ចិន៖ កាលពីថ្ងៃសុក្រកន្លងទៅ អាជ្ញាធរកំពូលផ្នែកចំណីអាហារ និងឱសថប្រចាំប្រទេសចិន បានប្រកាសថា ពួកគេបានអនុម័តទទួលយកវ៉ាក់សាំងប្រឆាំងជំងឺអ៊ីប៉ូឡាដំបូងបំផុតរបស់ខ្លួនហើយ។ 

នេះបង្ហាញថា ប្រទេសចិន គឺជាប្រទេសទី៣ បន្ទាប់ពីសហរដ្ឋអាមេរិក និងរុស្ស៊ី ដែលបានរកឃើញវ៉ាក់សាំងប្រឆាំងជំងឺដ៏កាចសាហាវនេះ។

ចិនបានអនុម័តទទួលយកវ៉ាក់សាំងប្រឆាំងជំងឺអ៊ីប៉ូឡាដំបូងបំផុតរបស់ខ្លួនហើយ

រដ្ឋបាលចំណីអាហារ និងឱសថប្រចាំប្រទេសចិន បានឲ្យដឹងថា វ៉ាក់សាំងថ្មីនេះ មានសមត្ថភាពខ្ពស់ជាង វ៉ាក់សាំងដែលបានផលិតនៅ សហរដ្ឋអាមេរិក និងរុស្ស៊ីទៅទៀត។ លើសពីនេះ វាមានអត្ថប្រយោជន៍ច្រើន ទាំងទៅលើការដឹកជញ្ជូន និងការប្រើប្រាស់នៅក្នុងតំបន់ត្រូពិក ដូចជាតំបន់អាហ្វ្រិកជាដើម ដែលជាប្រទេសទទួលរងប៉ះពាល់ខ្លាំង ដោយសារជំងឺអ៊ីប៉ូឡា។

រដ្ឋបាលចំណីអាហារ និងឪសថប្រចាំប្រទេសចិន បានឲ្យដឹងទៀតថា ជំងឺដ៏កាចសាហាវនេះ បានវាយលុកចូលក្នុងតំបន់អាហ្វ្រិកនៅក្នុងឆ្នាំ ២០១៤ និងបានសម្លាប់មនុស្សរហូតដល់ទៅជាង ១១ ៣០០ នាក់ឯណោះ។

វ៉ាក់សាំងថ្មីនេះ មានសមត្ថភាពខ្ពស់ជាង វ៉ាក់សាំងដែលបានផលិតនៅ សហរដ្ឋអាមេរិក និងរុស្សីទៅទៀត

ពួកគេបានបញ្ជាក់ទៀតថា ពួកគេបានអនុញ្ញាតឲ្យធ្វើការពិសោធន៍វ៉ាក់សាំងនេះ តាំងពីខែកុម្ភៈ ឆ្នាំ ២០១៥ មកម្ល៉េះ ហើយវ៉ាក់សាំងនេះ ត្រូវបានរកឃើញ ដោយមានការសហការរវាង វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលយោធា នាទីក្រុងប៉េកាំង និង ក្រុមហ៊ុន CanSinoBio ដែលជាក្រុមហ៊ុនចិន ជំនាញខាងការស្រាវជ្រាវ និងផលិតវ៉ាក់សាំង។

ភាពជោគជ័យនេះ បានធ្វើឲ្យសមត្ថភាពនៃការការពារ និងគ្រប់គ្រងការគំរាមកំហែងផ្នែកសុខភាពនៅក្នុងប្រទេសមហាអំណាចនេះ កាន់តែប្រសើរឡើង ហើយវាក៏ជាមធ្យោបាយក្នុងការគ្រប់គ្រងជំងឺឆ្លង ដែលកំពុងរីករាលដាលជុំវិញពិភពលោកឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ផងដែរ។

វ៉ាក់សាំងនេះ ត្រូវបានរកឃើញ ដោយមានការសហការរវាង វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលយោធា នាទីក្រុងប៉េកាំង និង ក្រុមហ៊ុន CanSinoBio

ក្នុងនាមជាជំងឺឆ្លងដ៏កាចសាហាវ វីរ៉ុសជំងឺអ៊ីប៉ូឡា បានចំលងមកកាន់មនុស្ស ដោយសត្វព្រៃ ហើយវាក៏បានចម្លងពីមនុស្សទៅមនុស្សក្នុងទ្រង់ទ្រាយធំតែម្តង។ យោងទៅតាមអង្គការសុខភាពពិភពលោក បានឲ្យដឹងថា អត្រាមរណៈជាមធ្យមនៃអ្នកដែលបានឆ្លងជំងឺនេះ គឺចាប់ពី ២៥% ដល់ ៩០%ឯណោះ៕

អត្រាមរណៈជាមធ្យមនៃអ្នកដែលបានឆ្លងជំងឺនេះ គឺចាប់ពី ២៥% ដល់ ៩០%ឯណោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]