សក់ជាផ្នែកមួយនៃរាងកាយរបស់មនុស្សប្រុសស្រីដែលមិនអាចមើលរំលងបាន ព្រោះសម្រស់របស់អ្នកក៏អាចស្រកស្រុតបានដែរ បើសិនជាសក់ស្រាប់តែឡើងស្កូវ ជ្រុះសក់ និងស្រអាប់មិនទន់ភ្លឺរលោងនោះជាដើម។ ការប្រើប្រាស់ផលិផលគីមីច្រើនហួសហេតុពេកនឹងអាចធ្វើឱ្យស្បែកក្បាលរបស់អ្នកជួបបព្ហានៅពេលក្រោយបាន។ ដូច្នេះដើម្បីរក្សាសុខភាពសសៃសក់នៅថ្ងៃអនាគត យើងសូមបង្វែរអារម្មណ៍មិត្តអ្នកអានមកប្រើប្រាស់វិធីសាស្ត្របែបធម្មជាតិដែលមិនប៉ះពាល់ដល់សុខភាពស្បែក ហើយថែមទាំងមានប្រសិទ្ធភាពខ្ពស់មិនគួរឱ្យជឿថែមទៀត។

តោះ! មកតាមដាន និងអនុវត្តវិធីធម្មជាតិសម្រាប់ស្បែកក្បាលទាំងអស់គ្នា៖ 

វិធីធ្វើម៉ាស់សម្រាប់ស្បែកក្បាល និងសសៃសក់

គ្រឿងផ្សំ

- ខ្ញី ១មើម

- ប្រេងអូលីវ ១ស្លាបព្រា

- ទឹកឃ្មុំ ១ស្លាបព្រា 

វិធីធ្វើម៉ាស់សម្រាប់ស្បែកក្បាល និងសសៃសក់

ការអនុវត្ត

- ដោយគ្រាន់តែយកមើមខ្ញីទៅក្រឡុកឱ្យហ្មត់ រួចច្រោះកាកចេញយកតែទឹក ហើយលាយជាមួយទឹកឃ្មុំ និងប្រេងអូលីវជាការស្រេច។

- យកគ្រឿងផ្សំនេះមកលាបឱ្យសព្វសសៃសក់ និងស្បែកក្បាលពេលសក់នៅសើមតិចៗ រួចទុកចោល ឬរកក្រណាត់រុំក្បាលក៏បាន រយៈពេល៤០នាទី សឹមកក់សក់ជាមួយសាប៊ូ និងលាងជម្រះជាមួយទឹកធម្មតា។

- ការអនុវត្តគួរតែធ្វើឱ្យបានម្តងក្នុងមួយសប្តាហ៍ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់។  

ដោយគ្រាន់តែយកមើមខ្ញីទៅក្រឡុកឱ្យហ្មត់ រួចច្រោះកាកចេញយកតែទឹក ហើយលាយជាមួយទឹកឃ្មុំ និងប្រេងអូលីវជាការស្រេច

គុណប្រយោជន៍

- ជួយធ្វើឱ្យសក់ប្រែជាខ្មៅដូចធម្មជាតិ អស់កង្វល់រឿងសក់ឡើងស្កូវ

- ធ្វើឱ្យសក់កាន់តែលូតលាស់លឿន អស់បញ្ហារឿងជ្រុះសក់

- ធ្វើឱ្យសក់ដុះកាន់តែច្រើន កាន់តែក្រាស់ ហើយរឹងមាំ

- ជាពិសេសបំបាត់ស្បែកក្បាលដែលកើតមានអង្គែយ៉ាងមានប្រសិទ្ធភាព ៕

ជួយធ្វើឱ្យសក់ប្រែជាខ្មៅដូចធម្មជាតិ អស់កង្វល់រឿងសក់ឡើងស្កូវ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]