ភ្នំពេញ៖ នៅថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះ ស្រាបៀរអាន់ឆ័រនឹងរៀបចំកម្មវិធីចាប់រង្វាន់ផ្តាច់ព្រ័ត្រក្នុងកម្មវិធីអាពាហ៍ពិពាហ៍របស់ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៧ រដូវកាលថ្មី ដោយមានការអញ្ជើញចូលរួមសម្តែងពីតារាចម្រៀងជាតិ និងអន្តរជាតិជាច្រើនរូប។

កម្មវិធីចាប់រង្វាន់ផ្តាច់ព្រ័ត្រសម្រាប់រដូវកាលថ្មីនេះ នឹងធ្វើការផ្សាយផ្ទាល់នៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី Anchor Fun Zone នៅវេលាម៉ោង 8:00-10:00 យប់។ តារាល្បីជាច្រើនរូបប្រចាំព្រះរាជាណាចក្រកម្ពុជា និងប្រចាំប្រទេសកេរ៉ូ ដែលនឹងមានវត្តមានក្នុងកម្មវិធីពិសេសនេះ មានដូចជា លោក ខេម កញ្ញា យូរី លោក Step និងក្រុមតារាចម្រៀងល្បីអន្តរជាតិ គឺក្រុមតារាចម្រៀងកូរ៉េ K-Pop band Six Bomb។

កម្មវិធីនេះធ្វើឡើងសម្រាប់តែអតិថិជនដែលបានជាវស្រាបៀរអាន់ឆ័រសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លួន ដើម្បីផ្តល់រង្វាន់ផ្តាច់ព្រ័ត្រជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ មានដូចជា រង្វាន់ដំណើរកម្សាន្តក្រេបច័ន្ទទឹកឃ្មុំនៅឆ្នេរឋានសួគ៏ Krabi ចំនួន 15 រង្វាន់ រួមជាមួយរង្វាន់ជាច្រើនទៀត ដូចជាទូរទស្សន៍ Smart TV 55“ ចំនួន 11 រង្វាន់ និងកាមេរ៉ា Sony Alpha ចំនួន 13 រង្វាន់។

តើគូស្វាមីភរិយារូបណាខ្លះនឹងមានសំណាងឈ្នះរង្វាន់លាភមង្គលទាំងនេះ? សូមចូលរួមទស្សនា និងតាមដានកម្មវិធីពិសេសជាមួយនិងការសម្តែងដ៏អស្ចារ្យពីក្រុមតារាចម្រៀងកូរ៉េ K-Pop band Six Bomb ចាប់ពីម៉ោង 8 យប់ ដល់ 10 យប់ នៅថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះ។

គួរម្លឹកថា ស្រាបៀរ អាន់ឆ័រ បានជ្រើសរើសលោក លី ម៉ិញ ហូ ដែលជាកំពូលតារាអន្តរជាតិកូរ៉េដ៏ល្បីល្បាញ ធ្វើជាឯកអគ្គរាជទូតសុឆន្ទ:របស់ស្រាបៀរ អាន់ឆ័រ និងមានវត្តមាននៅក្នុងស្ពតពាណិជ្ជកម្មថ្មីរបស់ស្រាបៀរ អាន់ឆ័រ ។ ស្រាបៀរ អាន់ឆ័រ ជាស្រាបៀរដែលពេញនិយមបំផុតសម្រាប់យុវវ័យសម័យថ្មី គុណភាពខ្ពស់ស្តង់ដារអន្តរជាតិដែលឈ្នះពានរង្វាន់ផ្នែកគុណភាពជាបន្តបន្ទាប់សរុបជាង ៣០ មេដាយ រសជាតិស្រទន់លើសគេ ផ្តល់នូវអារម្មណ៍រីករាយស្រស់ថ្លា ស័ក្តិសមបំផុតសម្រាប់គ្រប់ទីកន្លែង គ្រប់កម្មវិធី។

រីករាយស្រស់ថ្លា ចាប់ផ្តើមជាមួយស្រាបៀរ អាន់ឆ័រ!

ពិសាដោយការទទួលខុសត្រូវ!!!

ស្រាបៀរអាន់ឆ័រនឹងចាប់ឆ្នោតផ្តាច់ព្រ័ត្ររដូវកាលថ្មីចុងសប្តាហ៍នេះ ជាមួយក្រុមតារាចម្រៀងកូរ៉េ Six Bomb

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]