មុខចេះតែកើតមុនមិនបាត់ ទោះបីជាប្រើផលិតផល និងវិធីសាស្ត្រធម្មជាតិយ៉ាងណាក៏ដោយ ក៏មិនបាត់ ពេលខ្លះមិនមែនមកពីផ្ទៃមុខរបស់យើងឡើយ។ វាអាចបណ្តាលមកពីរបបចំណីអាហារ ដែលយើងទទួលរាល់ថ្ងៃទៅវិញ។

ដូច្នេះមកតាមដានទាំងអស់គ្នាថាមានអាហារអ្វីខ្លះដែលបង្ករឱ្យកើតមុនមិនឈប់នោះ៖ 

មុខចេះតែកើតមុនមិនបាត់ ទោះបីជាប្រើផលិតផល និងវិធីសាស្ត្រធម្មជាតិយ៉ាងណាក៏ដោយ ក៏មិនបាត់ ពេលខ្លះមិនមែនមកពីផ្ទៃមុខរបស់យើងឡើយ

១. គ្រឿងកំប៉ុងគ្មានជាតិស្ករ (Diet Soda)

ភេសជ្ជៈគ្មានជាតិស្ករ (Diet Soda )ដែលសុខភាពនារីចូលចិត្តទទួលទានព្រោះតែយល់ថាគ្មានជាតិផ្អែមធ្វើឱ្យឡើងទម្ងន់នោះ បែរជាមានសារធាតុ Aspartame ដែលធ្វើឱ្យកម្រិត pH ធ្លាក់ចុះបង្កឱ្យកើតមុនទៅវិញ។  

ភេសជ្ជៈគ្មានជាតិស្ករ (Diet Soda )ដែលសុខភាពនារីចូលចិត្តទទួលទានព្រោះតែយល់ថាគ្មានជាតិផ្អែមធ្វើឱ្យឡើងទម្ងន់នោះ បែរជាមានសារធាតុ Aspartame ដែលធ្វើឱ្យកម្រិត pH ធ្លាក់ចុះបង្ករឱ្យកើតមុនទៅវិញ

២. ស្ករ

ការទទួលទានស្ករច្រើនមិនត្រឹមតែប៉ះពាល់ដល់សុខភាព និងសម្រស់រាងកាយរបស់អ្នកប៉ុណ្ណោះទេ តែជាតិផ្អែមបានធ្វើឱ្យមុន អរម៉ូនកើនឡើងខុសពីធម្មតាបានផងដែរ។ ដូច្នេះដើម្បីចៀសវាងឡើងមុនពេញផ្ទៃមុខមិនគួរទទួលអាហារដែលមានជាតិស្ករច្រើនដូចជា ស្ករគ្រាប់ សូកូឡា និងចំណីផ្សេងៗធ្វើពីស្ករកែច្នៃផ្សេងៗទៀត។ 

ការទទួលទានស្ករច្រើនមិនត្រឹមតែប៉ះពាល់ដល់សុខភាព និងសម្រស់រាងកាយរបស់អ្នកប៉ុណ្ណោះទេ តែជាតិផ្អែមបានធ្វើឱ្យមុនអរម៉ូនកើនឡើងខុសពីធម្មតាបានផងដែរ

៣. ផលិតផលទឹកដោះគោ

ផលិតផលធ្វើពីទឹកដោះគោសម្បូរទៅដោយ សារធាតុចិញ្ចឹមជាច្រើនល្អចំពោះសុខភាព តែបែរជាធ្វើឱ្យអ័រម៉ូន ដែលបង្កឱ្យកើតមុនលូតលាស់បានផងដែរទៅវិញ។ ម្យ៉ាងទៀតផលិតផលទឹកដោះគោទាំងនេះ ក៏បានបង្កើនការផលិតអរម៉ូនអាំងស៊ុយលីននៅក្នុងខ្លួនកាន់តែច្រើន ដែលបណ្តាលឱ្យកើតមុនលើស្បែក និងផ្ទៃមុខទៀតផង ។ 

ផលិតផលធ្វើពីទឹកដោះគោសម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើនល្អចំពោះសុខភាព តែបែរជាធ្វើឱ្យអ័រម៉ូនដែលបង្កឱ្យកើតមុនលូតលាស់បានផងដែរទៅវិញ

៤. ចំណីអាហារធ្វើចេញពីម្សៅ

អាហារដែលធ្វើចេញពីម្សៅដូចជា នំប៉័ង, គ្រាប់ធញ្ញជាតិ, ស្រូវសាលី, ភីស្សា និងផាស្តាជាដើម សុទ្ធតែមូលហេតុចម្បងដែលធ្វើឱ្យមានការរលាកក្នុងរាងកាយ ហើយបណ្តាលឱ្យមានការកើតមុនបានផងដែរ។ មិនខុសពីជាតិស្ករ អាហារដែលធ្វើចេញពីម្សៅ សុទ្ធតែធ្វើឱ្យមុនកើតឡើងរីករាលដាលមិនជាសះស្បើយ ទោះជាធ្វើការព្យាបាលយ៉ាងណាក៏ដោយ។ 

អាហារដែលធ្វើចេញពីម្សៅដូចជា នំប៉័ង, គ្រាប់ធញ្ញជាតិ, ស្រូវសាលី, ភីស្សា និងផាស្តាជាដើម សុទ្ធតែមូលហេតុចម្បងដែលធ្វើឱ្យមានការរលាកក្នុងរាងកាយ ហើយបណ្តាលឱ្យមានការកើតមុនបានផងដែរ

៥. ប្រេងបន្លែ

ប្រេងបន្លែ ឬប្រេងឆៅ សុទ្ធតែផលិតផលកែច្នៃដែលអាចធ្វើឱ្យស្បែករបស់អ្នករលាកបាន។ យកល្អគួរតែប្រើប្រាស់ប្រេងដែលមានប្រយោជន៍ និងចេញធ្វើពីធម្មជាតិដូចជាប្រេងអូលីវ ឬប្រេងដូចជាដើមប្រសើរជាង។ 

ប្រេងបន្លែ ឬប្រេងឆៅ សុទ្ធតែផលិតផលកែច្នៃដែលអាចធ្វើឱ្យស្បែករបស់អ្នករលាកបាន។ យកល្អគួរតែប្រើប្រាស់ប្រេងដែលមានប្រយោជន៍ និងចេញធ្វើពីធម្មជាតិដូចជាប្រេងអូលីវ ឬប្រេងដូចជាដើមប្រសើរជាង

៦. អំបិល

ការទទួលអំបិលច្រើនអាចធ្វើឱ្យរាងកាយរបស់អ្នកឡើងហើម ឬប៉ោងបាន ថែមទាំងបណ្តាលឱ្យអ្នកឡើងមុនទៀតផង។ ដូច្នេះមុននឹងទិញចំណីអាហារត្រូវមើលកម្រិតសូដ្យូមឱ្យបានដិតដល់ និងរាល់ពេលធ្វើម្ហូបអាហារ ដូចជាត្រី សាច់ បន្លែគួរតែលាងទឹកឱ្យស្អាតដើម្បីកាត់បន្ថយជាតិសូដ្យូមអស់ទាំងនេះ។  

ការទទួលអំបិលច្រើនអាចធ្វើឱ្យរាងកាយរបស់អ្នកឡើងហើម ឬប៉ោងបាន ថែមទាំងបណ្តាលឱ្យអ្នកឡើងមុនទៀតផង

៧. ស្ករគ្រាប់

មិនខុសពីស្ករទេ ស្ករគ្រាប់សម្បូរទៅដោយជាតិផ្អែមយ៉ាងច្រើន។ ហើយជាតិផ្អែមនេះនឹងធ្វើឱ្យជាតិខូឡាជែននៅក្នុងខ្លួនរបស់អ្នកខូចខាត និងបាត់បង់ ដែលជាមូលហេតុធ្វើឱ្យស្បែកអ្នកឆាប់ចាស់ ជ្រីវជ្រួញ និងឡើងមុនថែមទៀត។ 

មិនខុសពីស្ករទេ ស្ករគ្រាប់សម្បូរទៅដោយជាតិផ្អែមយ៉ាងច្រើន។ ហើយជាតិផ្អែមនេះនឹងធ្វើឱ្យជាតិខូឡាជែននៅក្នុងខ្លួនរបស់អ្នកខូចខាត និងបាត់បង់ ដែលជាមូលហេតុធ្វើឱ្យស្បែកអ្នកឆាប់ចាស់ ជ្រីវជ្រួញ និងឡើងមុនថែមទៀត

៨. អាហារដែលមានជាតិហឹរ

ការទទួលទានអាហារហឹរពេកនឹងធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ ដែលបង្កឱ្យមានការរលាកនៅក្នុងខ្លួន និងលើស្បែកផងដែរដែលបង្កឱ្យកើតមុន។  

ការទទួលទានអាហារហឹរពេកនឹងធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ ដែលបង្ករឱ្យមានការរលាកនៅក្នុងខ្លួន និងលើស្បែកផងដែរដែលបង្កឱ្យកើតមុន

៩. កាហ្វេអ៊ីន

ជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេនឹងធ្វើការរំញោចក្រពេញ Adrenalin ដែលបង្កើតឱ្យមានអរម៉ូនស្ត្រេស ដែលអរម៉ូនស្ត្រេសនេះហើយដែលបង្កឱ្យមុនកើតឡើងកាន់តែច្រើន។ ម្យ៉ាងវិញទៀត ជាតិកាហ្វេអ៊ីននឹងធ្វើឱ្យប៉ះពាល់ ដល់ការគេងពេលយប់របស់អ្នកដូចជាគេងមិនលក់ និងគេងមិនស្កប់ស្កល់ជាដើម។ ការគេងមិនគ្រប់គ្រាន់ក៏ជាមូលហេតុចម្បងធ្វើឱ្យមុនឡើងពេញមុខផងដែរ។ 

ជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេនឹងធ្វើការរំញោចក្រពេញ Adrenalin ដែលបង្កើតឱ្យមានអរម៉ូនស្ត្រេស ដែលអរម៉ូនស្ត្រេសនេះហើយដែលបង្កឱ្យមុនកើតឡើងកាន់តែច្រើន

១០. អាហារកែច្នៃ

អាហារដែលធ្វើចេញពីសាច់កែច្នៃ ត្រូវបានចម្រាញ់ចេញពីអំបិល ស្ករ ខ្លាញ់ និងជាតិគីមីជាច្រើន ជាពិសេសគឺចំអិននៅក្នុងសីតុណ្ហភាពខ្ពស់ដែលបង្កឱ្យមានគ្រោះថ្នាក់ដល់សុខភាពដូចជា កើតជំងឺទឹកនោមផ្អែម រលាក អាឡែក្ស៊ីស្បែក និងកើតជំងឺធាត់ជាដើម។ អ្នកគួរតែកាត់បន្ថយអាហារអស់ទាំងនេះ​ បើសិនជាជាចង់បានសុខភាពល្អ រាងកាយ និងផ្ទៃមុខស្រស់ស្អាតគ្មានមុនមួយគ្រាប់៕  

អាហារដែលធ្វើចេញពីសាច់កែច្នៃ ត្រូវបានចម្រាញ៉ចេញពីអំបិល ស្ករ ខ្លាញ់ និងជាតិគីមីជាច្រើន ជាពិសេសគឺចំអិននៅក្នុងសីតុណ្ហភាពខ្ពស់ដែលបង្កឱ្យមានគ្រោះថ្នាក់ដល់សុខភាពដូចជា កើតជំងឺទឹកនោមផ្អែម រលាក អាឡែក្ស៊ីស្បែក និងកើតជំងឺធាត់ជាដើម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]