ដើម្បីឱ្យស្បែកដងខ្លួន និងផ្ទៃមុខក្មេងជាងវ័យនោះ មានមនុស្សជាច្រើនតែងតែទទួលទាន របបចំណីអាហារដែលមានប្រយោជន៍ចំពោះសុខភាពរាងកាយ ការធ្វើលំហាត់ប្រាណ និងវិធីថែទាំស្បែកផ្សេងៗទៀតជាច្រើន។ ប៉ុន្តែការពិតទៅ ទម្លាប់រស់នៅប្រចាំថ្ងៃរបស់យើងរាល់គ្នាមួយចំនួនបែរជាអាចធ្វើឱ្យស្បែក និងផ្ទៃមុខចាស់ជ្រីវជ្រួញដោយមិនបានដឹងខ្លួន ហើយមិនបានគិតថាវាអាចប៉ះពាល់ដល់ វិធីថែទាំរាងកាយដែលអ្នកព្យាយាមអនុវត្តពីមុនៗមកនោះទេ។

តោះ! មកតាមដានទាំងអស់គ្នាខាងក្រោម ថាមានចំណុចអ្វីខ្លះដែលគួរតែចៀសវាងនោះ ៖  

# ឥរិយាបថនៃការគេង

នៅពេលដែលអ្នកគេងផ្កាប់ ឬគេងដោយឥរិយាបថសង្កត់ត្រង់ផ្ទៃពោះ ជាប់នឹងគ្រែ នោះអ្នកនឹងគេងបែរក្បាលមកចំហៀង។ ឥរិយាបថគេងបែបនេះធ្វើឱ្យសសៃឈាមស្ទះខ្វះជីវជាតិចិញ្ចឹមទៅកាន់ខួរក្បាល ដែលហេតុផលនេះហើយអាចធ្វើឱ្យសាច់ដុំក្បាល និង-ក របស់អ្នកមានភាពតានតឹង ម្យ៉ាងទៀតថែមទាំងធ្វើឱ្យរង្វង់ក្រោមភ្នែករបស់អ្នកឡើងខ្មៅ និងប៉ោងទៀតផង។ ដូច្នេះគួរតែគេងដាក់ខ្លួនឱ្យត្រង់ ក្បាលជាប់នឹងគ្រែទើបជាការប្រសើរ ។ មួយវិញទៀតការជ្រើសខ្នើយកើយដែលខ្ពស់ជាង-ក និងក្បាលខ្លាំងអាចធ្វើឱ្យស្ទះដល់លំហូរឈាម ដែលជាហេតុធ្វើឱ្យមានស្នាមជ្រីវជ្រួញលើមុខ និង-ក។ ការជ្រើសខ្នើយគេងដែលត្រឹមត្រូវគឺខ្នើយដែលធ្វើឱ្យក្បាល និង-ក របស់ត្រង់ល្អនៅពេលគេង ដោយមិនធ្វើឱ្យចង្ការឱនផ្អិបនឹងសាច់ដើមទ្រូងខាងលើ។ 

ឥរិយាបថគេងបែបនេះធ្វើឱ្យសសៃឈាមស្ទះខ្វះជីវជាតិចិញ្ចឹមទៅកាន់ខួរក្បាល ដែលហេតុផលនេះហើយអាចធ្វើឱ្យសាច់ដុំក្បាល និង-ក របស់អ្នកមានភាពតានតឹង ម្យ៉ាងទៀតថែមទាំងធ្វើឱ្យរង្វង់ក្រោមភ្នែករបស់អ្នកឡើងខ្មៅ និងប៉ោងទៀតផង

# មិនពាក់វ៉ែនតាការពារកំដៅថ្ងៃ

គន្លឹះដែលធ្វើឱ្យអ្នកនៅតែស្រស់ស្អាតក្មេងជាងវ័យគឺការចៀសឆ្ងាយ និងការពារស្បែករបស់អ្នកពីកំដៅព្រះអាទិត្យ។ មិនថាតែស្បែកទេដែលត្រូវការថែទាំនោះ សូម្បីតែរង្វង់ភ្នែកក៏ត្រូវតែការពារផងដែរ ព្រោះតែស្បែកនៅក្រោមរង្វង់ភ្នែកមានសភាពស្តើងងាយនឹ យារធ្លាក់ និងមានស្នាមជ្រីវជ្រួញណាស់។ ដូច្នេះអ្នកគួរតែប្រើប្រាស់វ៉ែនតាការពារកម្តៅថ្ងៃ រាល់ពេលអ្នកចេញទៅក្រៅក្រោមពន្លឺថ្ងៃមិនថាទាំងរដូវក្តៅឬរដូវរងារនោះទេ។  

មិនថាតែស្បែកទេដែលត្រូវការថែទាំនោះ សូម្បីតែរង្វង់ភ្នែកក៏ត្រូវតែការពារផងដែរ ព្រោះតែស្បែកនៅក្រោមរង្វង់ភ្នែកមានសភាពស្តើងងាយនឹ យារធ្លាក់ និងមានស្នាមជ្រីវជ្រួញណាស់

# ការទទួលទាន

ប្រសិនជាអ្នកតែងតែចូលចិត្តទំពារចំណីអាហារ ដោយប្រើថ្គាមតែមួយចំហៀង វានឹងធ្វើឱ្យសាច់ដុំថ្ពាល់របស់អ្នកមួយចំហៀងឡើងរឹង និងតឹង ហើយថែមទាំងធ្វើឱ្យថ្ពាល់ទាំងសងខាងមានសភាពមិនស្មើគ្នាទៀតផង។ 

ប្រសិនជាអ្នកតែងតែចូលចិត្តទំពារចំណីអាហារដោយប្រើថ្គាមតែមួយចំហៀង វានឹងធ្វើឱ្យសាច់ដុំថ្ពាល់របស់អ្នកមួយចំហៀងឡើងរឹង និងតឹង ហើយថែមទាំងធ្វើឱ្យថ្ពាល់ទាំងសងខាងមានសភាពមិនស្មើគ្នាទៀតផង

# ការនិយាយទូរស័ព្ទ

បើសិនជាអ្នកចូលចិត្តនិយាយទូរស័ព្ទដោយគៀបនឹងស្មា និង-កនោះ អ្នកអាចនឹងមានស្នាមជ្រួញនឹង-ក និងស្នាមទ្រុឌផងនៅបរិវេណថ្ពាល់ជាមិនខាន។ ដូច្នេះប្រសិនជាអ្នកដែលធ្វើការប្រើទូរស័ព្ទច្រើន អ្នកគួរតែប្តូរមកប្រើកាស់ស្តាប់នឹងត្រចៀក ឬបើកសំឡេងសន្ទនាចេញមកក្រៅទើបជាការប្រសើរ។  

បើសិនជាអ្នកចូលចិត្តនិយាយទូរស័ព្ទដោយគៀបនឹងស្មា និង-កនោះ អ្នកអាចនឹងមានស្នាមជ្រួញនឹង-ក និងស្នាមទ្រុឌផងនៅបរិវេណថ្ពាល់ជាមិនខាន

# ការប្រើទូរស័ព្ទដៃ SmartPhone ឬថែបប្លែត

អ្នកដែលចូលចិត្តប្រើទូរស័ព្ទដៃ Smartphone លេងជាញឹកញាប់តែងតែចូលចិត្តសម្លឹងទូរស័ព្ទឱ្យសំយុងក្បាលចុះក្រោម ដែលឥរិយាបថ បែបនេះនឹងធ្វើឱ្យភ្នែករបស់អ្នកមានបញ្ហា ជាពិសេសធ្វើឱ្យ-ករបស់អ្នកមានស្នាមជ្រីញជ្រួញ យារធ្លាក់ជាដើម។ ដូច្នេះគួរតែចៀសវាងសំយុងក្បាល ឱនមើលទូរស័ព្ទច្រើនពេក ។

អ្នកដែលចូលចិត្តប្រើទូរស័ព្ទដៃ Smartphone លេងជាញឹកញាប់តែងតែចូលចិត្តសម្លឹងទូរស័ព្ទឱ្យសំយុងក្បាលចុះក្រោម ដែលឥរិយាបថ បែបនេះនឹងធ្វើឱ្យភ្នែករបស់អ្នកមានបញ្ហា ជាពិសេសធ្វើឱ្យ-ករបស់អ្នកមានស្នាមជ្រីញជ្រួញ យារធ្លាក់ជាដើម

# ដៃទ្រចង្ការ

បើសិនជានៅក្នុងពេលអ្នកធ្វើការ មើលកំព្យូរទ័រ ឬធ្វើអ្វីផ្សេងៗដោយមានទម្លាប់យកដៃទ្រចង្ការ ឬផ្ទៃមុខរបស់អ្នក ដូច្នេះអ្នកគួរតែចៀសវាង ឬកាត់បន្ថយភ្លាមទៅ។ ការធ្វើបែបនេះនឹងធ្វើឱ្យស្បែកនៅត្រង់ចង្ការ និងសាច់មុខដែលមានសភាពស្តើង ងាយនឹងមានស្នាមជ្រីវជ្រួញកើតឡើងជាមិនខាន។  

បើសិនជានៅក្នុងពេលអ្នកធ្វើការ មើលកំព្យូរទ័រ ឬធ្វើអ្វីផ្សេងៗដោយមានទម្លាប់យកដៃទ្រចង្ការ ឬផ្ទៃមុខរបស់អ្នក ដូច្នេះអ្នកគួរតែចៀសវាង ឬកាត់បន្ថយភ្លាមទៅ

# ភាពសោកសៅ

នៅពេលដែលអ្នកមិនសប្បាយចិត្ត កើតទុក្ខ មិនសប្បាយចិត្ត ឬខឹងនរណាម្នាក់ អ្នកប្រាកដជា ជ្រួញចិញ្ចើម មុខមិនញញឹមទាល់តែសោះដែលវាជាហេតុធ្វើឱ្យសាច់ដុំមុខរបស់អ្នកតានតឹង ហើយទីបំផុតការធ្វើបែបនេះញឹកញាប់នឹងធ្វើឱ្យស្បែកមុខរបស់អ្នកមានស្នាមជ្រីវជ្រួញ ចាស់ជាងវ័យជាមិនខាន។ សប្បាយ និងញញឹមឱ្យបានច្រើនអ្នកនឹងឃើញថាមុខរបស់អ្នក ចាប់ផ្តើមស្រស់ថ្លា និងក្មេងជាវ័យ។ 

នៅពេលដែលអ្នកមិនសប្បាយចិត្ត កើតទុក្ខ មិនសប្បាយចិត្ត ឬខឹងនរណាម្នាក់ អ្នកប្រាកដជា ជ្រួញចិញ្ចើម មុខមិនញញឹមទាល់តែសោះដែលវាជាហេតុធ្វើឱ្យសាច់ដុំមុខរបស់អ្នកតានតឹង ហើយទីបំផុតការធ្វើបែបនេះញឹកញាប់នឹងធ្វើឱ្យស្បែកមុខរបស់អ្នកមានស្នាមជ្រីវជ្រួញ ចាស់ជាងវ័យជាមិនខាន

# ងូតទឹកក្តៅ

ទោះជាការងូតទឹកក្តៅអាចកាត់បន្ថយអារម្មណ៍តានតឹង និងស្ត្រេសបានយ៉ាងណាក៏ដោយអ្នកក៏មិនគួរងូតទឹកក្តៅច្រើនពេកដែរ។ ការងូតទឹកក្តៅញឹកញាប់ពេកនឹងធ្វើឱ្យស្បែករបស់អ្នក មានសភាពស្ងួត ដែលជាហេតុធ្វើឱ្យស្បែកបាត់បង់ជាតិទឹក ងាយនឹងមានស្នាមជ្រីវជ្រួញកើតឡើងជាដើម។ 

ទោះជាការងូតទឹកក្តៅអាចកាត់បន្ថយអារម្មណ៍តានតឹង និងស្ត្រេសបានយ៉ាងណាក៏ដោយអ្នកក៏មិនគួរងូតទឹកក្តៅច្រើនពេកដែរ

# ការប្រើម៉ាស៊ីនត្រជាក់

ម៉ាស៊ីនត្រជាក់ធ្វើឱ្យអ្នកត្រជាក់ស្រួលក៏ពិតមែន តែម៉ាស៊ីនត្រជាក់នឹងទាញជាតិទឹកពីក្នុងខ្លួនរបស់អ្នកហើយធ្វើឱ្យស្បែករបស់អ្នកឡើងស្ងួត។ ដូច្នេះយល់ល្អ គួរតែកាត់បន្ថយការប្រើប្រាសម៉ាស៊ីនត្រជាក់ ឬបើសិនជាមិនអាចអត់បានទេ គួរតែទទួលទានទឹកឱ្យបានច្រើន ឬលាបផលិតផលផ្តល់សំណើមបន្ថែម ដើម្បីកុំឱ្យស្បែកឆាប់ជ្រីវជ្រួញ។  

ម៉ាស៊ីនត្រជាក់ធ្វើឱ្យអ្នកត្រជាក់ស្រួលក៏ពិតមែន តែម៉ាស៊ីនត្រជាក់នឹងទាញជាតិទឹកពីក្នុងខ្លួនរបស់អ្នកហើយធ្វើឱ្យស្បែករបស់អ្នកឡើងស្ងួត

# ខ្នើយ

ទោះជាខ្នើយដែលធ្វើពីកប្បាសត្រូវបានគេពេញនិយម តែខ្នើយមួយនេះអាចធ្វើឱ្យប៉ះពាល់ដល់ស្បែកមុខរបស់អ្នក និងធ្វើឱ្យមានស្នាមជ្រីវជ្រួញទៀតផង។ ដូច្នេះអ្នកគួរតែប្រើខ្នើយដែលផលិតពីសូត្រ ឬសាទីន (Satin) ដើម្បីជួយកាត់បន្ថយការកកិតជាមួយផ្ទៃមុខរាល់ពេលគេងប្រសើរជាង។ ជាពិសេសកុំភ្លេចឧស្សាហ៍ប្តូរស្រោមខ្នើយផង ដើម្បីចៀសវាងបាក់តេរី និងមេរោគផ្សេងៗដែលធ្វើឱ្យស្បែកមុខរបស់អ្នកបញ្ហា៕  

ទោះជាខ្នើយដែលធ្វើពីកប្បាសត្រូវបានគេពេញនិយម តែខ្នើយមួយនេះអាចធ្វើឱ្យប៉ះពាល់ដល់ស្បែកមុខរបស់អ្នក និងធ្វើឱ្យមានស្នាមជ្រីវជ្រួញទៀតផង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]