(ភ្នំពេញ)៖ អ្នកមេម៉ាយចាយសម្រស់ សុខ សោម៉ាវត្តី បន្ទាប់ពីបានថតរឿង «ខូចចិត្តអាជីព» ដោយបានសម្ដែងជាតួឯករួមគ្នា និងថតសំអាងការ គ្រងឈុតកូនក្រមុំ ជាមួយលោក លី វ៉ាហេទ រួចមក ត្រូវបានទស្សនិកជន និងមិត្តដែលនិយមលេងសង្គមហ្វេសប៊ុកនិយាយថា ពិតជាស័ក្ដិសមគ្នាណាស់ ខណៈប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ នាងបានបង្ហោះរូបសំអាងការមួយសន្លឹក ដោយលាយឡំជាមួយនឹងពាក្យពេជ្របង្កប់ដោយ រយលាយអត្ថន័យ ធ្វើឲ្យមិត្តៗក្នុងហ្វេសប៊ុកចាប់អារម្មណ៍ និងសង្ស័យជាខ្លាំង។

ខណៈដែលសុខ សោម៉ាវត្តី និង លី វ៉ាហេទ កំពុងតែត្រូវបានមហាជនមានការសង្ស័យថា អ្នកទាំងពីរកំពុងតែមានចំណងស្នេហាផ្អែមល្ហែម ដែលឈានដល់ចាប់ដៃគ្នាចូលរោងការនោះ ពិធីការិនី និង តារាសម្ដែងដ៏មានប្រជាប្រិយភាព សុខ សោម៉ាវត្តី ស្រាប់តែទម្លាយសារគួរឲ្យចាប់អារម្មណ៍ មិនតែប៉ុណ្ណោះដាក់រូបជាមួយលោក លី វ៉ាហេទ ជាមួយនឹងខ្លឹមដែលនាងសរសេរបន្ថែមទៀត គឺកាន់តែធ្វើឲ្យអ្នកទស្សនិកជន ឡើងកម្ដៅនៃការសង្ស័យ។

ស្រីស្រស់សម្ដីមានមន្តស្នេហ៍ អ្នកនាង សុខ សោម៉ាវត្តី បានសរសេរជាភាសាអង់គ្លេស ក្នុង Facebook របស់នាងថា «a good relationship is when s1 accept ur past support ur present and encourages ur future»។ មានន័យជាភាសាខ្មែរថា «ទំនាក់ទំនងដែលល្អបំផុត គឺនៅពេលដែលបុរសម្នាក់នោះ មិនគិតពីរឿងអតីតកាលរបស់យើង គាំទ្របច្ចុប្បន្នភាពរបស់យើង និងជួយលើកទឹកចិត្តជ្រោមជ្រែង អនាគតរបស់យើង»។ ជាមួយនឹងសារដែលបង្កប់ដោយអត្ថន័យនេះ ត្រូវបានមហាជនដឹងថា នាងនិយាយ គឺសំដៅលើទំនាក់ទំនងផ្អែមល្ហែមរវាងនាង និង លោក លី វ៉ាហេទ ខណៈមិត្តជាច្រើនបាននាំគ្នាជូនពរនាងឲ្យមានសុភមង្គល កុំឲ្យយកប្ដីខុសដូចមុនទៀត។

ពាក់ព័ន្ធនឹងការសង្ស័យ ពីទំនាក់ទំនងស្នេហាស្អិតល្មួតរវាង សុខ សោម៉ាវត្តី និងលោក លី វ៉ាហេទ នេះ ទស្សនិកជននៅតែបន្តការសង្ស័យ ដោយអ្នកទាំងពីរតែងតែទម្លាយរូបភាពផ្អែមល្ហែម លើបណ្ដាញសង្គមហ្វេសប៊ុកជារឿយៗ ខណៈអ្នកម្ដាយវ័យក្មេង សុខ សោម៉ាវត្តី នៅតែប្រកែកថា គ្មានអ្វីលើសពីការរាប់អាន៕

សុខ​ សោម៉ាវត្តី បញ្ចេញ​ប្រយោគ​មួយឃ្លានេះ ​បង្កប់​​នូវ​អត្ថន័យ​ជ្រាលជ្រៅ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​សង្ស័យ​
សុខ​ សោម៉ាវត្តី បញ្ចេញ​ប្រយោគ​មួយឃ្លានេះ ​បង្កប់​​នូវ​អត្ថន័យ​ជ្រាលជ្រៅ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​សង្ស័យ​
សុខ​ សោម៉ាវត្តី បញ្ចេញ​ប្រយោគ​មួយឃ្លានេះ ​បង្កប់​​នូវ​អត្ថន័យ​ជ្រាលជ្រៅ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​សង្ស័យ​
សុខ​ សោម៉ាវត្តី និង លី វ៉ាហេទ
សុខ​ សោម៉ាវត្តី និង លី វ៉ាហេទ
សុខ​ សោម៉ាវត្តី និង លី វ៉ាហេទ
សុខ​ សោម៉ាវត្តី និង លី វ៉ាហេទ

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

លី វ៉ាហេទ