ភ្នំពេញ៖ បច្ចុប្បន្ននេះ តារាសម្តែងស្រី ម៉ាក សែនសូនីតា កំពុងតែក្តោបបានតំណែងតួឯកស្រី ក្នុងខ្សែភាពយន្តភាគខ្នាតធំ ឲ្យទូរទស្សន៍មួយ ។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺកញ្ញា តូតា ត្រូវគេតម្រូវឲ្យសម្តែងយ៉ាងស្អិតរមួត ជាមួយនឹងសត្វពស់កេងកងយ៉ាងធំសម្បើម ទម្ងន់គីឡូឯណោះ។

ជាក់ស្តែង គឺដូចវីដេអូខាងក្រោមនេះ កញ្ញា ម៉ាក សែនសូនីតា បានលេងជាមួយនឹង ពស់កេងកងដ៏ធំនេះ ដើម្បីឲ្យស៊ាំមុនពេលធ្វើការសម្តែង។ យ៉ាងណាមិញ តាមរយៈការប៉ះពាល់រវាង តូតា ជាមួយនឹងសត្វពស់ គឺយើងសង្កេតឃើញថា នាងហាក់បីដូចជា មិនមានភាពភ័យខ្លាចអ្វីឡើយ ដោយនាងទាំងឱប ទាំងលេង ដូចលេងជាមួយនឹងក្មេង ដែលធ្វើឲ្យអ្នកមើលស្រៀវឆ្អឹងខ្នងជំនួសតែម្តង៕

តូតា និង ញ៉ែម សុគន្ធ ក្នុងខ្សែភាពយន្ត «ចៅពស់កេងកង»
តូតា និង ញ៉ែម សុគន្ធ ក្នុងខ្សែភាពយន្ត «ចៅពស់កេងកង»
តូតា អំឡុងពេលសម្តែងភាពយន្តថ្មី
តូតា អំឡុងពេលសម្តែងភាពយន្តថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា