បារាំង៖ វីរបុរសបាល់បោះក្នុងក្របខណ្ឌ NBA កីឡាករ Kobe Bryan កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើដំណើរមកកាន់ប្រទេសបារាំង ដោយក្នុងនោះអតីតកីឡាកររបស់ក្រុម LA Laker រូបនេះ ក៏បានចុះទស្សនាផ្ទាល់នៅទីលានហ្វឹកហាត់របស់ក្រុម PSG ផងដែរ មិនត្រឹមតែប៉ុណ្ណោះថែមទាំងលេងបាល់ជាមួយកីឡាករក្នុងក្រុមផងដែរ ដូចជា Neymar និង Kylian Mbappe។

Kobe Bryan បានចូលនិវត្តន៍ពីកីឡាបាល់បោះរួចទៅហើយ កាលពីឆ្នាំ២០១៦ ក្រោយពីបានជួយក្រុម Laker ឈ្នះពានរង្វាន់ជាច្រើន។

Bryan ចាប់ផ្តើមលេងកីឡាករបាល់ទាត់តាំងពីគេនៅតូច ហើយជាអ្នកគាំទ្ររបស់ក្រុមយក្សនៅអ៊ីតាលី AC Milan ប៉ុន្តែក្រោយមក រូបគេក៏បានបង្វែចំណាប់អារម្មណ៍មកលេងកីឡាបាល់បោះវិញ។

Kobe Bryan
Kobe Bryan និង Neymar

គួរបញ្ជាក់ថា នៅថ្ងៃអាទិត្យស្អែកនេះ ក្រុមកំពូលតារាងរបស់ League1 បារាំង PSG នឹងធ្វើជាភ្ញៀវ ទៅសួរសុខទុក្ខក្រុម្ចាស់ផ្ទះ Marseille ដែលការប្រកួតនឹងធ្វើឡើងនៅក្នុងកីឡដ្ឋាន Stade Velodrome ៕

ទស្សនាវីដេអូខាងក្រោម៖ 

Kobe Bryan និងកីឡាកររបស់ PSG
Kylian Mbappe
Kobe Bryan និង Cavani

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]