ភ្នំពេញ៖ អ្នកនាង ពេជ្រ សោភា គឺជា តារាចម្រៀងស្រីជួរមុខមួយរួប ដែលប្រិយមិត្តដឹងច្បាស់ហើយថា ទោះបីជាមានភាពល្បីល្បាញយ៉ាងណា ក៏អ្នកនាងមិនដែលខ្លាចនឹង បង្ហាញមុខគូស្នេហ៍ ឲ្យអ្នកគាំទ្រស្គាល់នោះដែរ។

យ៉ាងណាមិញ មហាជនតែងតែ សង្កេតឃើញថា គូស្នេហ៍មួយគូនេះ តែងតែបង្ហោះរូប និងសារផ្អែមល្ហែមជាមួយគ្នាជារឿយៗ។

ដោយឡែក កាលពីម្សិលមិញនេះ អ្នកនាង ពេជ្រ សោភា បានធ្វើឲ្យ អ្នកគាំទ្ររបស់នាង លួចច្រណែនទៀតហើយ ដោយនាងបានបង្ហោះសារ រួមជាមួយរូបគូស្នេហ៍ របស់នាងថា៖ “អរគុណពូ តាំងពីស្គាល់គ្នាមកមិនដែលនិយាយធ្ងន់ដាក់ខ្ញុំសូម្បីតែមួយម៉ាត់ មិនដែលអោយពិបាកចិត្ត មិនដែលអោយគិតច្រើន មានរឿងអីយើងតែងនិយាយគ្នា សន្យាណាថាបែបនេះរហូត my ឃ្លុំ”។

បន្ទាប់ពីបានឃើញ សារដែលអ្នកនាងបានបង្ហោះបែបនេះហើយ អ្នកគាំទ្ររបស់នាង ជាច្រើនបាន បញ្ចេញអាម្មណ៍រំភើប ពេលដែលឃើញគូស្នេហ៍អ្នកទាំងពីរ មានភាពផ្អែមល្ហែមបែបនេះ ហើយមានអ្នកគាំទ្រខ្លះទៀតបាននិយាយថា សង្ឃឹមថាអ្នកទាំងពីរនឹងមាន ដំណឹងល្អនាពេលឆាប់ៗនេះ៕ 

ពេជ្រ សោភា និង លោក សក្កដា
ពេជ្រ សោភា និង លោក សក្កដា
សារដែលពេជ្រ សោភាបានបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆឹម សក្កដា