ភ្នំពេញ ៖ ម្ចាស់រថយន្ដហំមើ មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2P-3855 ត្រូវបានសមត្ថកិច្ច ប្រទះឃើញទុក ចោល នៅក្បែររមណីយដ្ឋាន វត្ដភ្នំ បន្ទាប់ពី ម្ចាស់ របស់វាបានធ្វើការ បាញ់ប្រហារទៅ លើរថយន្ដមួយគ្រឿង ទៀត ប្រហែល៤ គ្រាប់ តាំងពីស្រុកឧដុង្គ ខេត្ដកំពង់ស្ពឺ ឆ្លង ចូលខេត្ដកណ្ដាល ហើយមករាជធានីភ្នំពេញ កាលពីវេលាម៉ោង០០និង ០២នាទី យប់រំលងអាធ្រាត្រាចូលថ្ងៃទី៨ ខែមីនា ឆ្នាំ២០១២ ។

យោងតាមសមត្ថកិច្ចខណ្ឌដូនពេញ បាន លួចបង្ហើបឱ្យដឹងថា ម្ចាស់រថយន្ដហំមើ ដែលត្រូវបានគេស្គាល់ថា ឈ្មោះពេញ សុគន្ធា អាយុជាង៣០ឆ្នាំ រស់នៅផ្ទះលេខ ១៣ ផ្លូវលេខ៤៧ សង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ ទំនងជាខឹងស្រី ស្នេហ៍ដែល ធ្លាប់តែ ផ្គត់ ផ្គង់គ្រប់បែបយ៉ាងនោះ ទៅលួចមានប្រុសថ្មី ហើយជិះរថយន្ដជាមួយគ្នា ។ នៅពេល ដែលឃើញស្រីស្នេហ៍ ជាទីស្រឡាញ់ របស់ខ្លួនជិះរថយន្ដជាមួយប្រុសថ្មីម៉ាកហ្វ័ររ៉េននើ នៅ ក្នុងទឹកដីស្រុកឧដុង្គ ខេត្ដកំពង់ស្ពឺ ស្រាប់តែ បាញ់ប្រហារទៅលើរ ថយន្ដនោះចំនួន៤គ្រាប់ បណ្ដាលឱ្យរងការខូចខាត ។ ភ្លាមៗនោះ នៅពេលម្ចាស់រថយន្ដហំមើបានបើកគេចខ្លួន តាមស្រុក ពញាឮ ខេត្ដកណ្ដាល ហើយមកទុករថយន្ដចោលនៅរមណីយដ្ឋានវត្ដភ្នំ រួចគេចខ្លួនបាត់តែម្ដង ។

យោងតាមមន្ដ្រីនគរបាលខេត្ដកណ្ដាល បានជនរងគ្រោះដែលជិះរថយន្ដម៉ាកហ្វ័ររ៉េន នើ រួមមានឈ្មោះសៅ ខេនណារ៉ា អាយុ២៨ ឆ្នាំ រស់នៅភូមិត្រញំងក្រសាំង ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្ដកណ្ដាល និងទី២ ឈ្មោះ កាន់ វ៉ាន់កេស អាយុ៤៥ឆ្នាំ រស់នៅក្នុងស្រុក ឧដុង្គ ខេត្ដកំពង់ស្ពឺ រួមទាំងនារីម្នាក់ទៀត ដែលត្រូវបានគេសង្ស័យថា ជាស្រីស្នេហ៍ របស់ម្ចាស់រថយន្ដ ហំមើនោះ មានឈ្មោះគង់ បូរ៉ា អាយុ២២ឆ្នាំ ។ បន្ទាប់ ពីកម្លាំងកង រាជអាវុធហត្ថខណ្ឌដូនពេញ ប្រទះឃើញ រថយន្ដខាងលើ រួមជាមួយ កម្លាំងសមត្ថ កិច្ចខេត្ដកណ្ដាល ក៏បានឆែក ឆេរ ស្រាប់តែ ប្រទះឃើញដបសាំងចំនួន ២ដប និងដែក កេះមួយ នៅក្នុងរថយន្ដ ។

យោងតាមសមត្ថកិច្ច ដែលមិនទាន់បាន បញ្ជាក់ជាផ្លូវការ បានសន្និដ្ឋានថា ករណីខាង លើនេះ ជាអំពើប៉ងសម្លាប់ជនរងគ្រោះ ។ ក្រោយប្រទះឃើញរថយន្ដ សមត្ថកិច្ចបាន យករថយន្ដទាំងពីរទៅរក្សាទុក នៅស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ដើម្បី ចាត់ការបន្ដ ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]