ភ្នំពេញ៖  តារាចម្រៀង កញ្ញា ប៉ាច គីមមួយ គឺជាតារាវ័យក្មេងមួយរួប ដែលមានសន្ទុះ ប្រជាប្រិយភាពខ្លាំង នៅពេលដែលរូបនាង ផ្លាស់ប្តូរ ស្ទីលនៃការច្រៀង និង ការលេងស្ទីលសម្លៀកបំពាក់ប្លែកៗ។

ទន្ទឹមនឹងនេះ គេសង្កេតឃើញថា តារាចម្រៀងវ័យក្មេងរូបនេះ តែងតែនិយមលេងស្ទីលសម្លៀកបំពាក់ និងម៉ូតសក់ តាមតារាចម្រៀងដ៏ល្បីមួយរូប នៅឯប្រទេសកូរ៉េខាងត្បូង គឺកញ្ញា CLផងដែរ។

នាពេលថ្មីៗនេះ មានគណនីហ្វេសប៊ុកមួយ បានបង្កភាពភ្ញាក់ផ្អើល ដោយបង្ហោះរូប របស់កញ្ញា ប៉ាច គីមមួយ ដែលថតចេញពីប្លង់មួយ នៃMVចម្រៀងថ្មីរបស់នាង។ ប៉ុន្តែរូបនោះ បានធ្វើឲ្យអ្នកលេង បណ្តាញសង្គមលាន់មាត់គ្រប់គ្នាថា ស្ទីលរបស់នាងមួយបែបនេះ គឺដូច CL បេះបិទតែម្តង។

គួរបញ្ជាក់ផងដែរថា កន្លងមកនេះ កញ្ញា ប៉ាច គីមមួយ តែងតែត្រូវបាន មហាជនសរសើរ រូបនាងថា នាងគឺជាតារាចម្រៀងមួយរូប ដែលលេងស្ទីលស្រដៀង CL និងសមជាងតារាដទៃទៀត ដែលលេងស្ទីលរបៀបនេះដែរ៕

តោះកុំឲ្យខាតពេលយូរ ទៅមើលរូបកញ្ញា ប៉ាច គីមមួយ ទាំងអស់គ្នា៖ 

កញ្ញា ប៉ាច គីមមួយ
កញ្ញា ប៉ាច គីមមួយ
កញ្ញា ប៉ាច គីមមួយ
រូបរបស់កញ្ញា ប៉ាច គីមមួយ ដែលដូច CL បេះបិទ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ាច គីមមួយ