ជប៉ុន៖ ខោខូវប៊យរយះរយាយម៉ូតថ្មី កំពុងតែធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើល និងរិះគន់យ៉ាងខ្លាំងលើអ៊ីនធើណែត ដោយសារតែម៉ូតរហែកហួស លេចចេញខោទ្រនាប់ខាងក្នុង ហាក់បីដូចដើរស្រាតយ៉ាងអាក្រក់។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ខោខូវប៊យម៉ូតរយះរយាយថ្មីនេះ ត្រូវបានច្នៃឡើងដោយអ្នកឌីហ្សាញជនជាតិជប៉ុនម្នាក់ ឈ្មោះថា Meiko Ban

ខោខូវប៊យនេះដែរ ត្រូវបានយកទៅស្លៀកបង្ហាញម៉ូតជាលើកដំបូង ពីសំណាក់តារាម៉ូដែល ក្នុងព្រឹត្តិការណ៍ Amazon Fashion Week Tokyo នាទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃអង្គារកន្លងទៅនេះ។

តាមរយៈរូបភាពប៉ុន្មានសន្លឹក ដែលត្រូវបានបង្ហោះចែកចាយ លើអ៊ីនធើណែតគេឃើញថា ម៉ូតខោខូវប៊យរយះរយាយថ្មីនេះ សឹងតែរហែកអស់ទាំងស្រុង គ្មានសល់សាច់ក្រណាត់ រហែកទាំងគូទខោនិងផ្នែកខាងមុខ រហូតមើលឃើញដល់ខោទ្រនាប់ខាងក្នុងតែម្តង។

ខោខូវប៊យម៉ូតរយះរយាយថ្មីនេះ ត្រូវបានច្នៃឡើងដោយអ្នកឌីហ្សាជនជាតិជប៉ុន្មានម្នាក់ ឈ្មោះថា Meiko Ban

អ្នកនិយមលេងបណ្តាញសង្គមជាច្រើន បាននាំបញ្ចេញមតិរិះគន់យ៉ាងខ្លាំងៗ ទៅលើការច្នៃម៉ូតដ៏ស្មោកគ្រោកនេះថា៖ «វាជារឿងសឹងតែមិនគួរឲ្យជឿថាជាការពិត និងអាក្រក់ជាទីបំផុត ដែលខ្ញុំមិនធ្លាប់បានឃើញពីមុនមក» ។ រីឯអ្នកខ្លះទៀតបានបញ្ចេញមតិដែរថា «វាប្រៀបបីដូចជាស្លៀកបង្ហាញកេរ្តិ៍ខ្មាស អួតគ្នាមើលទៅវិញមកយ៉ាងអ៊ីចឹង»

ប៉ុន្តែទោះបីជាយ៉ាងណាក្តី យោងតាមគេហទំព័រ Yahoo Style UK បានរាយការណ៍ឲ្យដឹងថា ខោខូវប៊យម៉ូតយ៉េយ៉េថ្មីនេះ មិនទាន់ត្រូវបានគេប្រកាសដាក់លក់ជាផ្លូវការនៅឡើយទេ។

គួរឲ្យដឹងផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលមានម៉ូតខោខូវប៊យស្រដៀងនេះ ព្រោះកន្លងមកមានម៉ូត ខោខូវប៊យរយះរយាយជាច្រើន ដែលត្រូវបានច្នៃម៉ូតឡើង និងចែកចាយលក់ពេញផ្ទៃប្រទេស រហូតសូម្បីតែតារាអន្តរជាតិល្បីៗជាច្រើន បានទិញស្លៀកផងដែរ។ ប៉ុន្តែទាស់ត្រង់ថា ការច្នៃម៉ូតខោខូវប៊យរយះរយាយ សម្រាប់ប្រចាំឆ្នាំ២០១៨ខាងមុខនេះ ហាក់ជ្រុលហួសហេតុដូចដើរស្រាត ទើបបង្កឲ្យមានការខឹងសម្បា និងរិះគន់ខ្លាំងៗ ពីសំណាក់ភ្នែកមហាជនគ្រប់មជ្ឈដ្ឋាន ៕

តើសម្រាប់ប្រិយមិត្តយល់យ៉ាងណាដែរ? 

ខោខូវប៊យរយះរយាយម៉ូតថ្មី
ខោខូវប៊យរយះរយាយម៉ូតថ្មី
ខោខូវប៊យរយះរយាយម៉ូតថ្មី

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]