ភ្នំពេញ៖ ពេលវេលាពិតជា ដើរលឿនមែនទែន អ្នកនាង សានស្រីឡៃ ទើបតែស្លាប់ប៉ុន្មានថ្ងៃមុនសោះ មកដល់ពេលនេះ ពិធីបុណ្យសពរបស់នាង ក៏បានប្រារព្ធធ្វើ រួចរាល់សព្វគ្រប់អស់ហើយ នៅសល់តែបុណ្យ១០០ថ្ងៃ របស់នាងមួយទៀតតែប៉ុណ្ណោះ។

បើរំលឹកទៅរឿង អតីតកាលរបស់ ស្រីឡៃវិញ អំឡុងពេលនាងចូលសិល្បៈ ទេពកោសល្យ និង ស្នាដៃរបស់នាង ដែលបានបន្សល់ទុក ពិតជាធ្វើឲ្យមហាជន ចងចាំមិនងាយនឹងបំភ្លេចបាន នោះទេ។

យ៉ាងណាមិញ បើក្រឡេក មកមើលវីដេអូមួយ ដែលស្រីឡៃ បានចូលរួមលេង នៅក្នុងកម្មវិធី Killer Karaoke Cambodia រដូវកាលទី២វិញ ពិតជាស្រណោះរូបនាងខ្លាំងមែនទែន។

នៅក្នុងកម្មវិធីនោះ គឺជាកម្មវិធី បែបសប្បាយៗតែប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ពីការស្លាប់របស់នាងទៅ ពេលដែលមហាជនបានឃើញពីកាយវិការ និងពាក្យសម្តីរបស់នាងនៅក្នុងវីដេអូនោះហើយ បានធ្វើឲ្យមហាជន មួយចំនួនស្ទើរតែ ទប់ទឹកភ្នែកមិនបានដោយ សារអាណិតរូបនាងពេក។

យ៉ាងណាមិញ នៅក្នុងវីដេអូនេះផងដែរ គេសង្កេតឃើញថា តាមពិតស្រីឡៃពិតជា ខ្លាចសត្វអស់ទាំងនោះខ្លាំងណាស់ ប៉ុន្តែដោយសារតែលុយ ទើបនាងហ៊ានធ្វើបែបនេះ ពីព្រោះដៃរបស់នាងញ័រខ្លាំង នៅពេលដែលលេងក្នុងកម្មវិធីនេះហើយ។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីការស្លាប់របស់ ស្រីឡៃទៅ រាល់វីដេអូចាស់ៗ របស់នាង ត្រូវបានគាស់កកាយ ឡើងវិញដោយមហាជន ហើយពួកគេក៏បានបញ្ចេញអារម្មណ៍ អាណិតរូបនាងជាខ្លាំង នៅតាមវីដេអូអស់ទាំងនោះផងដែរ ៕

តោះកុំឲ្យខាតពេលយូរ ទៅមើលវីដេអូស្រីឡៃទាំងអស់គ្នា៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ស្រីឡៃ