អេស្ប៉ាញ៖ អតីតខែ្សបម្រើចាស់វស្សារបស់ក្រុមអ្នកមានបុណ្យ Barcelona កីឡាករ Xavi Hernandez បានបង្ហើបរឿងមួយថា មូលហេតុដែលធើ្វឲ្យ Neymar ចាកចេញពី Barcelona ទៅកាន់ក្រុម Paris Saint-Germain គឺដោយសាររូបគេមិនសប្បាយចិត្ដនៅក្រុមមួយនេះ។

កាលពីប៉ុន្មានខែមុន ពោលគឺក្នុងពិធីមង្គលការរបស់កំពូលកីឡាករ Lionel Messi, Neymar បានសារភាពដល់វីរបុរសរបស់ Barca កីឡាករ Xavi ថា រូបគេគ្រោងនឹងចាកចេញពីក្រុមក្នុងរដ្ឋកាតាឡាន់ ហើយទៅចូលរួមជាមួយក្រុមនៅបារាំង។  

Xavi បង្ហើបរឿងដែល Neymar សម្រេចចាកចេញពី Barca ទៅ PSG

នៅក្នុងកិច្ចសម្ភាសន៍ជាមួយ BBC កីឡាករវ័យ៣៧ឆ្នាំបានប្រាប់ដូច្នេះ៖ «Neymar បានប្រាប់ពួកយើងនៅថ្ងៃមង្គលការ Messi ថាចង់ចាកចេញពីក្លឹប។ ខ្ញុំបានចោទសួរពីមូលហេតុហើយគាត់ក៏និយាយថាដោយសារមិនសប្បាយចិត្តនៅ Barcelona និងចង់បានបទពិសោធន៍ថ្មី ហើយទីបំផុតរឿងនោះក៏បានកើតឡើងដូច្នេះយើងត្រូវតែគោរពការសម្រេចចិត្តនេះ»។

Neymar បានក្លាយជាកីឡាករដែលមានតមៃ្លថៃ្លជាងគេបំផុតលើលោក នៅពេលដែល PSG សម្រេចទិញអតីតកីឡាកររបស់ក្រុម Santos ក្នុងតម្លៃដល់ទៅ ១៩៦លានផោន កាលពីប៉ុន្មានខែមុន។

សព្វថៃ្ង Neymar កំពុងរីករាយនៃជីវិតថ្មីរបស់គេ ក្នុងប្រទេសបារាំង ពោលគឺអាចស៊ុតបញ្ចូលទី និងបញ្ចូនបាល់ឲ្យមិត្ដរួមក្រុមសឹងតែគ្រប់ការប្រកួត៕  

Xavi និង Neymar
Neymar

ប្រភព៖ Marca

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]