ភ្នំពេញ៖ បន្ទាប់ពីអ្នកនាង សាន ស្រីឡៃ បានស្លាប់ទៅ ផលិតកម្មរស្មីហង្សមាស បានបង្ហោះបទចម្រៀង របស់នាងមួយចំនួន ដែលមិនទាន់ចេញលក់ ដើម្បីជាចំណងដៃចុងក្រោយ សម្រាប់អ្នកគាំទ្ររបស់នាង។

នាពេលល្ងាចម្សិលមិញនេះ ផលិតកម្មរស្មីហង្សមាស បានបង្ហោះបទចម្រៀងរបស់ អ្នកនាងសាន ស្រីឡៃ មួយបទទៀតហើយ ដែលបទនេះគឺជាបទ ដែលនាងទើបតែថត សម្លេងមុនពេល នាងស្លាប់ប៉ុន្មានម៉ោងតែប៉ុណ្ណោះ។

អត្ថន័យនៃបទចម្រៀងមួយបទនេះ ជាន័យបទស្នេហារវាងមនុស្សពីរនាក់ ប៉ុន្តែវាបែរជាធ្វើ ឲ្យអ្នកគាំទ្ររបស់នាង ក្តុកក្តួលអារម្មណ៍ ហើយស្រណោះរូបនាងជាខ្លាំង។

មិនតែប៉ុណ្ណោះ នៅក្នុងវីដេអូបទចម្រៀងមួយនេះ ក៏បាននិយាយអំពីជីវប្រវត្តិ របស់នាងខ្លះៗ ចាប់តាំងពីនាង ចូលសិល្បៈរហូតដល់ថ្ងៃស្លាប់ និងរូបភាពមួយចំនួនដែលទាក់ទងនឹងគ្រួសាររបស់នាងផងដែរ៕

ចង់ដឹងបទចម្រៀងរបស់អ្នកនាង សាន ស្រឡៃពិរោះយ៉ាងណា តោះទៅស្តាប់ទាំងអស់គ្នា៖ 

សាន ស្រីឡៃ និងកូនៗរបស់នាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ស្រីឡៃ