ភ្នំពេញ៖ បើទោះជា ស្រីឡៃ បានចាកឆ្ងាយពីប្រិយមិត្តអ្នកគាំទ្រ អស់រយៈពេលជាច្រើនថ្ងៃ ហើយក្ដី ប៉ុន្តែ ចំពោះវីដេអូចម្រៀងរបស់នាងទាំងអស់ដែលបានថត ក៏ត្រូវបានខាងផលិតកម្មហង្សមាស បញ្ចេញជាបន្តបន្ទាប់គ្មានសល់នោះទេ។

យប់មិញនេះដែរ ផេកផ្លូវការរបស់ ហង្សមាស បានបង្ហោះMVចម្រៀង «ទប់ៗខ្លះទៅ» ក្នុងបណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជាយូធូប ដែលបទនេះ ជាស្នាដៃចុងក្រោយបង្អស់របស់អ្នកនាង សាន ស្រីឡៃ មុនពេលរងការបាញ់ប្រហារ។

ចំពោះការស្លាប់របស់ ស្រីឡៃ ពិតជាបានបន្សល់ទុកនៅក្ដីទុក្ខសោកជាខ្លាំង ដល់មហាជន ពិសេសអ្នកគាំទ្រ នាងជាខ្លាំង។ យ៉ាងណាមិញ យើងនៅតែសង្ឃឹមថា ប្រិយមិត្តនឹងនៅតែចងចាំ រាល់ស្នាដៃមិនថាការច្រៀង ឬសម្ដែងរបស់តារាស្រីកម្សត់មួយនេះក្នុងបេះដូង៕ 

ចង់ជ្រាបច្បាស់ បទ«ទប់ៗខ្លះទៅ» ដែលជាចម្រៀងចុងក្រោយបង្អស់របស់ ស្រីឡៃ ពិរោះ យ៉ាងណា? ទស្សនាទាំងអស់គ្នា! 

អ្នកនាង សាន ស្រីឡៃ មុនពេលរងការបាញ់ប្រហារ
អ្នកនាង សាន ស្រីឡៃ មុនពេលរងការបាញ់ប្រហារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ស្រីឡៃ