(ភ្នំពេញ)៖ បើគិតមកដល់ពេលនេះ មានរយៈពេលជាង៣ខែ ហើយ ដែលអតីតពិធីករដ៏ល្បីឈ្មោះ ប្រចាំស្ថានីយទូរទស្សន៍ស៊ីធីអិន លោក អ៊ិត សេដ្ឋា បានលាចាកលោក ដោយសារតែជំងឺមហារីកថ្លើម។ ក្រោយពេលពិធីបុណ្យសពរបស់លោកត្រូវបានធ្វើរួចរាល់ ដោយមានការចូលរួមឧបត្ថម្ភពីក្រុមហ៊ុន CBS ដែលមានលោកឧកញ៉ា គិត ម៉េង ជាម្ចាស់ក្រមហ៊ុន បានធ្វើការប្រមូលមូលនិធិ ពីសប្បុរសជននានា ដើម្បីធ្វើការទិញផ្ទះមួយល្វែងសមរម្យ ជូនដល់ក្រុមគ្រួសារលោក អ៊ិត សេដ្ឋា ភ្លាមៗនោះផងដែរ។ ក្នុងនោះ ក្រុមការងារទាំងអស់ ក៏បានធ្វើការរៀបចំឡើងគេហដ្ឋានថ្មីរួចរាល់ហើយ ប៉ុន្តែដោយសារត្រូវការជួសជុលបន្ថែម ទើបក្រុមការងារទាំងអស់ សម្រេចចិត្តរៀបចំពិធីឡើងផ្ទះសារជាថ្មីម្ដងទៀត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១៧ នេះ។

អ្វីដែលកាន់តែពិសេសជាងនេះ គេសង្កេតឃើញមានការជួយជ្រោមជ្រែងខ្នាស់ខ្នែង ពីសំណាក់ពិធីកានីដ៏ល្បីឈ្មោះ អ្នកនាង យុគ ចិន្ដា ដែលអ្នកនាងប្រកាសអញ្ជើញភ្ញៀវកិត្តិយសទាំងអស់ ចូលរួមក្នុងពិធីឡើងផ្ទះនេះទៀតផង។

ពិធីការិនីពូកែវោហារស័ព្ទ អ្នកនាង យុគ ចិន្ដា បានសរសេរនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា «អរុណសួស្តីអ្នកទាំងអស់គ្នាចាស! ព្រឹកនេះ ឆ្លៀតពេលមកមើលការចាត់ចែង កម្មវិធីសំរាប់ពេលល្ងាចនេះ គឺកម្មវិធីឡើងគេហដ្ឋានថ្មីរបស់ក្រុមគ្រួសារលោក អ៊ិត សេដ្ឋា ព្រោះថា បន្ទាប់ពីថ្នាក់ដឹកនាំ និងនាងខ្ញុំបានចាត់ចែង ទិញផ្ទះនេះរួចរាល់មកក៏មានការជួសជុលខ្លះៗ ឥឡូវផ្ទះទាំងមូលបានសំរេចរួលរាល់ជាស្ថាពរ ហើយថ្ងៃនេះនាងខ្ញុំនឹងថ្នាក់ដឹកនាំ នៃក្រុមហ៊ុន CBS ក៏សំរេចរៀបចំពិធីឡើងគេហដ្ឋានថ្មី ដែលនឹងមានកម្មវិធីជប់លៀង សំរាប់ក្រុមគ្រួសារលោក សេដ្ឋា នាល្ងាចនេះវេលាម៉ោង៥៖០០នាទី ដូច្នេះតាំងនាមនាងខ្ញុំ ជំនួសមុខឲ្យក្រុមគ្រួសារ សូមគោរពអញ្ជើញឯកឧត្តម លោកជំទាវភ្ញៀវកិត្តយស មិត្តសិល្បករ សិល្បការិនី ដែលបានអញ្ជើញផ្ទាល់ និងខ្លះអញ្ជើញតាមទូរស័ព្ទ និង Facebook ក្តី សូមមេត្តាអាធ្យាស្រ័យ និងផ្តល់កិត្តិយសចូលរួមទាំងអស់គ្នា ដោយក្តីសប្បាយរីករាយ សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០៧៧ ៦៦៦ ០៩៣ /០១២ ២៣ ០០ ៩៩ ដើម្បីសួរព័ត៌មានលំអិត ពីប្លង់កម្មវិធី និងផ្ទះប្រារព្ធពីធី»។

តាមរយៈសារខាងលើ អ្នកនាង យុគ ចិន្ដា ហាក់បីដូចជាគិតគូរ យកចិត្តទុកដាក់ ពីសុខទុក្ខ និងការរស់នៅ របស់ក្រុមគ្រួសាររបស់អតីតពិធីករលោក អ៊ិត សេដ្ឋា គឺដូចជាសាច់ញាតិរបស់អ្នកនាង ដោយមិនខ្វល់ខ្វាយនូវភាពនឿយហត់ បើទោះជាអ្នកនាងរវល់នឹងការងារជាពិធីការីនី មមាញឹកស្ទើរដកខ្លួនមិនរួច ក៏នៅតែជួយជ្រោមជ្រែង រៀបចំកម្មវិធីឡើងគេហដ្ឋានមួយនេះ ឲ្យដំណើរការទៅមុខយ៉ាងរលូន ផងដែរ៕

យុគ ចិន្ដា ក្រើន​រំឭក​ដល់សិល្បករ-សិល្បការនី ​ឲ្យ​​អញ្ជើញ​​ចូលរួម ក្នុង​កម្មវីធី​ឡើង​គេហដ្ឋាន​ថ្មី​ របស់លោក អ៊ិត សេដ្ឋា ឲ្យបានច្រើន

អ្នកនាង យុគ ចិន្ដា
អ្នកនាង យុគ ចិន្ដា
អ្នកនាង យុគ ចិន្ដា

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អុិត សេដ្ឋា