វៀតណាម៖ ប៉ុន្មានថ្ងៃមុននេះ ផេកផ្លូវការរបស់ Miss Grand International បានប្រកាសបេក្ខភាពកញ្ញាឯក៣រូប ដែលទទួលបានពិន្ទុខ្ពស់ជាងគេ ដោយត្រូវស្ថិតនៅជួរខាងមុខក្នុងការាំបើកឆាកកម្មវិធីផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ។

ជាក់ស្ដែង បេក្ខភាពដែលទទួលបានការបោះឆ្នោតគាំទ្រច្រើនជាងគេនេះ ក៏មានប្រទេសកម្ពុជាមួយដែរ ដែលតំណាងដោយ កញ្ញា ខ្លឹម ស្រីគា។ ចំណែកបេក្ខភាព២រូបទៀតមានប្រទេស វៀតណាម និងឡាវ។

ហើយលទ្ធផលនេះ ពិតជាអស្ចារ្យណាស់សម្រាប់ Miss Grand Cambodia និងប្រជាជនកម្ពុជាទាំងអស់ ព្រោះយើងអាច ឈរបានលេខរៀងទី៣ ក្នុងចំណោមបេក្ខាពដែលមកជាបណ្ដាប្រទេសជាច្រើនបែបនេះ។

យ៉ាងណាមិញ យើងមានតែរង់ចាំតាមដានទាំងអស់គ្នាថា មកុដ Miss Grand International បានទៅលើប្រទេសមួយណា ? ហើយបើទោះជាលទ្ធយ៉ាងណា យើងសង្ឃឹមថា ប្រិយមិត្តនៅតែបន្តគាំទ្រកញ្ញា ខ្លឹម ស្រីគា ព្រោះនាងពិតជាបានខិតខំលះបង់កម្លាំងកាយចិត្តជាច្រើន ដើម្បីការប្រកួតមួយនេះ៕ 

សារដែលផេកផ្លូវការរបស់ Miss Grand International បានប្រកាសក្នុងបណ្ដាញសង្គម
Miss Grand Cambodia ដែលតំណាងដោយ កញ្ញា ខ្លឹម ស្រីគា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខ្លឹម ស្រីគា