រាជធានីភ្នំពេញ ៖ កញ្ញា ឆឹម វត្តី គឺជាតារាស្រីមានឱកាសបានក្លាយជាតួអង្គក្នុងខ្សែភាពយន្តខ្នាតធំរឿង «ហ្លួងព្រះស្តេចកន» ជារឿងបែបប្រវត្តិសាស្ត្រល្បីល្បាញរបស់កម្ពុជា ។
ការលើកយកមកបង្ហាញពីកញ្ញា ឆឹម វត្តី នេះក្នុងន័យចង់ឲ្យដឹងថា នាងមានប្រវត្តិការងារសិល្បៈបែបណាមុននឹងបានល្បីឈ្មោះ ។ បើនិយាយពីការងារសិល្បៈដំបូង តារាមុខស្រស់់សម្បុរស្រអែម ឆឹម វត្តី ជាអតីតតារាបង្ហាញម៉ូដមួយដួងប្រចាំក្រុមលោកគួច ខេវិន ហើយមានប្រវត្តិចូលរួមក្នុងកម្មវិធី «ស្រីស្រស់ប្រុសស្អាត» របស់ស្ថានីយទូរទស្សន៍ស៊ីធីអិនផងដែរ។ អំឡុងពេលជាអ្នកដើរកាច់រាងបង្ហាញម៉ូដ វត្តីគ្មានអ្នកណាមួយដឹងថា នាងចេះបង្ហាញទេពកោសល្យជាតារាសម្តែងទេ ប៉ុន្តែតាំងពីនាងឆក់បានតំណែងក្នុងរឿង ល្បីៗបន្តបន្ទាប់មកកេរ្តិ៍ឈ្មោះរបស់នាងចាប់ផ្តើមរីកសាយ ហើយសម្រស់ផ្ទៃមុខរបស់នាងមើលទៅកាន់តែស្រស់ស្អាតជាងមុន ។
កញ្ញារាងខ្ពស់ឆឹម វត្តី ឲ្យដឹងកាលពីពេល ថ្មីៗកន្លងមកថា ពីមុននាងជាស្រីស្រស់ប្រុសស្អាត របស់ស៊ីធីអិន រួចបានបន្តការងារដើរបង្ហាញម៉ូដតាមទូរទស្សន៍ និងតាមកម្មវិធីនានារបស់ក្រុមហ៊ុនមួយចំនួន ។ នាងស្ទើរតែអស់សង្ឃឹមដ្បិតអាជីពសិល្បៈអំឡុងពេលនោះមិនសូវជោគជ័យ បានតែហត់អស់តែកម្លាំង ។ រហូតមកទល់ពេលនេះវត្តីថតភាពយន្តបានច្រើនមានទាំងរឿងដុំ និងរឿងភាគ តាមកញ្ចក់ទូរទស្សន៍នានាជាច្រើន តាំងពីមិនទាន់បានតួឯកត្រឹមតួរងរហូតក្លាយជាតួអង្គ សំខាន់ៗ ក្រោយខំសម្តែងឲ្យល្អឲ្យផលិតករមើលឃើញ ។ រឿងដែល ល្បីៗមានគេស្គាល់ដូចជារឿង«វិកលចរិត» និងរឿង«ហ្លួងព្រះស្តេចកន»ជាដើម ។ លើសពីនេះនៅមានស្នាដៃខ្សែភាពយន្តមួយចំនួនទៀត ដែលត្រៀមចាក់បញ្ចាំងជាបន្តបន្ទាប់ ។
កញ្ញាឆឹម វត្តី និយាយថា «នាងខ្ញុំចង់ផ្តាំផ្ញើដល់សិល្បករ ក្រោយៗស្រឡាញ់សិល្បៈត្រូវលះបង់ កុំអួតអាង គោរពការងារ គោរពពេលវេលា គោរពវិន័យ មិនប្រកាន់ជំងឺតួឯកទាល់តែដាក់តួធំលេចធ្លោបានសម្តែង គឺកុំគិតបែបនេះឲ្យសោះ នោះសិល្បៈរបស់យើងនឹងដើរទៅមុខជាលំដាប់» ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]