(ភ្នំពេញ)៖ ប្រធានសមាគមសិល្បករខ្មែរ អាណត្តិទី៥ អ្នកនាង ចន ច័ន្ទលក្ខិណា កាលពីថ្ងៃទី១៩ ខែតុលា ម្សិលមិញនេះ បានចុះសួរសុខទុក្ខ និងនាំយកថវិកា របស់សមាគមចំនួន១លានរៀល ឧត្ថម្ភជួយដល់តារាកំប្លែងនាយ គ្រៀវ ដែលកំពុងតែធ្លាក់ខ្លួនឈឺ និងជួបនូវបញ្ហាជីវភាពខ្វះខាត នៅក្នុងគ្រួសារយ៉ាងខ្លាំង។

បើតាមការបញ្ជាក់ នៅលើផេកហ្វេសប៊ុកផ្លូវការ របស់សមាគមសិល្បករបានលើកឡើងថា «តារាកំប្លែងនាយ គ្រៀវ បានធ្លាក់ខ្លួនឈឺ និយាយលែងកើតហើយ បន្ទាប់ពីបានទទួលដំណឹងនេះ ប្រធានសមាគមសិល្បករខ្មែរ ក៏បានចុះទៅសួរសុខទុក្ខភ្លាមៗដែរ នៅគេហដ្ឋាននរបស់នាយ គ្រៀវ ដែលស្ថិតនៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ!»។

ប្រភពបានបន្ថែមថា ក្នុងដំណើរនៃការចុះសួសុខទុក្ខនេះដែរ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានឧបត្ថម្ភថវិកាមូលនិធិចាស់ជរា ជូននាយគ្រៀវ ចំនួន ១ ០០០ ០០០ រៀល (មួយលានរៀល) ដើម្បីជួយសម្រាលដល់ការលំបាក ក្នុងបន្ទុកគ្រួសាររបស់នាយ គ្រៀវ។

សូមបញ្ជាក់ថា តារាកំប្លែងធ្លាប់តែផ្តល់សំណើច ដល់មហាជន គឺនាយ គ្រៀវ បានធ្លាក់ខ្លួនឈឺ ដោយសារជំងឺលើសឈាម និងទឹកនោមផ្អែមរហូតធ្លាក់ខ្លួនពិការ ដេកដួលនៅលើកន្ទេល មិនអាចធ្វើដំណើរទៅណាមកណារួចឡើយ។ ម្យ៉ាងទៀតបច្ចុប្បន្ននាយ ក៏មិនអាចនិយាយបានដូចមុនៗទៀតដែរ៕

នាយ ​គ្រៀវ ទទួល​​បាន​​ថវិកា ឧបត្ថម្ភ ១លាន​រៀល ពី ចន ច័ន្ទលក្ខិណា
នាយ ​គ្រៀវ ទទួល​​បាន​​ថវិកា ឧបត្ថម្ភ ១លាន​រៀល ពី ចន ច័ន្ទលក្ខិណា

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា