បរទេស៖ iPhone X ដែលនឹងចេញលក់ឆាប់ៗខាងមុខនេះ មានបំពាក់ទៅដោយលក្ខណៈពិសេសៗ និងមុខងារជាច្រើន ក្នុងនោះមានទាំង Animoji សម្រាប់ការផ្ញើសារផងដែរ។ Animoji គឺជាឈ្មោះមុខងារគំនូរជីវចលមួយរបស់ក្រុមហ៊ុន Apple ដែលអនុញ្ញាតឲ្យអ្នកប្រើធ្វើការបញ្ចេញទឹកមុខរបស់ខ្លួនដើម្បីបង្កើតរូបបង្ហាញពីអារម្មណ៍ឬក៏ Emoji ដែលមានចលនាដោយប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើប។ 

ទូរស័ព្ទ iPhone X

យ៉ាងណាមិញ ស្រាប់តែថ្ងៃពុធសប្តាហ៍មុននេះ ក្រុមហ៊ុនផលិតកម្មវិធីទូរស័ព្ទមួយនៅក្នុងប្រទេសជប៉ុនបានដាក់ពាក្យបណ្តឹងទៅកាន់តុលាការសហរដ្ឋអាមេរិក ដោយចោទប្រកាន់ Apple ថាបានលួចយកឈ្មោះកម្មវិធីរបស់ខ្លួនមកប្រើប្រាស់ដោយចេតនា។

Emonster ដែលជាក្រុមហ៊ុនមួយមានមូលដ្ឋាននៅទីក្រុងតូក្យូបានប្តឹងក្រុមហ៊ុន Apple ដោយសារក្រុមហ៊ុន Apple បានប្រើប្រាស់ពាក្យ Animoji ដែលដូចទៅនឹងឈ្មោះកម្មវិធីរបស់ខ្លួនបិះបិទតែម្តង។

យោងតាមពាក្យបណ្តឹង នាយកប្រតិបត្តិក្រុមហ៊ុន Emonster លោក Enrique Bonansea បានបង្កើតកម្មវិធីផ្ញើសារដែលមានចលនាមួយមានឈ្មោះថា Animoji តាំងពីឆ្នាំ ២០១៤ មកម្ល៉េះ។ ក្រុមហ៊ុន Emonster បាននិយាយថា ក្រុមហ៊ុន Apple បានសម្រេចចិត្តប្រើប្រាស់ឈ្មោះ Animoji នេះហើយធ្វើពុតដូចជាពាក្យនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនរបស់គេអ៊ីចឹង។

គួរបញ្ជាក់ផងដែរថា មកដល់ពេលនេះក្រុមហ៊ុន Apple មិនទាន់បានធ្វើការបកស្រាយពីបញ្ហាខាងលើនេះនៅឡើយទេ  ឯក្រុមហ៊ុន Emonster ក៏មិនបានបង្ហើបពីចំនួនប្រាក់សំណងដែលពួកគេបានទាមទារផងដែរ។

កម្មវិធីផ្ញើសារ Animoji របស់ក្រុមហ៊ុន Apple
កម្មវិធីផ្ញើសារ Animoji របស់ក្រុមហ៊ុន Apple
កម្មវិធីផ្ញើសារ Animoji របស់ក្រុមហ៊ុន Apple
កម្មវិធីផ្ញើសារ Animoji របស់ក្រុមហ៊ុន Emonster

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]