ភ្នំពេញ៖ អ្នកនាង ចន ច័ន្ទលក្ខិណា គឺតារាសម្តែងជើងចាស់មួយរូប ដែលអាចរក្សាប្រជាប្រិយភាព របស់នាងបានជាប់ជានិច្ច បើទោះបីជាពេលនេះ នាងមិនសូវបង្ហាញមុខ នៅក្នុងខ្សែភាពយន្ត ក៏ដោយ។

ដោយឡែក ក្នុងនាមអ្នកនាងជាប្រធាន សមាគមសិល្បករខ្មែរម្នាក់ គេតែងតែសង្កេតឃើញថា នៅពេលដែល តារារូបណា ជួបទុក្ខបញ្ហាគឺ តែងតែមានវត្តមាន របស់អ្នកនាងជានិច្ច។

បើរំលឹកដល់ថ្ងៃកើតហេតុ ការបាញ់សម្លាប់ តារាចម្រៀង សាន ស្រីឡៃវិញ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏មានវត្តមាននៅទីនោះដែរ។

យ៉ាងណាមិញ ចំពោះការបាញ់ប្រហារ សាន ស្រីឡៃដោយអតីតស្វាមីខ្លួន បានធ្វើឲ្យ អ្នកនាង ចន ច័ន្ទលក្ខិណា មិនអស់ចិត្តទាល់តែសោះ ហើយអ្នកនាងក៏បាន បង្ហោះ សារ នៅគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាងថា៖ “បើចាស់ៗប្រច័ណ្ឌគ្នា ឈ្លោះគ្នា មានគំនិតអាត្មានិយម បើ អញមិនបាន អ្នកណាក៏មិនបាន ស្រីម្នាក់នេះជាកម្មសិទ្ធរបស់អញតែម្នាក់ ហេតុអ្វីមិនអាត្មានិយមនិងគិតថាក្មេងពីរនាក់ នេះជាកម្មសិទ្ធរបស់អញតែម្នាក់ផងដែរទៅ?”

សរុបមក សារដែលអ្នកនាង បានបង្ហោះនេះគឺចង់ បង្ហាញឲ្យឃើញពី ក្តីអាណិតរបស់នាង ចំពោះកូនៗរបស់ស្រីឡៃ និងមិនអស់ចិត្ត ហេតុអ្វីអតីតស្វាមីស្រីឡៃ ហ៊ានធ្វើបែបនេះ ដោយមិនគិតពីកូនៗ ដែលត្រូវក្លាយជាក្មេងកំព្រាឪពុកម្តាយ តាំងពីមិនទាន់ដឹងក្តី៕ 

សារដែលអ្នកនាង ចន ច័ន្ទលក្ខិណា បង្ហោះ
សាន ស្រីឡៃ និង អតីតស្វាមី
កូនប្រុសទាំងពីររបស់ សាន ស្រីឡៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ស្រីឡៃ