានា មានមិនចេះដាច់ ពោលគឺមានគំនិតច្នៃប្រឌិតខ្ពស់តែម្ដង។ យ៉ាងណាមិញ មហាជនបានចាប់អារម្មណ៍ នឹងសម្លៀកបំពាក់៩ឈុតរបស់ កញ្ញា សួស វីហ្សា ដែលមានភាពលេចធ្លោខ្លាំង ក្រោយពីបង្ហោះក្នុងប្រព័ន្ធហ្វេសប៊ុក។

តារាចម្រៀងស្រីប្រចាំផលិតកម្ម ហង្សមាស និងជាអតីតបេក្ខនារី ក្នុងកម្មវិធីប្រឡងលំដាប់ថ្នាក់ ពិភពលោក «I am a signer Cambodia» រូបនេះ បានច្នៃសម្លៀកបំពាក់ចេញពីក្រដាស កាសែត កញ្ចប់សាប៊ូ កញ្ចប់បារី ស្លាព្រាជ័រ និងក្រណាត់នានា យកទៅច្នៃចេញជាសម្លៀកបំពាក់មួយ ដែលប្លែកពីគេ ពុំមានតារាចម្រៀងណា ធ្លាប់នឹកស្មានដល់ឡើយ។

ដោយសារតែមានទេពកោសល្យ ភាពប៉ិនប្រសព្វ និងសំនៀងយ៉ាងរណ្ដំនោះ តារាស្រីកញ្ញា សួស វីហ្សា បានវិវត្តន៍ខ្លូន ជាបន្ដបន្ទាប់ ទាំងការតុបតែងខ្លូន ការថែរក្សាសម្រស់ជាដើម ខណៈមួយរយៈនេះ នាងបានកែច្នៃសម្លៀកបំពាក់ជាច្រើន មកធ្វើជារ៉ូបយ៉ាងស្រស់ស្អាត ដើម្បីស្លៀក ចូលរួមច្រៀងក្នុងកម្មវិធីនានា។

តោះ! កុំឲ្យខាតពេលយូរ សូមទស្សនិកជនទស្សនារូបភាពទាំង ១១សន្លឹក របស់ សួស វីហ្សា ទាំងអស់គ្នា៖

សួស វីហ្សា
សួស វីហ្សា
សួស វីហ្សា
សួស វីហ្សា
សួស វីហ្សា
សួស វីហ្សា
សួស វីហ្សា
សួស វីហ្សា
សួស វីហ្សា
សួស វីហ្សា
សួស វីហ្សា

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សួស វីហ្សា