ចិន៖ ថ្មីៗនេះ វីដេអូមួយ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកលេងបណ្តាញសង្គមក្នុងប្រទេសចិន ដោយគេឃើញមាននារីស្លៀកពាក់ស្អាតបាតម្នាក់ បានបង្កជម្លោះជាមួយស្ត្រីចំណាស់ ក៏ព្រោះតែនាងមិនចង់តម្រង់ជួរ។

នារីស្លៀកពាក់ស្អាតបាតម្នាក់ បានបង្កជម្លោះជាមួយស្ត្រីចំណាស់ ក៏ព្រោះតែនាងមិនចង់តម្រង់ជួរ

យោងទៅតាមសារព័ត៌មាន Setn បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងទីក្រុង Guangzhou ប្រទេសចិន ត្រង់ហាងលក់កៅឡាក់មួយកន្លែង ដែលមានកេរ្តិ៍ឈ្មោះល្បី និងមានភ្ញៀវតម្រង់ជួរវែងអន្លាយ។ 

ស្របពេលដែល ស្ត្រីចំណាស់ម្នាក់ កំពុងឈរតម្រង់ជួរជិតបានទិញទៅហើយ ស្រាប់តែមាននារីវ័យក្មេងម្នាក់ទៀត ដែលស្លៀកឈុតស ស្បែកជើងកែង កាន់កាបូប ម៉ាកHermes មកឈរក្បែរគាត់ ហើយបម្រុងនឹងចូលកាត់ពីមុខគាត់តែម្តង។ 

ភ្លាមៗនោះ ស្ត្រីចំណាស់ ក៏បានរារាំងនាង និងព្យាយាមបញ្ឈប់នាងកុំឲ្យធ្វើបែបនោះ។

ស្ត្រីចំណាស់ម្នាក់ កំពុងឈរតម្រង់ជួរជិតបានទិញទៅហើយ ស្រាប់តែមាននារីម្នាក់បម្រុងនឹងចូលកាត់ពីមុខគាត់

ជម្លោះក្តៅគគុកក៏បានកើតឡើង នៅពេលដែលនារីវ័យក្មេងរូបនោះ និយាយថា នាងប្រញាប់ខ្លាំងណាស់ ហើយថែមទាំងបោះពាក្យមួយឃ្លាថា៖

“បើសិនជាអ្នកធ្វើឲ្យខូចកាបូប Hermes របស់ខ្ញុំ អ្នកនឹងគ្មានលទ្ធភាពសងខ្ញុំទេ”។

ស្ត្រីចំណាស់ក៏ស្រែកលឺៗ ដោយកំហឹងវិញថា៖

“គ្រប់គ្នា! មើលនាងក្មេងនេះ មាយាទអន់ខ្លាំងណាស់។ គេតម្រង់ជួរគ្រប់គ្នា តែនាងមិនដឹងថា គេតម្រង់ជួរយ៉ាងមិចទេ”។

ភ្លាមៗនោះ នារីវ័យក្មេងនោះ ក៏បានហូតលុយពីកាបូបពណ៌ផ្កាឈូករបស់ខ្លួន ហើយនិយាយថា៖

“អ្នកគ្រាន់តែចង់បានលុយតែប៉ុណ្ណោះ មែនទេ? នេះ! ខ្ញុំមានលុយច្រើនណាស់”។
នាងបានហូតលុយ យកមកគុបចំមុខរបស់ស្ត្រីចំណាស់រូបនេះតែម្តង

កាន់ហួសចិត្តនោះគឺ នាងបានហូតលុយ យកមកគុបចំមុខរបស់ស្ត្រីចំណាស់រូបនេះតែម្តង។

មិនបង្អង់យូរ គាត់ក៏បានយកស្លឹកខ្ទឹមមួយបាច់ ទៅវាយនាង។ នាង ក៏បានយកកាបូបដ៏ថ្លៃ ទៅបាំងមុខ ហើយក៏បោះកាបូបនោះ ទៅលើស្ត្រីចំណាស់តែម្តង។ ចំនែកឯអ្នកផ្សេងទៀតដែលនៅជុំវិញនោះ ក៏បានព្យាយាមបញ្ឈប់ជម្លោះរវាងពួកគេទាំងពីរដែរ។ 

ចុងក្រោយ ស្រីស្អាតរូបនោះ ក៏បានដើរចេញពីកន្លែងកើតហេតុ ជាមួយរបស់របររបស់នាងវិញ។

គាត់ក៏បានយកស្លឹកខ្ទឹមមួយបាច់ ទៅវាយនាង

អ្នកលេងបណ្តាញសង្គមជាច្រើន បានសរសើរដល់ទង្វើរបស់ស្ត្រីចំណាស់រូបនេះ ដែលហ៊ានតតាំង ជាមួយប្រភេទមនុស្សដែលចូលចិត្តឈរកាត់ជួរ។

ថ្វីត្បិតតែ អ្នកទស្សនាមួយចំនួនគិតថា នេះគ្រាន់តែជាការសម្តែងក្តី ក៏វីដេអូនេះ បានបង្កប់អត្ថន័យអប់រំផងដែរ៕

ចង់ដឹងថា ស្រីស្អាតដែលហ៊ានគប់លុយចំមុខស្ត្រីចំណាស់ រងការវាយបកខ្លាំងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]